CAMBO REPORT

Popup Advertising5 seconds

សេវាកម្ម​ម៉ូតូ​តាក់​ស៊ី​មួយ​ទៀត ត្រៀម​មក​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅតំបន់អាស៊ីអាគ្នេយ៍ យើងបានដឹងហើយថា សេវាកម្មដឹកជញ្ជូនអ្នកដំណើរ មានច្រើនក្រុមហ៊ុន ដូចជា Grab, PassApp, WeGo និងច្រើនទៀត ដោយ Uber ត្រូវបានលក់ហ៊ុនចេញហើយ រីឯសេវាកម្ម ដឹកជញ្ជូននោះ មានទាំងជាប្រភេទ រថយន្តគ្រួសារ, រ៉ឺមកកង់ 3 និងម៉ូតូ ធម្មតាជាដើម ជាពិសេសមាន មួយក្រុមហ៊ុនផ្តល់សេវាកម្ម ដឹកម្ហូប ឬឥវ៉ាន់ដល់អតិថិជន ទៀតផង។

ដំណឹងល្អមួយទៀត បានចេញផ្សាយពី ក្រុមហ៊ុន Go-Jek ជារបស់ប្រទេស ឥណ្ឌូនេស៊ី បង្កើតឡើង តាំងពីឆ្នាំ 2010 ផ្តល់ជាសេវាកម្ម ម៉ូតូតាក់ស៊ី ចាប់ផ្តើមត្រៀម នាំសេវាកម្មនេះ មកកាន់ប្រទេស មួយចំនួនដូចជា សាំងហ្គាពួរ, វៀតណាម, ថៃ និងហ្វីលីពីន នៅប៉ុន្មានខែ ខាងមុខនេះ។ ក្រុមហ៊ុនបានបោះទន់ ប្រមាណ 500 លានដុល្លារ ដើម្បីឈានជើងចូល ប្រទេសទាំងនេះ។ ក្រៅពីផ្តល់សេវា ដឹកមនុស្ស ពួកគេនៅមាន សេវាកម្មដឹកចំណីអាហារ និងសម្ភារៈផ្សេងៗទៀត ផងដែរ។

តាមមតិមួយចំនួន បាននិយាយថា ក្រុមហ៊ុននេះ មកជំនួសកន្លែងរបស់ Uber ដែលមិនទទួលបាន ជោគជ័យលើទឹកដី អាស៊ីអាគ្នេយ៍ តែសង្ឃឹមថា ក្រុមហ៊ុននេះ អាចមាន ជោគជ័យច្រើនជាង ដោយសារវាផ្តល់ សេវាកម្មម៉ូតូតាក់ស៊ី ដែលភាគច្រើន មានមនុស្សត្រូវការច្រើន ជាងការ ជិះឡានតាក់ស៊ី ហើយនេះក៏ជា ដំណឹងល្អមួយដែរ ហើយសង្ឃឹមថា ក្រុមហ៊ុននេះ នឹងមានវត្តមាន ក្នុងស្រុកយើងដែរចុះ។

សរុបមក ក្រុមហ៊ុន Go-Jek របស់ប្រទេសឥណ្ឌូនេស៊ី ដែលផ្តល់សេវាកម្ម ម៉ូតូតាក់ស៊ី បានប្រកាស ជាផ្លូវការថា ពួកគេត្រៀមពាំនាំ សេវាកម្មនេះ ទៅដល់តំបន់ អាស៊ីអាគ្នេយ៍ មានដូចជា ប្រទេសថៃ, វៀតណាម, សាំងហ្គាពួរ និងហ្វីលីពីន ដោយគំរោងត្រូវ ជះលុយប្រមាន 500 លានដុល្លារ ក្នុងការ ចាប់ផ្តើមដំបូង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 weeks ago
ប្រភព: Cnet Tag: Lifestyle