CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​កាណូត​ខ្នាត​ធំ ដែល​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​សុទ្ធ​តែម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ទូក កាណូត ក៏ដូចជាកប៉ាល់ ជាធម្មតាពួកវាតែងតែប្រើប្រាស់នូវម៉ាស៊ីន ប្រើប្រាស់ប្រេងសាំងជានិច្ច និងមានតែករណី លើកលែងមួយចំនួនប៉ុណ្ណោះ ដែលកប៉ាល់ប្រើថាមពល ដុតកម្ដៅធ្យូងថ្ម។ ហើយសម្រាប់កាណូត ខ្នាតធំមួយគ្រឿងនេះវិញ វាត្រូវបានប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យ សុទ្ធសាធ ១០០% ដោយម៉ាស៊ីន ខាងក្នុងរបស់វា មិនបានប្រើប្រាស់ ប្រេងសាំង ម៉ាស៊ូត ឬ ធ្យូងថ្មអ្វីឡើយ គឺបានប្រើប្រាស់ថាមពល បំលែងចេញពីពន្លឺ ព្រះអាទិត្រតែម្ដង។

កាណូតនេះមានឈ្មោះថា Tûranor PlanetSolar ដែលត្រូវបានក្រុមហ៊ុន ផលិតផ្ទាំងសូឡា ដ៏ល្បីល្បាញរបស់ប្រទេសស្វីស ផលិតចេញមក ឲ្យប្រើប្រាស់ និងត្រូវបានដាក់សម្ភោធ ជាផ្លូវការនៅក្នុងឆ្នាំ ២០១០។ កាណូតនេះ មានប្រវែងសរុប ៣១ ទៅក្រោយ និងរានហាល ខាងលើទទឹង ១៥ ម៉ែត្រ ដែលខាងលើនោះ សុទ្ធសឹង ជាផ្ទាំងសូឡាពេញ ទាំងអស់តែម្ដង និងអាចហូតចេញបន្ថែម មួយជាន់ទៀត ហើយយើងក៏អាចដើរជាន់ លើវាបានផងដែរ ដោយវាមិនប៉ះពាល់ ធ្វើឲ្យឆក់អ្វីឡើយ។ ផ្ទាំងសូឡានៅលើនោះ សរុបទាំងអស់គឺ ៥០០ ផ្ទាំង ដែលអាចផ្ដល់មកនូវ ថាមពលបានដល់ ១២០ គីឡូវ៉ាតឯណោះ ជាមួយម៉ាស៊ីន ២ គ្រឿងមានកម្លាំង ១០ គីឡូវ៉ាត់ និងកម្លាំងបង្វិល 1600rpm និងមានថ្មទំហំ ៨.៥ តោន Lithium-ion Battery សម្រាប់ផ្ទុក និងដំណើរការ បានយូរល្អមែនទែន ហើយដំណើរការ របស់វាក៏មិនស៊ីថាមពល ច្រើនដែរ ព្រោះវាបំពាក់នូវ កម្លាំងម៉ាស៊ីនទាប ល្មមប៉ុណ្ណោះ ដោយល្បឿនរត់របស់វា ជាមធ្យមត្រឹម ១០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបើកដល់ ល្បឿនអតិបមារ ២៦ គីឡូម៉ែត្រក្នុងមួយ។

កាណូតនេះ ត្រូវការអ្នកបើកបរយ៉ាងតិចក៏ ៤ នាក់ដែរ ព្រោះវាត្រូវការបញ្ជាច្រើន ប៉ុន្ដែវានៅជា កាណូតដែលអាចរត់បាន ធម្មតានៅឡើយទេ អញ្ចឹងមិនអាចធ្វើជា កាណូតសម្រាប់ដឹកភ្ញៀវ ទេសចរណ៍រាប់រយនាក់ឡើយ អាចនិយាយបាន ថាជាកាណូតសម្រាប់ក្រុម អ្នកផ្សងព្រេង។ ទៅលើការសាងសង់ វាមួយគ្រឿង ត្រូវចំណាយអស់ទឹកប្រាក់ ១៥ លានយ៊ូរ៉ូ ឬប្រហាក់ប្រហែល ១៧.៥ លានដុល្លារ សហរដ្ឋអាមេរិច ដែលជាតម្លៃ ថ្លៃមែនទែន អញ្ចឹងវាមិនមែនផលិត សម្រាប់លក់នោះទេ។ នៅពេលដែលបាន សម្ភោធដំបូង កាណូតនេះ បានធ្វើដំណើរ ជុំវិញពិភពលោក បានដោយ សុវត្ថិភាពតែម្ដង ចេញដំណើរ ដោយលោក Raphaël Domjan ជាអ្នកគ្រប់គ្រង គម្រោងផលិតកាណូតនេះ ដោយផ្ទាល់ និងមានកាពីតែន Patrick Marchesseau ព្រមទាំងជំនួយការ ប៉ុន្មាននាក់ទៀត ក្នុងគោលបំណងបង្ហាញ ឲ្យពិភពលោក មើលឃើញអំពីប្រព័ន្ធ សុវត្ថិភាពរបស់វា និងថាមពលថ្មដ៏ធំ ដែលបំពាក់ខាងក្នុង បញ្ជាក់ពីសមត្ថភាព ដែលវាអាចរត់បាន ជាមួយនឹងពន្លឺ ព្រះអាទិត្យនេះ។ ការធ្វើដំណើរជុំវិញ ពិភពលោក វាប្រើពេលអស់ រយៈពេល ៥៨៥ ថ្ងៃ ហើយក៏បាបានចូលក្នុងទីក្រុង របស់ប្រទេសជាច្រើន ដែលមានទីក្រុងជាប់នឹង ផ្ទៃសមុទ្រទឹកជ្រៅផងដែរ រួមមានដូចជា Venice អីតាលី, ប៉ារីស ប្រទេសបារាំង, ទីក្រុងឡុងហ៍ ចក្រភពអង់គ្លេស, និងទីក្រុងញ៉ូយក ជាដើម។

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Tech Insider Tag: វិទ្យាសាស្ត្រ