CAMBO REPORT

Popup Advertising5 seconds

តើអ្នកគួរត្រៀម​ឧបករណ៍​អ្វី​ខ្លះ ដើម្បី​អាច​ទស្សនា​​ព្រឹត្តិការណ៍ WWDC របស់ Apple ឆ្នាំ 2018 ឆាប់ៗ​ខាង​មុខ​នេះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

WWDC គឺជាព្រឹត្តិការណ៍មួយ សម្រាប់​ជួប​ជុំ​រាល់​អ្នក​អភិវឌ្ឍន៍ Software របស់ Apple ទាំងឡាយ ហើយ​នៅ​ពេល​បើក​ឆាក នៃ​ការ​ជួប​ជុំនោះ Apple នឹងធ្វើការដាក់អួតបង្ហាញ នូវសមិទ្ធផល​ជំនាន់​ថ្មីនានា ​រ​បស់ខ្លួន។ យ៉ាងណា Apple បានត្រៀមខ្លួនជាស្រេច សម្រាប់​ព្រឹត្តិការណ៍ WWDC ដែលនឹងដាក់ Live stream នាថ្ងៃទី 04 ខែមិថុនា ម៉ោង 10 ព្រឹក នៅសហរដ្ឋអាមេរិច ខាងមុខនេះ ដែលត្រូវនឹងថ្ងៃទី 05 ខែមិថុនា ម៉ោង 12 អធ្រាត ក្នុងប្រទេសកម្ពុជា។


 


ប្រសិនបើ ប្រិយមិត្តទាំងអស់គ្នា គឺជាអ្នកគាំទ្រផលិតផល Apple ពិតមែននោះ សូមមេត្តា កុំខកខាន ក្នុងការតាមដានទស្សនា នូវ​ព្រឹត្តិការណ៍ WWDC នៅឆ្នាំនេះ អោយសោះ។ ហើយដើម្បីស្សនាព្រឹត្តិការណ៍ WWDC របស់ Apple ឆ្នាំ 2018 នេះ តើអ្នកគួរ​ត្រៀម​ឧបករណ៍អ្វីខ្លះ? អញ្ចឹង សម្រាប់ថ្ងៃនេះដែរ យើងនឹងធ្វើការបង្ហាញ អ្នកទាំងអស់គ្នា អោយបានដឹង ពីឧបករណ៍​ដែល​អ្នក​គួរ​ត្រៀម​ជាមុន ដូចខាងក្រោមៈ


•    សម្រាប់ iPhone, iPad, iPod Touch ត្រូវតែ​ដំណើរ​ការចាប់ពី iOS 10 ឡើងទៅ និងចូលទស្សនាតាមរយៈ Safari
•    សម្រាប់កុំព្យូទ័រ Mac ទាំងអស់របស់ Apple ត្រូវតែដំណើរការចាប់ពី macOS Sierra 10.12 ឡើងទៅ និងចូល​ទស្សនា​តាម​រយៈ Safari
•    សម្រាប់កុំព្យូទ័រ PC ទាំងអស់ ត្រូវតែដំណើរការដោយ Windows 10 និង Microsoft Edge macOS Sierra 10.12 ឡើងទៅ និងចូលទស្សនាតាមរយៈ Safari



គួររំលឹកបន្តិចដែរថា ចំពោះព្រឹត្តិការណ៍ WWDC នៅឆ្នាំ 2018 នេះ អាចនឹងធ្វើការបង្ហាញ ពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រតិបត្តិការ ជំនាន់ ថ្មី នៃ iOS, macOS, watchOS និង tvOS ជាដើម ដែលសុទ្ធសឹងជា Operating System ធំៗ មានអ្នកប្រើប្រាស់រាប់រយលាន​នាក់។ លើសពីនេះ  Apple ក៏អាចនាំយកផលិតជំនាន់ថ្មីមកបង្ហាញដូចជា MacBook, MacBook Pro និង iMac ផងដែរ មិន​តែ​ប៉ុណ្ណោះ ប្រភពមួយចំនួន បាននិយាយថា ឆ្នាំនេះ Apple អាចនឹងបញ្ចេញ iPad Pro ជំនាន់ថ្មីថែមទៀតផង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 weeks ago
ប្រភព: Apple Tag: Lifestyle