CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Metfone បាន​ផ្លាស់​ប្ដូរ​ឡូហ្គោ​ថ្មី និង​ពង្រីកនូវ​វិសាល​ភាព​ធំ​ជាង​មុន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីបានឈានជើងចូល មកក្នុងទីផ្សារប្រព័ន្ធ ទូរសព្ទអស់រយៈពេល ៩ ឆ្នាំមកនេះ តាំងពីឆ្នាំ ២០០៩ មក ក្រុមហ៊ុន Metfone បានបង្កើតនូវបណ្ដាញ ភ្ជាប់ទំនាក់ទំនង ស្ថានីយ៍អង់តែនចំនួន ១០,០០០ កន្លែងមកហើយ និងខ្សែកាបអុបទិកជាង ២៣,០០០ គីឡូម៉ែត្រដែលគ្រប ដណ្ដប់ទូទាំង ផ្ទៃប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះ សេវាកម្មទូរគមនាគមន៍របស់ក្រុមហ៊ុន Metfone រួមមានដូចជា ប្រព័ទ្ធទូរសព្ទចល័ត ប្រព័ន្ធទូរសព្ទលើតុមានខ្សែ អ៊ីនធើណេត LeaseLine និងសេវាកម្ម eMoney សម្រាប់ទូទាត់នូវ ePayment និងវេលុយផងដែរ។

 


នៅក្នុងថ្ងៃនេះដែរ ក្រុមហ៊ុន Metfone បានធ្វើការប្រកាស ចេញនូវឡូហ្គោថ្មីរបស់ខ្លួន ដែលមិនមែនជា យីហោថ្មីអ្វីនោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរ នូវគោលដៅថ្មី ដើម្បីបង្កើននូវភាពស្និទស្នាលជាងមុន ជាមួយនឹងអតិថិជន ជាច្រើនស្រទាប់ ពិសេសគឺអ្នកប្រើប្រាស់ ជាយុវវ័យតែម្ដង។ លោក ញ៉ុង ឌិនថន ជាអគ្គនាយករង នៃក្រុមហ៊ុន Metfone បានបញ្ចាក់ប្រាប់ដល់ អង្គវេទិការទាំងមូលថា ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុនដែលមាន ភាគស្លោកថា «កាន់តែជិតស្និទ្ធ» ឬជាភាសាអង់គ្លេសហៅថា Closer ដូចនេះហើយ ក្រុមហ៊ុនក៏ចង់បង្កើត នូវសក្ដានុពលបន្ថែមទៀតផង ដើម្បីបម្រើដល់អតិជន របស់ខ្លួននៅក្នុង ការប្រើប្រាស់បណ្ដាញ ទូរគមនាគមន៍ ជាក់ស្ដែងការផ្លាស់ ប្ដូរឡូហ្គោថ្មីនេះ គឺបានប្រែពណ៌បៃតងចាស់ ពីមុនមក មកជាពណ៌ក្រហមវិញ សម្គាល់ភាពក្មេងវ័យ និងបញ្ជាក់ពី ការថែទាំ និងភាពច្នៃប្រឌិតថ្មីៗផងដែរ និងអក្សរនៅពណ៌ស ដដែល។

 


ក្នុងការផ្លាស់ប្ដូរឡូហ្គោថ្មី ក្រុមហ៊ុនមានទស្សនវិស័យ និងគោលដៅធំៗចំនួន ២ ទីមួយគឺការណែនាំនូវផលិផលថ្មី ផ្គាប់ចិត្តពិសេសម្រាប់ អតិថិជនជាយុវវ័យ និងទីពីរ គឺជាផ្ដល់ជូននូវ សេវាកម្មថ្មីផងដែរ៖


1.    ការបើកដំណើរការនូវបច្ចេកវិទ្យាថ្មី 4.5G ៖


ក្រុមហ៊ុន Metfone កំពុងតែពង្រាយនូវ បច្ចេកវិទ្យាថ្មីរបស់ខ្លួនហើយ ដែលយើងស្គាល់ថាជា បច្ចេកវិទ្យាបណ្ដាញអ៊ីនធើណេត ល្បឿនលឿន 4.5G ដែលគេបានបញ្ជាក់ ថានេះគឺជា LTE Advance Pro គឺជាបច្ចេកវិទ្យា LTE កម្រិតខ្ពស់ ដែលនឹងត្រៀម លោតចូលក្នុងបច្ចេកវិទ្យា 5G ផងដែរនាពេល ខាងមុខនេះ។ ដែលធ្វើឲ្យការប្រើប្រាស់ អ៊ីនធើណេតរបស់អ្នក លឿនជាងមុនប្រមាណ ១០ ដងឯណោះ ប្រៀបធៀបជាមួយ 4.0G ដូចនេះអ្នកនឹង ទទួលបានបទពិសោធន៍ ថ្មីស្រឡាងពី បច្ចេកវិទ្យាថ្មីនេះ។

 


2.    ការផ្ដល់ជូនថ្មីដែមានឈ្មោះថា NOP70+ ៖


ដោយហេតុថា នេះគឺជាសម័យអ៊ីនធើណេត និងមានមនុស្សជាច្រើន និយមប្រើប្រាស់បណ្ដាញសង្គម Facebook ដូចនេះហើយក្រុមហ៊ុន Metfone បានបង្កើននូវ គម្រោងថ្មីមួយហៅថា NOP70+ (សំណប់ចិត្ត) ដែលអតិថិជនទាំងអស់ ចំណាយប្រាក់ត្រឹមតែ ១ ដុល្លារ លោកអ្នកនឹងទទួល បានការប្រើប្រាស់ Facebook ដោយឥតកំណត់ ជាមួយនឹងទឹកប្រាក់ ក្នុងប្រព័ន្ធចំនួន ១០០ ដុល្លារ ដើម្បីធ្វើការទូរសព្ទចេញ ផ្ញើរសារ និងប្រើប្រាស់ អ៊ីនធើណេតផងដែរ។

 


អញ្ចឹង ទាំងនេះគឺជាគម្រោងថ្មីរបស់ក្រុមហ៊ុន Metfone បន្ទាប់ពីបានប្រកាសចេញ នូវការផ្លាស់ប្ដូរឡូហ្គោថ្មីរបស់ខ្លួន ដែលការណែនាំផលិតផលនេះ គឺផ្ដោតសំខាន់ជាមួយនឹង ការប្រើប្រាស់ប្រចាំ ថ្ងៃកាន់តែប្រសើរ ពិសេសយុគសម័យ អ៊ីនធើណេតនេះតែម្ដង ហើយគោលដៅធំ បំផុតគឺយុវវ័យ ដោយសារតែពួកគាត់គឺជា អ្នករស់នៅជាមួយ នឹងអ៊ីនធើណេតច្រើន ដើម្បីបំពេញកិច្ចការងារ ការសិក្សារ និងការស្រាវជ្រាវព័ត៌មានថ្មីៗ ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 4 weeks ago
ប្រភព: Metfone Cambodia Tag: Lifestyle