CAMBO REPORT

Popup Advertising5 seconds

ASUS អាច​នឹង​ពង្រីក Touchpad ឲ្យ​ធំ ដើម្បី​បង្កើត​ជា​មុខងារ Touch Bar ដូច​ជា MacBook

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រសិនបើប្រិយធ្លាប់បានទស្សនាការបង្ហាញលក្ខណៈសម្បត្តិ ASUS Zephyrus ពីបងចន សី កាលពីប៉ុន្មានខែមុននេះ អ្នកប្រាកដជាបានដឹងហើយ កុំព្យូទ័រយួរដៃ របស់ ASUS លំដាប់ខ្ពស់ គេត្រូវបានរចនារូបរាងថ្មី ស្ដើងយ៉ាងប្រណិត ប៉ុន្តែនៅតែរក្សានូវ កម្លាំងម៉ាស៊ីនលំដាប់ កំពូលដដែល មិនឲ្យបាត់បង់ផ្នែកណាមួយឡើយ។ អ្វីដែលប្លែកគឺក្ដារចុច របស់វាត្រូវបានលើកមក ដាក់នៅខាងក្រោមវិញ ហើយសម្រាប់ NumKey ជាមួយនឹង Trackpad វានៅកន្លែងតែមួយ និងរក្សាកន្លែងឲ្យ ទូលាយជាងមុន ហើយផ្នែកខាងលើក្ដារចុច គឺទូលាយស្អាត តែម្ដង។

ក្រុមហ៊ុន ASUS នេះតែងតែពាំនាំមកនូវ បច្ចេកវិទ្យាថ្មីៗប្លែក ជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃខាងមុខ ក្រុមហ៊ុននេះ អាចនឹងបញ្ចេញបច្ចេកវិទ្យា ថ្មីទៀតហើយ ដោយយើងអាចទាយទុក ជាមុនបាន ហើយពេលនេះក៏មានព័ត៌មាន លេចធ្លាយមកដែរថា ASUS កំពុងតែផលិតបច្ចេកវិទ្យា Touchpad ថ្មី ដែលនឹងធ្វើការដូចជា Touch Bar របស់ MacBook Pro ទើបចេញថ្មី កាលពីឆ្នាំមុនអញ្ចឹង។ តាមពិតទៅបច្ចេកវិទ្យា ប៉ះបញ្ជានៅលើ Touch Bar នេះមិនមែន ទើបតែមាននោះទេ ព្រោះយើងបានឃើញ នៅលើកុំព្យូទ័រយួរដៃ HP, Lenovo, Dell តាំងពីជាង ១០ ឆ្នាំមុនមកម្ល៉េះ គ្រាន់តែពួកវា យើងអាចប៉ះបញ្ជា ដូចជាតម្លើងបន្ថយសម្លេង ចុចបញ្ជាបទចម្រៀង ជាដើម និងមុខងារផ្លូវកាត់ មួយចំនួនទៀត ប៉ុន្តែនៅលើ MacBook Pro វាអស្ចារ្យជាងច្រើន ដោយការបង្ហាញរបស់វា លក្ខណៈជាអេក្រង់តូច ទ្រវែងតែម្ដង គឺអាចផ្លាស់ប្ដូរ មុខងារនានា តាមតម្រូវការ ជាក់ស្ដែង របស់អ្នកប្រើ។

ចំណែកឯបច្ចេកវិទ្យាដែល ASUS កំពុងតែព្យាយាមអភិវឌ្ឍន៍នោះគឺការបង្កើត Touchpad ឲ្យធំទូលាយ ដែលអាចនឹង លើកយកទៅដាក់ ខាងលើដូចជា Touch Bar អញ្ចឹង ប៉ុន្តែវាធំល្អ ប្រហែលជាអាច ឲ្យយើងគូរនៅលើនោះ ដោយផ្ទាល់ៗ ដូចជាការ ភ្ជាប់ថេប្លេត Wacom Intuos ខាងក្រៅបន្ថែម ក៏ថាបានដែរ។ ដំណើរការនេះ វាស្រដៀងនឹងអ្វី ដែលក្រុមហ៊ុន Lenovo ធ្លាប់បានធ្វើ នៅលើកុំព្យូទ័រកូនកាត់ Yoga Book អញ្ចឹង គឺគេមិនបានបំពាក់នូវ ក្ដារចុចមកជាមួយទេ ប៉ុន្តែវាត្រូវបាន ប្រើប្រាស់ផ្ទាំង Touchpad ពេញតែម្ដង ហើយវាក៏ដើរតួជាថេប្លេត ដើម្បីគូសជាមួយនឹង ប៊ិចផងដែរ ធ្វើឲ្យអ្នកស្រលាញ់ ការងារ Digital Art ងាយស្រួល ជាមួយវាតែម្ដង។ ម្យ៉ាងវិញទៀត បើអ្នកចង់ប្ដូរ ពីការគូរមកការ សរសេរ អ្នកគ្រាន់តែចុចប៊ូតុងប្ដូរ ជាការស្រេច។

យោងតាមព័ត៌មានបែកធ្លាយនេះគេបង្ហាញថា Touchpad ថ្មីរបស់ ASUS នឹងប្រើប្រាស់លក្ខណៈ ជាអេក្រង់ពណ៌ធម្មជាតិ រូបរាងធំ ជាចតុកោណកែង និងប្រើដើម្បីបញ្ជា មុខងារផ្សេងៗដូចជា Touch Bar របស់ MacBook Pro តែម្ដង។ ក្នុងនោះគេ ក៏បានបង្ហាញនូវមុខងារនានា ផងដែរដូចជា ប្រើប្រាស់ជា Launcher ដើម្បីបើកម្មវីធី បានរហ័ស, មុខងារចាក់តន្ដ្រី, មុខងារគូស ដូចជាការប្រើប្រាស់ ថេប្លេតគូសបន្ថែមខាងក្រៅ របស់អ្នកឌីស្សាញ និងមុខងារម៉ាស៊ីនគិតលេខ ផងដែរ។

បើមើលទៅលើលក្ខណៈ និងកម្មវីធីអាចបញ្ជាលើវាបាន យើងអាចនិយាយ បានថា Touchpad ថ្មីរបស់ក្រុមហ៊ុន ASUS នេះ គឺមិនមែនតូចឡើយ ព្រោះអេក្រង់នៃ ការបញ្ជា Launcher និងការប្រើម៉ាស៊ីន គិតលេខ វាត្រូវការកន្លែង ទូលាយល្អ ហើយមុខងារគូរ ក៏ដូចគ្នាអញ្ចឹងដែរ ដូចនេះ Touchpad វានឹងធំ ហើយក៏អាចរចនាផ្នែក ខាងលើ នៃផ្ទៃទូលាយ ដូចជា ASUS Zephyrus ផងដែរ។

 

ទស្សនាការបង្ហាញលក្ខណៈសម្បត្តិ Lenovo Yoga Book ពីក្រុមការងារខេមបូរីផត៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ