CAMBO REPORT

Popup Advertising5 seconds

អស់​រយៈពេល 7 ឆ្នាំ ទី​បំផុត Apple ឈ្នះ​ក្ដី Samsung ជាមួយ​ទឹក​ប្រាក់ 539 លាន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនយក្ស Apple និងក្រុមហ៊ុនយក្ស Samsung បើនិយាយអំពីបញ្ហារឿងក្ដី ដល់ថ្នាក់ឡើងដល់ តុលាការនោះ គឺមានច្រើនរាប់មិនអស់ ហើយម្ដងៗ គឺមានចាញ់ មានឈ្នះ ដោយតម្រូវឲ្យភាគីម្ខាង បង់ប្រាក់ជាសំណងនៃការខូចខាត ជុំវិញការ រំលោភបំពាន ឬធ្វើខុសក្នុង ប្រការណាមួយ។ ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ Apple ទើបតែបានឈ្នះក្ដី សាជាថ្មីម្ដងទៀត ពីក្រុមហ៊ុន Samsung នៅឯតុលាការ សហព័ន្ធ ក្នុងទីក្រុង San Jose ក្នុងរដ្ឋ កាលីហ្វញ៉ា (California)។

យោងតាមប្រភពព័ត៌មានរបស់ The Verge បានចេញផ្សាយឲ្យដឹងថា តុលាការរដ្ឋសហព័ន្ធ របស់អាមេរិកបានកាត់ក្ដីឲ្យ ក្រុមហ៊ុន Samsung ចាញ់ក្ដីក្រុមហ៊ុន Apple ក្នុងរឿងក្ដី ដែលហេតុថា Samsung បានរំលោភបំពាន នូវរចនាបថផ្នែក ឌីហ្សាញរបស់ក្រុមហ៊ុន Apple ដែលល្មើសប័ណ្ណប៉ាតង់ របស់ស្មាតហ្វូន Apple ជុំវិញគែមខាងមុខ (Rim of the front face of the iPhone) ដែលការពារគែម អេក្រង់ខាងមុខ។ ជាងនេះទៅទៀត ក៏មានការរំលោភបំពាន នូវកម្មវិធី now-iconic នៅលើ iOS Home Screen ផងដែរ ដែលរឿងក្ដីនេះ គឺចាប់ផ្ដើមឡើង ចាប់តាំងពីឆ្នាំ 2011 មកម្លេះ ទើបតែម្ដងដល់ពាក់ កណ្ដាលឆ្នាំ 2018 នេះទើបដោះស្រាយគ្នាចប់ ជាមួយនឹងសំណង ជាសាច់ប្រាក់លោត ដល់ 539 លានដុល្លារអាមេរិក។

គួរបញ្ជាក់ប្រាប់ប្រិយមិត្តផងដែរថា រឿងក្ដីនេះ គឺជារឿងក្ដីក្នុង ប្រវត្តិសាស្ត្របច្ចេកវិទ្យា ដែលមានភាព ស្មុគស្មាញជាងគេ ក្នុងការដោះស្រាយ តាមប្រព័ន្ធតុលាការ ដែលបានអូសបន្លាយ រាប់សិនឆ្នាំ និងមានការ បង់ប្រាក់សំណង ដ៏ច្រើនលើសលប់។ ក្នុងនោះកាលពីឆ្នាំ 2011 ក្រុមហ៊ុន Apple បានទាមទារ សំណងដល់ទៅ 2.5 ពាន់លានដុល្លារ តែក្រោយពីមានការ ដោះស្រាយដល់ឆ្នាំ 2012 ក៏ធ្លាក់ដល់ 1 ពាន់លានដុល្លារវិញ បន្ទាប់ពីឡើងដល់ សាលាឧទ្ធរណ៍ ហើយនៅតែមិនអាច សម្រុះសម្រួលគ្នាបាន ក៏បានអូសបន្លាយ ជាបន្តបន្ទាប់រហូតដល់ឆ្នាំនេះ ទីបំផុត Samsung បានសម្រេចចិត្តសង សំណងទៅលើការរំលោភបំពាន របស់ខ្លួនចំនួន 539 លានដុល្លារអាមេរិក ដើម្បីបញ្ចប់រឿង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle