CAMBO REPORT

Popup Advertising5 seconds

Samsung ចង់​ដាក់ Bixby ឲ្យ​ប្រើ​ប្រាស់​លើ​គ្រប់​ឧបករណ៍​ទាំង​អស់​របស់ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Bixby គឺជា Virtual Assistant ដ៏វៃឆ្លាតមួយរបស់ Samsung ឬហៅថាជំនួយការ សិប្បនិមិត្ត ដែលបានបង្ហាញខ្លួន កាលពីដើមឆ្នាំ ២០១៧ ក្នុងព្រឹត្តិការណ៍ ប្រកាសចេញ Galaxy S8/S8+ ដើម្បីប្រជែងជាមួយនឹងមុខងារ Assistant របស់ក្រុមហ៊ុនដទៃទៀត ដូចជា Siri, Alexa, និង Google Assistant ជាដើម។ ក្រុមហ៊ុន Samsung បង្កើតមុខងារ Bixby នេះ គឺមានគោលបំណង ច្បាស់លាស់ណាស់ គ្រាន់តែសម្រាប់អ្នក ប្រើប្រាស់ភាគច្រើន នៅពេលនេះ មិនទាន់មើលឃើញពី អត្ថប្រយោជន៍វា ព្រោះបច្ចុប្បន្ននេះ វាមានប្រើប្រាស់ នៅលើតែស្មាតហ្វូន លំដាប់កំពូលប៉ុណ្ណោះ មិនទាន់មានឧបករណ៍ច្រើន អាចប្រើប្រាស់នៅឡើយទេ ដូចនេះវានៅមាន អនាគតវែងឆ្ងាយទៀត ដែលយើងមើល មិនទាន់ឃើញ។

យ៉ាងណាមិញក្នុងកិច្ចសម្ភាស៍រវាងអ្នកសារព័ត៌មាន The Wall Street Journal និងលោក Kim Hyun-Suk ដែលជាប្រធានក្រុមហ៊ុន សាមសុងអេឡិចត្រូនិច គាត់បានបញ្ជាក់ យ៉ាងច្បាស់ថា Bixby គឹជាជំហ៊ានធំមួយ នៃការអភិវឌ្ឍន៍ បច្ចេកវិទ្យា AI ក្នុងវិស័យ អេឡិចត្រូនិច។ ហើយពេលនេះ បើយើងក្រលេកទៅមើល ក្រុមហ៊ុន Google បានរីកចម្រើន យ៉ាងខ្លាំងទៅលើ Google Assistant របស់ខ្លួន និងបានចេញ Google Duplex ដែលវាកាន់តែ វៃឆ្លាត វាអាចដើរតួជាមនុស្ស ធ្វើការទូរសព្ទ ទៅភោជនីយដ្ឋាន ឬហាងកាត់សក់ ដើម្បីកក់កន្លែងឲ្យ យើងបានទៀត ពិតជាគួរឲ្យភ្ញាក់ផ្អើល មែនទែន។  លោក Kim Hyun-Suk បានលើកឡើងថា ក្រុមហ៊ុនរបស់លោក ពិតជាចង់ជំរុញខ្លាំង បន្ថែមទៀតទៅលើ ជំនួយការសិប្បនិមិត្ត Bixby នេះ ទើបជារៀងរាល់ខែ នៅមន្ទីរស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Samsung នៅក្នុងប្រទេសចិន និង Silicon Valley កាលីហ្វញ្ញ៉ា តែងមានការ ប្រជុំម្ដងរាល់ខែ ដើម្បីពិភាក្សា ក្នុងការកែច្នៃបន្ថែម។

ចំណុចគោលនៃការអភិវឌ្ឍន៍បន្ថែមលើ Bixby គឺក្រុមហ៊ុនចង់ប្រើប្រាស់ ឲ្យបានទូលាយ ពោលគឺបំពាក់នៅលើ ឲ្យប្រើប្រាស់ នៅលើឧបករណ៍ ទាំងអស់តែម្ដង មិនថា ម៉ាស៊ីនត្រជាក់, អំពូលភ្លើង, ទូរទឹកកក, កាមេរ៉ា -ល- ដើម្បីឲ្យផលិតផល ទាំងនោះ អាចបញ្ជា ប្រទាក់ក្រឡាគ្នា ជាផលិតផល Ecosystem របស់ក្រុមហ៊ុនទាំងម្ដង និងធ្វើឲ្យការរស់នៅ របស់អ្នក កាន់តែមានភាពងាយស្រួល ទាន់សម័យ ថែមមួយកម្រិតទៀត។ ឧទាហរណ៍ លោកអ្នកអាចបញ្ជា ម៉ាស៊ីនត្រជាក់ និងឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះរបស់ Samsung តាមរយៈកម្មវីធី SmartThings។

ក្រុមហ៊ុនគ្រោងនឹងបំពាក់នូវបច្ចេកវិទ្យា Bixby របស់ខ្លួននេះ នៅលើផលិតផល ទាំងអស់របស់ខ្លួន នៅក្នុងឆ្នាំ ២០២០ ដូចនេះ សម្រាប់គ្រឿងអេឡិចត្រូនិច ទាំងអស់ ដែលចេញ នៅពេលនោះ និងសុទ្ធតែវៃឆ្លាត ទាំងអស់តែម្ដង អាចបញ្ជាទៅមក បានយ៉ាងងាយ មិនថាវាជាផលិតផល អ្វីនោះទេ។ ចំណុចមួយដែលប្រិយមិត្តរបស់ Samsung កំពុងរំពឹងខ្ពស់នោះ គឺការបញ្ចេញ Bixby ជំនាន់ ២.០ នៅព្រឹត្តិការណ៍បង្ហាញខ្លួន របស់ Galaxy Note 9 នៅឆមាសទី ២ ខាងមុខនេះ ដើម្បីឲ្យវាធ្វើការ កាន់តែប្រសើរ និងឆ្លាតឲ្យ ប្រហាក់ប្រហែលនឹង Google Assistant ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 3 weeks ago
ប្រភព: Android Authority Tag: Lifestyle