CAMBO REPORT

Popup Advertising5 seconds

Mophei បញ្ចេញ​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ​ម៉ូត​ថ្មី 2 ប្រភេទ សាក​ថ្ម​លឿន និង​ងាយ​ស្រួល​យក​ទៅ​តាមខ្លួន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ចំពោះអ្នកដែលឧស្សាហ៍ប្រើប្រាស់ស្មាតហ្វូនញឹកញាប់ ប្រហែលជាសាំនឹងការសាកថ្ម ដោយប្រើខ្សែ ម្យ៉ាងវិញទៀត វាក៏ប្រើពេលវេលា រាងយូរផងដែរ សម្រាប់ការសាកថ្ម ទម្រាំពេញ ប្រសិនបើខ្សែ និងដុំសាកនោះ មិនមែនជាពពួក Fast Charge។ យ៉ាងណា ការសាកថ្ម ដោយប្រើខ្សែ វាក៏អាចនឹងងាយខូច រឺ បាត់ដោយ ចៃដន្យផងដែរ ដែលធ្វើអោយអ្នកអាចនឹងមាន អារម្មណ៍ធុញ ចំពោះបញ្ហានេះ។ បច្ចុប្បន្ន នៅក្នុងទីផ្សារស្រុកយើង គឺមានលក់បន្ទះសាកថ្ម ឥតខ្សែជាច្រើនម៉ាក ច្រើនម៉ូត ដែលអាចសាកថ្ម របស់ស្មាតហ្វូន ដោយមិនចាំបាច់ប្រើខ្សែ ម្យ៉ាងវិញទៀត វាក៏បានផ្តល់នូវភាពងាយស្រូល ដល់អ្នកប្រើប្រាស់ ថែមទៀតផង។ សម្រាប់ថ្ងៃនេះ យើងនឹងយកផលិតផលមួយ មកបង្ហាញអ្នក ទាំងអស់គ្នា!

ជាការពិតណាស់ពេលនេះ យើងនឹងណែនាំមិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់នូវ បន្ទះសាកថ្មឥតខ្សែ 2 ប្រភេទ របស់ក្រុមហ៊ុន Mophei ដែលវាមានសមត្ថភាព មិនចាញ់បន្ទះសាកថ្ម របស់ក្រុមហ៊ុនដទៃ ទៀតនោះទេ លើសពីនេះ វាក៏មានចំនុច ពិសេសរៀងខ្លួន គួរអោយចាប់អារម្មណ៍ ថែមទៀតផង។ ចំពោះបន្ទះដំបូងគេនេះ មានឈ្មោះថា Charge Stream Travel Kit ដោយវាអាចអោយ អ្នកប្រើ យកទៅសាកបាន គ្រប់ទីកន្លែង មិនថា នៅក្នុងឡាន, ក្នុងសណ្ឋាគារ និងនៅព្រលាន យន្តហោះជាដើម។ វាត្រូវបានបំពាក់នូវ បច្ចេកវិទ្យា Qi ដែលអាចសាកថ្ម បានលឿន និង អាចទទួលកម្លាំងថាមពល 2.4 អំពែ ពីព្រីជាប់ជញ្ជាំង និងដុំសាកឡាន។ Charge Stream Travel Kit នេះ អាចផ្តល់ថាមពលសាកថ្មដល់ទៅ 7.5 វ៉ាត់ ទៅកាន់ឧបករណ៍ ដែលកំពុងសាកថ្ម និងអាចសាកឧបករណ៍ នៅពីលើវា បានតែមួយប៉ុណ្ណោះ ហើយវាក៏មាន រន្ធសម្រាប់ដោត USB (Output) ស្ថិតនៅផ្នែក ខាងក្រោយដែរ។

ឯបន្ទះសាកថ្មឥតខ្សែចុងក្រោយ មានឈ្មោះថា Charge Stream Mini Pad ដោយវាអាចអោយអ្នកប្រើ យកទៅសាកបានគ្រប់ ទីកន្លែងដូចគ្នា ម្យ៉ាងវិញទៀត វាក៏មានបំពាក់នូវ បច្ចេកវិទ្យា Qi ដែលអាចសាកថ្ម បានលឿន និង អាចផ្តល់ថាមពលចំនួន 5 វ៉ាត់ ទៅកាន់ស្មាតហ្វូន ដែលកំពុង សាកថ្មនោះ។ បន្ទះសាកឥតខ្សែនេះ អាចសាកឧបករណ៍ នៅពីលើវា បានតែមួយ ដូចទៅនឹងបន្ទះសាក Charge Stream Travel Kit ដែរ។

នេះក៏ជាដំណឹងល្អមួយផងដែរ ដែលក្រុមហ៊ុន Mophei បានបញ្ចេញផលិត បន្ទះសាកថ្មឥតខ្សែទាំងនេះ ដោយវាបានលេច រូបរាងឡើង ដើម្បីអោយមនុស្ស ក្នុងពិភពលោក អាចទិញយក ទៅប្រើប្រាស់បាន។ ចំពោះ បន្ទះសាក Charge Stream Travel Kit មានតម្លៃខ្ទង់ 50 ដុល្លារ ចំណែក បន្ទះសាក Charge Stream Mini Pad វិញ មានតម្លៃខ្ទង់ 25 ដុល្លារ។  យ៉ាងណា ប្រសិនប្រិយមិត្ត ជាអ្នកឧស្សាហ៍មានដំណើរ កំសាន្តញឹកញាប់ ឬទៅក្រៅប្រទេស គឺអាចជ្រើសរើសបន្ទះសាក ឥតខ្សែណាមួយ ក្នុងចំនោមទាំង 2 ខាងលើបាន ព្រោះវាអាចសាកថ្ម ស្មាតហ្វូន របស់អ្នកឆាប់ពេញ និងងាយស្រួល យកទៅតាមខ្លួន ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 weeks ago
ប្រភព: iDownload Blog Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ