CAMBO REPORT

Popup Advertising5 seconds

ត្រៀម​ខ្លួន​ទៅ​ទស្សនា និងធ្វើ​តេស្ដម៉ាស៊ីន​ហ្គេម​ជំ​នាន់​ចុង​ក្រោយ ក្នុង​ពិធីតាំងបង្ហាញ​ផលិត​ថ្មី នៅឯ MSI Concept Store ថ្ងៃស្អែក​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពិភពកុំព្យូទ័រយួរដៃទើបតែបានបង្កើតនូវប្រវត្តិសាស្ដ្រថ្មីមួយ កាលពីដើមខែមេសាកន្លងមក ដោយ​ក្រុម​ហ៊ុន​យក្ស​ផលិត​ឈីប Intel បាន​ចេញ​នូ​វ​ស៊ីភីយូ​ខ្លាំង​ជំនាន់ទី ៨ របស់​ខ្លួន ប្រើប្រាស់​ស្ថាប្បត្យកម្មផលិត Coffee Lake ដែលស៊ីភីយូមាន Core ដល់ទៅ ៦ គ្រាប់ និង Thread ១២ មានល្បឿនជាងមុនប្រមាណ ៣០% ឯណោះបើប្រៀបធៀបជាមួយនឹងជំនាន់ទី ៧ Kaby Lake ធ្វើឲ្យល្បឿន​ស៊ីភីយូ​របស់កុំព្យូទ័រយួរដៃ ដើរបានលឿនមិនចាញ់ស៊ីភីយូដែលមានលើ Desktop ច្រើនដូចមុននោះទេ។ ហើយក្រុមហ៊ុនតៃវ៉ាន់ MSI ពេលនេះបានបំពាក់ស៊ីភីយូជំនាន់ទី ៨ នៅលើកុំព្យូទ័រយួរដៃរបស់ខ្លួនបានច្រើនស៊េរីមែនទែន ដែលនឹងចេញលក់​ជាផ្លូវការ​ហើយ​នៅ​ក្នុង​ប្រទេសកម្ពុជាយើងឆាប់ៗនេះ។ យ៉ាងណាមិញប្រិយមិត្តមួយចំនួនធំ ប្រហែលជាមិនទាន់បាន សាកល្បងធ្វើ​តេស្ដ​ល្បឿន​នៃ​ស៊ីភីយូជំនាន់ថ្មីនេះនៅឡើយទេ អញ្ចឹងហើយទើបក្រុមហ៊ុន MSI ប្រចាំប្រទេសកម្ពុជា សហការជាមួយនឹង Dragon Computer បានរៀបចំនូវពិធីផលិតថ្មី ដែលបើកទូលាយដល់អតិថិជនទាំងអស់ បានសាកល្បឿននៃកម្លាំងម៉ាស៊ីនជំនាន់ថ្មី ក៏ដូច​ជា​គុណភាពផលិតរបស់កុំព្យូទ័រ MSI លំដាប់កំពូលទើបតែចេញថ្មីផងដែរ។


 


សម្រាប់ពិធីតាំងបង្ហាញផលិតផលថ្មីនេះ នឹងត្រូវប្រារព្ធនៅថ្ងៃទី ២៤ ឧសភា ស្អែកនេះតែម្ដង ដែលមានទីតាំងស្ថិតនៅហាង MSI Concept Store ផ្ទះលេខ #408 E0 មហាវិថីកម្ពុជាក្រោម ដែលចាប់ផ្ដើមនៅវេលាម៉ោង ១ រសៀល ទៅដល់ម៉ោង ៥ ល្ងាច។ ដោយ​នៅក្នុងនោះ ក្រុមហ៊ុន MSI Cambodia បានពាំនាំយកមកនូវកុំព្យូទ័រលំដាប់កំពូលទាំង ៣ របស់ MSI មកតាំង​បង្ហាញ​ដល់​ប្រិយមិត្ត​ទាំងអស់គ្នា ឲ្យបានឃើញជាក់ស្ដែងមានដូចជាម៉ូឌែលកំពូល GT75 Titan, ម៉ូឌែលស្ដើង GS65 Stealth Thin និង​ម៉ូឌែល GE Raider RGB Edition ផងដែរ។



គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូឌែលកំពូល GT75 Titan គឺជាកុំព្យូទ័រមានកម្រាស់ក្រាស់ អេក្រង់ធំ មាន​គុណភាពផលិត​ដូច​ជា​មនុស្ស​យន្ដ ដែលបំពាក់មកជាមួយនឹងស៊ីភីយូ Core-i9 ជំនាន់ទី ៨ មានក្រាហ្វិច GTX 1080 និងមានម៉ូឌេល GTX 1070 ផង​ដែរ​។ លើសពីនេះ វាបំពាក់នូវអេក្រង់ល្បឿន ១២០ ហឺត ហើយមានក្ដាចុច RGB ដែលមានគ្រាប់ភ្លើង RGB ក្នុងមួយគ្រាប់ ហើយក៏មាន​អង់តែន​ចាប់ Wi-Fi (Killer Wireless-AC 1550) ដែលមានល្បឿនទៅដល់ ១.៧៣ ជីកាប៊ីតក្នុងមួយវិនាទី។



ចំណែកឯម៉ូឌែល GS65 Stealth Thin គឺជាម៉ូឌែលផ្ដោតសំខាន់ទៅលើកម្លាំង គុណភាព និងការកំសាន្ដ ដោយវាបានបំពាក់នូវ​អេក្រង់​ដែល​មានគែមខ្លី លាតស្ទើរ ៨២% នៃផ្ទៃសន្ទះខាងលើ ជាមួយនឹងល្បឿនលោតទៅដល់ ១៤៤ ហឺតឯណោះ។ វាមានបំពាក់​ក្ដា​ចុចមានភ្លើង RGB ក្នុងមួយគ្រាប់ៗដូចខាងដែរ និងមានប្រព័ន្ធសម្លេង Hi-Res Audio កម្រិត ២៤ ប៊ីតទៀតផង។ ឯផ្នែក​កម្លាំង​ម៉ាស៊ីន​វិញ វាបានប្រើប្រាស់នូវស៊ីភីយូលេខខ្ពស់បំផុត Core i7 ជំនាន់ទី ៨ ជាមួយនឹងក្រាហ្វិច GTX 1070 ទំហំ ៨ ជីកាបៃ និង​មាន​ម៉ូឌែល GTX 1060 ទំហំ ៦ ជីកាបៃផងដែរ។



រីឯចុងក្រោយគេ គឺម៉ូឌែល GE Raider RGB ដែលក្រុមការងារខេមបូរីផតធ្លាប់បានធ្វើបទបង្ហាញអំពីវារួចមកហើយ វាមាន​លក្ខណៈ​ស្រដៀង​នឹងអា ២ គ្រឿងខាងលើដែរ ដោយបានបំពាក់មកនូវអេក្រង់ល្បឿន ១២០ ហឺត ក្ដារចុចមានភ្លើង RGB ក្នុងមួយគ្រាប់ៗ ពិសេស​គឺ​វាមានភ្លើង RGB ខ្សែនៅខាងក្រោយ បញ្ចេញភ្លើងបានភ្លឺល្អ កាន់តែកាច។ និងកម្លាំងម៉ាស៊ីនប្រើប្រាស់នូវស៊ីភីយូជំនាន់ទី ៨ Core-i7 និងក្រាហ្វិច ២ ម៉ូឌែលគឺ GTX 1070 ទំហំ ៨ ជីកាបៃ និង GTX 1060 ទំហំ ៦ ជីកាបៃ។


អញ្ចឹងទាំងនេះ គឺជាលក្ខណៈសម្បត្តិត្រួសៗរបស់កុំព្យូទ័រលំដាប់កំពូលរបស់ MSI ទាំង ៣ ម៉ូឌែលដែលទើបនឹងចេញថ្មីៗនេះ ហើយ​វា​ក៏​​នឹង​មាន​លក់​នៅ​លើ​ទីផ្សារដែរ ប៉ុន្តែប្រសិនបើប្រិយមិត្តចង់ដឹងកាន់តែច្បាស់បន្ថែម និងចង់ស្វែងយល់ ក៏ដូចជាប៉ះ​វា​ដោយ​ផ្ទាល់​ដៃ​នោះ កុំភ្លេចនាំគ្នាទៅចូលរួមពិធីតាំងបង្ហាញ នៅហាង MSI Concept Store ថ្ងៃស្អែកនេះ។


ទស្សនាការបង្ហាញលក្ខណៈសម្បត្តិ MSI GE73 Raider RGB 8RF ពីក្រុមកាងារខេមបូរីផត៖


 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 3 weeks ago
ប្រភព: MSI Cambodia Tag: Lifestyle