CAMBO REPORT

Popup Advertising5 seconds

Mi Band 3 នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣១ ឧសភា ខាង​មុខនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Mi Band គឺជាខ្សែដៃវៃឆ្លាត ឬនាឡិកាសុខភាព ដែលលក់បានច្រើនបំផុត លើលោក កាលពីឆ្នាំ ២០១៧ កាលពីជំនាន់ទី ២ មូលហេតុដែលវាទទួលការ គាំទ្រច្រើនបែបនេះ គឺគុណភាពភាពផលិត និងតម្លៃតែម្ដង ព្រោះក្រុមហ៊ុន រក្សាតម្លៃរបស់វាខ្ទង់ ២០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែវាមានមុខងារវៃឆ្លាត ដើម្បីតាមដានសុខភាព របស់យើង វាស់កាឡូរី និងចង្វាក់បេះដូងជាដើម និងអាចភ្ជាប់មកទូរសព្ទ ដើម្បីមើលសារដំណឹងនានា ផងដែរ។ ចំណែកឯព័ត៌មាន Mi Band ជំនាន់ទី ៣ ដែលត្រៀមខ្លួនបង្ហាញ នៅក្នុងព្រឹត្តិការណ៍ Xiaomi 8 នៅថ្ងៃទី ៣១ ឧសភាខាងមុខនេះ យើងបានដឹងអំពីវា ជាបណ្ដើរៗហើយ ថែមទាំងបានឃើញរូបរាងរបស់វា យ៉ាងច្បាស់ផងដែរ ដោយលោក Lei Jun ធ្លាប់បានពាក់ នៅក្នុងព្រឹត្តិការណ៍ប្រកាស Black Shark កាលពីខែមុន។

ការមកដល់នូវ Mi Band ជំនាន់ទី ៣ អាចនឹងមានចំណុចពិសេសៗ ជាច្រើនប្រសើរជាងមុន ហើយក្រុមហ៊ុន ក៏រក្សាតម្លៃរបស់វា មិនឲ្យថ្លៃជាងមុនដែរ ពោលវាប្រហាក់ប្រហែល នឹងជំនាន់ទី ២ ប៉ុណ្ណោះ និងត្រូវបានផ្លាស់ប្ដូរ រូបរាងថ្មី កាន់តែទាក់ទាញផងដែរ។ Mi Band 3 ត្រូវបានគេ ទម្លាយមកថា នឹងមានតម្លៃត្រឹមតែ ២៦ ដុល្លារប៉ុណ្ណោះ ប៉ុន្តែគុណភាព ផលិតវាប្រសើរជាងមុន ព្រោះវាអាចនឹងបំពាក់មក ជាមួយនឹងអេក្រង់ OLED ពណ៌ធម្មជាតិថ្មី មិនមែនសខ្មៅទៀត នោះទេ និងបន្ថែមជាមួយនឹង កញ្ចក់ការពារក្រាល ពីលើផុស ជាលក្ខណៈ 2.5D និងអាចប្រើប្រាស់ មុខងារ Gesture ជាច្រើនដូចជា អូស, ចុចឲ្យជាប់, និងប៉ះជាដើម។ ផ្នែកគោលរបស់វា នៅតែអាចដោះចេញពី ខ្សែកៅស៊ូដដែល ងាយស្រួលដល់អ្នកប្រើប្រាស់ ផ្លាស់ប្ដូរខ្សែតាមការ ចូលចិត្ត ហើយចំណែកមុខងារ សម្រាប់តាមដាន ជំហ៊ានដើរ, វាស់កាឡូរី, វាស់ចង្វាក់បេះដូង, និងសម្ពាធឈាម -ល- គឹវានៅតែមាន ដូច Mi Band 2 អញ្ចឹង ហើយការភ្ជាប់ទៅកាន់ឧបករណ៍នានា នឹងកាន់តែប្រសើរ ព្រោះនឹងមាន NFC មាន Bluetooth 4.2 ថែមទាំងមាន អាវក្រោះការពារទឹក កម្រិត IP67 ដើម្បីការពារផងដែរ។

អញ្ចឹងទាំងនេះគឺជាព័ត៌មានលក្ខណៈសម្បត្តិមួយចំនួន របស់ Mi Band 3 ដែលនឹងបង្ហាញខ្លួន មកជាមួយ Xiaomi 8 និងផលិតផល ដទៃទៀត នៅថ្ងៃទី ៣១ ឧសភាខាងមុខនេះ។ ចំណែកថ្ងៃចេញលក់ អាចនឹងនៅខែមិថុនា ជាមួយនឹងតម្លៃ ប្រហែល ២៦ ដុល្លារប៉ុណ្ណោះ ហើយសម្រាប់តម្លៃ នៅក្នុងប្រទេសកម្ពុជាយើងវិញ វានឹងថ្លៃជាងនេះ បន្ដិចបន្ដួច នៅពេលមកដល់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 3 weeks ago
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ