CAMBO REPORT

Popup Advertising5 seconds

យន្ដហោះ Boeing 777X នឹង​បំពាក់​ស្លាប ដែល​វែង​ដល់ ៧២ ម៉ែត្រ ហើយ​អាច​បត់បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យន្ដហោះដែលមានស្លាបអាចបត់បាន កាលពីមុន យើងបានឃើញតែនៅលើ យន្ដយោធា បែបទ័ពអាកាសប៉ុណ្ណោះ ព្រោះស្លាបរបស់វា មានតួនាទីយ៉ាងសំខាន់ ក្នុងការហោះហើរ របស់យន្ដហោះ វាដូចជាសត្វ ស្លាបអញ្ចឹង វាអាចហោះទៅបាន ក៏ដោយសារ តែឆ្អឹងស្លាបរបស់វា និងរោម ក៏ដូចជាកម្លាំងទះ ដែលវាប្រើប្រាស់ ហើយស្លាបក៏ជាចង្កូត សម្រាប់បង្វែរ ទិសដៅផងដែរ។ ដូចនេះយន្ដហោះ ក៏មានដំណើរការស្រដៀងគ្នា អញ្ចឹងដែរ ទើបក្រុមហ៊ុន ផលិតយន្ដហោះ Boeing បានកែច្នៃនូវ យន្ដហោះជំនាន់ក្រោយរបស់ខ្លួន ដែលមានឈ្មោះថា Boeing 777X បំពាក់នូវស្លាប យ៉ាងធំ មានប្រវែងវែង គួរឲ្យចាប់អារម្មណ៍ ដែលមិនធ្លាប់មាន នៅលើយន្ដហោះ បែបពាណិជ្ជកម្ម បែបនេះទេ ថែមទាំងបំពាក់ បច្ចេកវិទ្យាស្លាបបត់បាន ទៀតផង។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយន្ដហោះ Boeing ទើបតែទទួលបានការ អនុញ្ញាតក្នុងការ ផលិតយន្ដហោះមាន ស្លាបបត់បាន ពីរដ្ឋបាល សហព័ន្ធអាកាសចរណ៍ សហរដ្ឋអាមេរិច (The Federal Aviation Administration) ដែលវាគឺជាជំហ៊ានថ្មី មួយទៀតសម្រាប់យន្ដហោះប្រភេទ ពាណិជ្ជកម្ម ដែលមានការផលិត បែបច្នៃប្រឌិត អាចធ្វើដំណើរ កាន់តែប្រសើរ។ ក្រុមហ៊ុនបានបញ្ជាក់ថា Boeing 777X នេះជាយន្ដហោះ ដែលមានម៉ាស៊ីន ២ ជាប្រភេទម៉ាស៊ីនភ្លោះ មានទំហំធំ ដែលអាចផ្ទុកអ្នក ដំណើរបានដល់ ៤០៧ នាក់ឯណោះ ហើយវានឹងស៊ីសាំង ខ្លាំងជាងមុនប្រមាណ ១២% ផងដែរ ដោយសារតែទំហំនេះ ប៉ុន្តែក្រុមហ៊ុនមិនបាន បង្កើតនូវម៉ាស៊ីន ឲ្យធំជាងមុននោះទេ ផ្ទុយទៅវិញ គេបានព្យាយាម កែច្នៃទៅលើផ្នែកស្លាបរបស់វាវិញ។ Boeing 777X និងបំពាក់នូវស្លាប ដែលមានមានប្រវែង រហូតដល់ ៧២ ម៉ែត្រ ដែលធំជាងយន្ដហោះ 777 ជំនាន់មុខ ដែលមានស្លាបប្រវែង ៦៥ ម៉ែត្រប៉ុណ្ណោះ។

ហើយនៅខាងចុងស្លាបសងខាងរបស់វា នឹងបំពាក់នូវបច្ចេកវិទ្យាថ្មីហៅថា Folding Wingtips ដែលនៅខាងចុងស្លាបប្រវែង ៣.៥ ម៉ែត្រ គឺមានគន្លាក់សម្រាប់បត់បើក ហើយដំណើរការរបស់វា ដូចជាកង់របស់យន្ដហោះអញ្ចឹង ពោលប្រសិនបើ នៅពេលចុះចត វានឹងបត់ឡើងលើ ហើយនៅពេល ហោះឡើង វានឹងបើកមកត្រង់ ដូចស្លាបធម្មតាអញ្ចឹងដែរ។ ស្លាបរបស់យន្ដហោះនោះ វាបានផលិតឡើង ពីសមាសធាតុ កាប៉ូនហ្វៃបើ ដែលជួយសម្រួល មួយផ្នែកធំ របស់ទម្ងន់យន្ដហោះ ឲ្យស្រាល បើទោះជាស្លាបវា ធំជាងមុនក៏ដោយ ហើយក៏មាន ភាពរឹងមាំល្អផងដែរ ធ្វើឲ្យការហោះ នៅលើអាកាសមាន លំនឹងល្អ និងមិនចាញ់ខ្យល់ខ្លាំងផងដែរ ម្យ៉ាងទៀតមិនសូវ ស្រូបកម្ដៅ ប៉ុន្មាននោះទេ។

បន្ទាប់ពីបានទទួលសិទ្ធិអនុញ្ញាតក្នុងការផលិត Boeing 777X ពីរដ្ឋបាលសហព័ន្ធ អាកាសចរណ៍រួចមក គេរំពឹងថា Boeing 777X នឹងចាប់ផ្ដើមផលិត នៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែក៏មិនមែន ដាក់សម្ភោធឲ្យប្រើប្រាស់ នៅដើមឆ្នាំក្រោយដែរ ព្រោះវាត្រូវចំណាយពេល ជាច្រើនទៀត នៅក្នុងការធ្វើតេស្ដ សាកល្បងហោះហើរ ជាច្រើនកាលៈទេសៈ មុននឹងសម្ភោធ ចេញប្រើប្រាស់ជាផ្លូវការ។ អញ្ចឹងគេរំពឹងថា នៅចុងឆ្នាំ ២០១៩ វត្ដមាននៃ Boeing 777X នឹងចេញមក ដើម្បីឲ្យយន្ដហោះ ប្រភេទពាណិជ្ជកម្ម បែបនេះ បានឃើញទំហំ ស្លាបដ៏ធំរបស់វា ហើយកាន់តែមាន លំនឹងល្អក្នុងការ ហោះហើរ ជាងមុនថែមមួយ កម្រិតទៀត។

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ