CAMBO REPORT

Popup Advertising5 seconds

ប្រទេស​ចិន​នឹង​បោះ​ជំហ៊ាន​ដ៏​ធំ​មួយ ឡើង​អោយ​ដល់​តំបន់​ឆ្ងាយ​បំផុត​នៃ​ឋាន​ព្រះច័ន្ទ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីក្រុងសៀងហៃ៖ កាលពីថ្ងៃច័ន្ទទី ២១ ឧសភា កន្លងទៅថ្មីៗនេះ ប្រទេសចិនបានធ្វើការ សាកល្បង តេស្ដនូវការបង្ហោះគ្រាប់រ៉ុកកែតមួយ មានឈ្មោះថា Long March 4C ដែលបានធ្វើ នៅខេត្ត Xichang ប្រទេសចិន ប៉ុន្តែមិនបានធ្វើការ ថតផ្សាយជាលក្ខណៈ Broadcast នោះទេ គ្រាន់តែបានចុះផ្សាយ ដោយ សារព័ត៌មានចិន Xinhua ប៉ុណ្ណោះ។ តាមការចុះផ្សាយ ព័ត៌មានរបស់គេហទំព័រ Xinhua បានបង្ហាញថា ការបង្ហោះ គ្រាប់រ៉ុកកែត ផ្ទុកដោយយាន អាវកាស Queqiao នេះ គឺប្រព្រឹត្តិទៅ យ៉ាងរលូនតែម្ដង ហើយគោលបំណង របស់គេដែលបង្ហោះនេះ គឺសំដៅទៅយកព័ត៌មាន មួយចំនួនទៅឋានព្រះច័ន្ទ។

លោក Zhang Lihua ដែលជាប្រធាននៃគម្រោងផ្កាយរណប ក្នុងការបង្ហោះយាននេះ បានប្រាប់សារព័ត៌មាន Xinhua ថា យានដែលត្រូវបាន បង្ហោះនៅថ្ងៃចន្ទនោះ វាគឺជាយាន ដែលផ្ទុកនូវផ្កាយរណប សម្រាប់ចាប់យក ព័ត៌មានពីឋានព្រះច័ន្ធ ដែលមានទំងន់ ទៅដល់ ៤២៥ គីឡូក្រាម ហើយបន្ទាប់ពីចេញដំណើរ រយៈពេល ២៥ នាទី វានឹងបែកខ្លួនចេញ ពីគ្រាប់រ៉ុកកែត និងធ្វើដំណើរទៅកាន់ រយៈចំងាយពីភពផែនដី និង ព្រះច័ន្ទ Earth-Moon Lagrange Point L2 ដែលចំណុច L2 រវាងផែនដី និងព្រះច័ន្ទនេះ មានចំងាយ ប្រមាណជា ៤៥៥,០០០ គីឡូម៉ែត្រ ពីផែនដី (ឆ្ងាយជាងពីផែនដី ទៅព្រះច័ន្ទ ដោយផ្ទាល់ទៅទៀត) ដូចនេះយានអវកាស និង ផ្កាយរណប វានឹងត្រូវហោះហើរ ប្រមាណជា ៦ ខែឯណោះ ទើបទៅដល់ ហើយវានឹងនៅចាប់យកព័ត៌មាន មួយចំនួនពីព្រះច័ន្ទ ពីចំងាយតែម្ដង ដោយវានឹងអណ្ដែត លើលំហអាកាសនោះ រយៈពេល ៨ ថ្ងៃ ដើម្បីស្រាវជ្រាវ និងភ្ជាប់បណ្ដាញ។

គោលបំណងដ៏ធំ នៃការស្រាវជ្រាវឋានព្រះច័ន្ទលើកនេះ គឺប្រទេសចិនគ្រោងនឹង បង្ហោះយានអវកាសឡើងទៅឋានព្រះច័ន្ទ នៅពេលដ៏ខ្លី ខាងមុខនេះ ហើយលោក Zhang Lihua បានបន្ដថា «ចិន នឹងក្លាយជាប្រទេស ដំបូងគេ ដែលបានទៅដល់ តំបន់ឆ្ងាយបំផុត នៃព្រះច័ន្ទ» វាគឺជាតំបន់ដែលមាន ស្រមោលខ្មៅ មិនធ្លាប់មាន អ្នកអាវកាសប្រទេសណា ធ្លាប់ទៅដល់ឡើយ និងមានអាថ៌កំបាំង ច្រើនផងដែរ ដែលគេហៅថា The Dark Side of the Moon។ ប្រទេសចិន គ្រោងនឹងសាងសង់នូវ ស្ថានីយ៍អាវកាស ដើម្បីបង្ហោះយានឡើងទៅ ឋានព្រះច័ន្ទ នៅឆ្នាំក្រោយនេះហើយ ប្រសិនបើរយៈពេល ៦ ខែ ដែលយាន Queqiao ដំណើរការបានល្អ ហើយគេរំពឹងថា ស្ថានីយ៍អាវកាសថ្មី នឹងសាងសង់រួចរាល់ និងនៅឆ្នាំ ២០៣០ ហើយប្រទេសចិន ចាប់ផ្ដើមចេញដំណើរ តែម្ដង។ យ៉ាងណាមិញ នៅលើឋានព្រះច័ន្ទ គេមិនអាច ទំនាក់ទំនងដោយផ្ទាល់ មកកាន់ផែនដី បាននោះទេ ព្រោះវាមានចំងាយ ឆ្ងាយដល់ទៅ ៣៨៤,៤០០ គីឡូម៉ែត្រឯណោះ អញ្ចឹងនៅពេល ដែលព្រះច័ន្ទធ្វើដំណើរ ជុំវិញផែនដី គេមានតែរំពឹងភ្ជាប់ បណ្ដាញតាមរយៈ យាន Queqiao និងផ្កាយរណប របស់វានេះឯង។

គួរបញ្ជាក់ផងដែរថា នៅលើយានអវកាស Queqiao ជាឈ្មោះភាសាចិន ហើយមានន័យថា Magpie Bridge ដែលនៅក្នុងយាន គឺមានផ្ទុកនូវឧបករណ៍ ២ សំខាន់ៗ ដែលដូចជាស្ពាន សម្រាប់ភ្ជាប់ទំនាក់ទំនងអញ្ចឹង។ ទីមួយគឺ Dutch Radio Antenna ជាអត់តែនវិទ្យុ វានឹងសិក្សាអំពីហ្វ្រេកង់ នៃវិទ្យុនៅក្នុងលំហ (Celestial) ដែលបានផ្ដាច់ ដោយស្រទាប់បរិយាកាស នៃផែនដី និងមួយទៀតគឺជា Aperture ដ៏ធំមួយ ដែលវាធ្វើការដូចជា តេឡេស្កូប អញ្ចឹង គឺចាប់យករលកសញ្ញា (Signal) ដែលមានចំងាយឆ្ងាយ ពីផែនដី ទៅកាន់លំហតែម្ដង។

 

អញ្ចឹងទាំងនេះ ជាព័ត៌មានជុំវិញនៃការត្រៀមខ្លួនឡើងឋានព្រះច័ន្ធ របស់ប្រទេសចិន ដែលសរុបជារួមមកវិញ ប្រសិនបើភាព ជោគជ័យនៃយាន Queqiao រយៈពេល ៦ ខែក្រោយ គេនឹងចាប់ផ្ដើមសាងសង់ ស្ថានីយ៍អាវកាស នៅឆ្នាំក្រោយ ដើម្បីត្រៀមបង្ហោះ យានធំដើម្បីឡើងឋានព្រះច័ន្ទ នៅក្នុងឆ្នាំ ២០៣០ តែម្ដង ដែលគេនឹងទៅដល់ តំបន់ឆ្ងាយបំផុត នៃឋានព្រះច័ន្ទ ដែលមានអាកាសធាតុ ត្រជាក់ដល់ក្រោម ០ អង្សាសេ។ ហើយសម្រាប់យាន Queqiao ក៏នឹងដើរតួយ៉ាងសំខាន់ ផងដែរ នៅពេលនោះ ដើម្បីភ្ជាប់ទំនងទំនងនានា ក្នុងបេសកកម្មនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Arstechnica Tag: វិទ្យាសាស្ត្រ