CAMBO REPORT

Popup Advertising5 seconds

Apple បាន​ប្រកាស​ប្រាប់​ថ្ងៃ​ប្រារព្ធ​ពិធី WWDC ឆ្នាំ 2018 របស់​ខ្លួនហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្តអ្នកអាន បានដឹងហើយថា ជារៀងរាល់មួយឆ្នាំម្ដង ចាប់តាំងពីក្រុមហ៊ុន Apple បានចាប់បដិសន្ធិរួចមក Apple តែងតែធ្វើការប្រារព្ធ កម្មវិធីធំៗ ប្រចាំឆ្នាំរបស់ខ្លួនដូចជា ព្រឹត្តិការណ៍ស្ដីពី ផលិតផល iPhone ឬព្រឹតិ្តការណ៍ ស្ដីអំពីផលិតផល iPad និងផលិតផល ផ្សេងៗទៀត ក៏ដូចជាព្រឹត្តិការណ៍ និយាយជុំវិញកម្មវិធី ពាក់ព័ន្ធទៅនឹងប្រព័ន្ធ ប្រតិបត្តិការ iOS, macOS, watchOS និង tvOS ជាដើម។

ហើយសម្រាប់ឆ្នាំនេះ ក៏មិនខុសពីឆ្នាំទៅមិញដែរ ដោយ Apple នឹងចាប់ផ្ដើម ប្រារព្ធពិធី WWDC ឬហៅឈ្មោះពេញថា Worldwide Developer Conference ជាផ្លូវការ។ ក្នុងនោះ ខាង Apple ក៏បានចេញលិខិតអញ្ជើញមួយ បង្ហាញពីកាល បរិច្ឆេទប្រារព្ធពិធី WWDC18 នេះផងដែរ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី 04 ខែមិថុនា ឆ្នាំ 2018 ឆាប់ៗ ខាងមុខនេះ នៅទីក្រុង San Jose រដ្ឋ California នៅក្នុងអាគារ McEnery Convention Center។ គោលគំនិត ដ៏ចំបងជាងគេមួយ ក្នុងការប្រារព្ធ ពិធីធំមួយនេះ ក៏មិនខុសពីឆ្នាំ មុនៗដែរ ដោយ Apple បើកឱកាសឲ្យក្រុម Developer ចូលរួម ដើម្បីសិក្សា ស្វែងយល់អំពី ការវិវឌ្ឍន៍ខ្លួន កាន់តែប្រសើរឡើង ជាមួយនឹង កម្មវិធីរបស់ Apple មួយចំនួន ដែលមានប្រើ នៅលើផលិតផល អេឡិចត្រូនិចរបស់ខ្លួន ពិសេសពាក់ព័ន្ធ ទៅនឹងការបោះជំហ៊ានទៅមុខ នៃប្រព័ន្ធប្រតិបត្តិការធំៗ ជំនាន់ថ្មី មានដូចជា iOS, macOS, watchOS និង tvOS ជាដើម ដែលសុទ្ធសឹងជា Operating System ធំៗ មានអ្នកប្រើប្រាស់ រាប់រយលាននាក់។ លើសពីនេះ  Apple ក៏អាចនាំយកផលិតផល ជំនាន់ថ្មីមកបង្ហាញ ដូចជា MacBook, MacBook Pro និង iMac ផងដែរ មិនតែប៉ុណ្ណោះ ប្រភពមួយចំនួន បាននិយាយថា ឆ្នាំនេះ Apple អាចនឹងបញ្ចេញ iPad Pro ជំនាន់ថ្មី ថែមទៀត អោយអ្នករាល់គ្នា បានឃើញ។

ជាមួយនឹងព្រឹត្តិការណ៍ WWDC ឆ្នាំនេះ រាល់អ្នក Developer ធំៗមកពី ក្រុមហ៊ុនល្បីៗ អាចមក ចូលរួមច្រើន ហើយខាង Apple ក៏បានត្រៀមខ្លួន ស្វាគមន៍ពួកគេ រួចជាស្រេច តែមិនមែន ចេះតែចូលបាន ដោយសេរីនោះទេ ដើម្បីចូលរួមបាន គឺត្រូវធ្វើការកក់ សំបុត្រចូលរួម ឬចុះឈ្មោះ ជាមុនសិន ទើបបាន ព្រោះកន្លែង មានចំនួនកំណត់។ ចំនែក Developer មិនបានចូលរួម ឬអ្នកប្រើប្រាស់ មួយចំនួន ចង់ដឹងអំពីព្រឹត្តិការណ៍ WWDC ឆ្នាំ 2018 នេះ Apple ក៏នឹងមានការ ផ្សាយបន្តផ្ទាល់ ឲ្យទស្សនាដូច អ្នកទៅចូលរួមផ្ទាល់ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Apple Tag: Lifestyle