CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ​របស់ Anker សាក​ថ្ម​បាន​លឿន រចនាបថ​ប្លែក ជាមួយ​តម្លៃ​សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកទល់ពេលនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួន គឺកំពុងប្រកួតប្រជែងគ្នា ក្នុងការនាំយកស្មាតហ្វូន ជំនាន់ថ្មី ដែលអាចសាកថ្ម ដោយឥតខ្សែបាន ប៉ុន្តែនៅក្នុង ប្រអប់ស្មាតហ្វូន គឺមិនមានវេចខ្ចប់ បន្ទះសាកឥតខ្សែនេះ មកជាមួយទេ ដោយវាដាក់តែ ខ្សែសាកដូចរាល់ ដងអញ្ចឹង។  ហើយសម្រាប់អ្នក ដែលឧស្សាហ៍ប្រើប្រាស់ ស្មាតហ្វូនញឹកញាប់ ប្រហែលជាស៊ាំនឹងការ សាកថ្មដោយប្រើខ្សែ ម្យ៉ាងវិញទៀត វាក៏ប្រើពេលវេលា រាងយូរផងដែរ សម្រាប់ការសាកថ្មទម្រាំពេញ។ លើសពីនេះ ការប្រើប្រាស់ ខ្សែសាក វាអាចនឹងងាយខូច រឺ បាត់ដោយ ចៃដន្យផងដែរ ដែលធ្វើអោយអ្នកអាច នឹងមានអារម្មណ៍ធុញ ចំពោះបញ្ហានេះ។

តាមពិតកន្លងមក យើងធ្លាប់បង្ហាញមិត្តអ្នកអាន នូវផលិតផលបន្ទះសាក ឥតខ្សែជាច្រើនប្រភេទ មកហើយ ដែលវាសុទ្ធសឹង តែមានចំនុច ពិសេសផ្សេងៗគ្នា ហើយក៏ល្អដល់ការ ប្រើប្រាស់ផងដែរ។ ឥលូវនេះ យើងនឹងធ្វើការ ណែនាំ ដល់មិត្តអ្នកអាន ទាំងអស់គ្នា អោយបានស្គាល់ នូវបន្ទះសាកថ្មឥតខ្សែមួយ ប្រភេទទៀត របស់ក្រុមហ៊ុន Anker ដែលវាមានឈ្មោះថា គឺ Anker Fast Wireless Charger ដោយវាមាន សមត្ថភាពល្អ, បន្ទះសាក មានលក្ខណៈស្តើង រួមជាមួយរចនាបថ ភ្ជាប់ជាមួយភ្លើង LED ពណ៌ខៀវ មើលទៅទាក់ទាញអារម្មណ៍ ថែមទៀតផង។  វាក៏មានបំពាក់មក ជាមួយនូវបច្ចេកវិទ្យា Qi ដែលអាចសាកថ្ម បានលឿន ជាងការសាកដោយខ្សែធម្មតា បានដល់ទៅ 2 ដង ហើយវាពិតជា ល្អមែនទែន សម្រាប់អ្នក ដែលប្រើប្រាស់ ស្មាតហ្វូនអាចសាកថ្ម បានដោយឥតខ្សែ។ វាអាចផ្តល់ ថាមពលសាកថ្មលឿន 7.5W សម្រាប់ iPhone X, 8 & 8Plus ហើយលោតដល់ 10W ចំពោះស្មាតហ្វូន Android ដូចជា Galaxy S8 & S8 Plus ជាដើម។

នេះក៏ជាដំណឹងល្អមួយផងដែរ សម្រាប់អ្នកដែលចង់បាន ផលិតផលបន្ទះសាកថ្ម ឥតខ្សែប្រភេទនេះ ហើយវាក៏មានតម្លៃ 22 ដុល្លារប៉ុណ្ណោះ  ដោយអ្នកអាចរកទិញបាន តាមរយៈវេបសាយ Amazon ដោយគ្រាន់តែ ចុចលើ តំណរនេះ។ ម្យ៉ាងវិញទៀត យើងក៏សង្ឃឹមថា បន្ទះសាក Anker Fast Wireless Charger នេះ នឹងមានលក់នៅទីផ្សារ ស្រុកយើង ក្នុងពេល ឆាប់ៗទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 weeks ago
ប្រភព: iPhone Hacks Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ