CAMBO REPORT

Popup Advertising5 seconds

ប្រធាន​ក្រុមហ៊ុន LG លោក Koo Bon-moo បាន​ទទួល​មរណ​ភាព​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

លោក Koo Bon-moo ដែលគេទាំងអស់គ្នាឲ្យរហ័សនាមថា ជាជនមានឥទ្ធិពល ក្នុងវិស័យបច្ចេកវិទ្យា នៃក្រុមហ៊ុន អេឡិចត្រូនិចយក្ស LG របស់ប្រទេសកូរ៉េខាងត្បូង ទើបតែបាន ទទួលមរណភាព កាលពីថ្ងៃអាទិត្យទី ២០ ឧសភា ម្សិលមិញនេះ នៅក្នុងអាយុ ៧៣ ឆ្នាំ ដោយសារជំងឺខួរក្បាល ដែលបានកើតមានលើរូបលោក ធ្ងន់ធ្ងរចាប់ពីឆ្នាំ ២០១៧ មក។ ការបាត់បង់បុគ្គលខ្លាំង ដូចជាលោក Koo Bon-moo នេះអាចចាត់ទុក ថាជាការបាត់បង់ ខ្លាកំណាចអេឡិចត្រូនិចមួយ ក្នុងប្រវត្តិសាស្ដ្រ របស់ក្រុមហ៊ុន LG ដែលលោកបានចាប់ផ្ដើម ដឹកនាំក្រុមហ៊ុនតាំងពីទាប មកដល់ចំណុចលេចធ្លោនេះ ជាង ២០ ឆ្នាំមកហើយ ដោយពិភពលោក ក៏ចូលរួមសោកស្ដាយផងដែរ ប៉ុន្តែជីវិតមនុស្ស របស់យើង កើតចាស់ឈឺស្លាប់ ប្រែប្រួលមិនទៀតទាត់ នោះទេ។

រំលឹកទៅដល់ អតីតកាលរបស់លោក Koo Bon-moo លោកគឺជានាយក (Chairman) របស់ក្រុមហ៊ុន LG ចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ ដែលស្នងដំណែងបន្ដ ពីឪពុករបស់គាត់ បន្ទាប់ពីគាត់បាន ដឹកនាំក្រុមហ៊ុន ទទួលភាពជោគជ័យខ្លាំង នៅពេលនោះ ធ្វើឲ្យចំណូលរបស់ LG ឡើងដល់ ៣០ ទ្រីលានវ៉ុន (៣០,០០០,០០០ លានវ៉ុន) ដែលប្រហាក់ប្រហែលនឹង ២៧ ពាន់លានដុល្លារ នាពេលបច្ចុប្បន្ននេះ ដែលនៅពេលនោះ ក្រុមហ៊ុន LG បានរីកមុខមាត់ និងមានពន្លឺ ចែងចាំងមែនទែន ទើបត្រូវគេហៅអក្សរកាត់ ក្រុមហ៊ុន LG ថា «Lucky Goldstar» ដែលបច្ចុប្បន្នហៅថា Life is Good ប៉ុណ្ណោះ។ បន្ទាប់ពីភាពជោគជ័យ នោះរួចមក ទើបលោកក៏បានដឹកនាំក្រុមហ៊ុន LG Electronics ដើម្បីទៅវិនិយោគ ផលិតនូវគ្រឿងផ្នែករឹង សំខាន់ៗជាច្រើន នៅក្នុងវិស័យបច្ចេកវិទ្យា រួមមាន បច្ចេកវិទ្យា Display ដូចជាអេក្រង់ LCD និង OLED ជាដើមនោះ បំពាក់លើទូរសព្ទ និងទូរទស្សន៍ជាច្រើន, ពពួកថ្ម Lithium-ion ដើម្បីផ្គត់ផ្គង់ដល់ទូរសព្ទ និងកុំព្យូទ័រ -ល- ដែលវាបានធ្វើឲ្យ ក្រុមហ៊ុន LG ប្រឡូកចូល យ៉ាងជ្រៅក្នុងវិស័យទូរទស្សន៍ កុំព្យូទ័រយួរដៃ និងទូរសព្ទ ហើយបានឈានដល់ ដំណាក់កាលខ្ពស់ផងដែរ អាចនិយាយថា ប្រជែង ជាមួយក្រុមហ៊ុនធំៗ លើពិភពលោកបាន ព្រមទាំងបានដើរមក ដល់បច្ចុប្បន្ន គ្រាន់តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានធ្លាក់ ប្រជាប្រិយភាពខ្លាំងបន្ដិច ទៅលើផលិតផល LG Mobile របស់ខ្លួន។

ជាអចិន្ដ្រៃយ៍ លោក Koo Bon-moo បានគ្រប់គ្រង់ ទៅលើក្រុមហ៊ុន LG Group ទាំងមូលដោយនៅក្នុងនោះ រួមមាន LG Electronics និង LG Display ជាដើម។ ហើយកូនប្រុស របស់លោកឈ្មោះ Koo Kwang-mo ក៏ជានាយក ជាន់ខ្ពស់នៃក្រុមហ៊ុន LG Display ផងដែរ ដោយក្រុមគ្រួសារ របស់លោក មានឥទ្ធិពលខ្លាំង និងមានភាគហ៊ុន ធំមែនទែន ក្នុងក្រុមហ៊ុន LG នេះ។ ហើយចំណុច ដែលលោក Koo Bon-mo បានធ្វើច្រើន ជាងគេ គឺផ្ដោតសំខាន់ទៅ លើផ្នែកអេក្រង់ LG Display ដើម្បីជួយជ្រោមជ្រែង ជាមួយកូនប្រុសរបស់គាត់ ក្នុងការផលិតចេញនូវ អេក្រង់ OLED មានគុណភាពខ្ពស់ ដើម្បីបំពាក់លើទូរទស្សន៍ និងធ្វើជាដៃគូប្រជែង ដ៏ធំរបស់ Samsung ផងដែរ។ ក្នុងចំណុចទាំងនេះ គេគ្រប់គ្នា បាននិយាយថា ក្រុមហ៊ុន LG មិនអាចរីកធំធាត់ បែបនេះបានឡើយ ប្រសិនបើមិនមាន វត្តមានរបស់លោក Koo Bon-moo ជួយជ្រោមជ្រែងទេនោះ។

អញ្ចឹង ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់ប្រទេសកូរ៉េខាងត្បូង LG នេះអាចនឹងត្រូវជួបបញ្ហា ជាបន្ដទៀតហើយ បន្ទាប់ពីបានបាត់បង់ ប្រធានធំលោក Koo Bon-moo រូបនេះ ហើយពួកគេក៏អាចនឹង ត្រៀមរើសប្រធានគ្រប់គ្រង ថ្មីផងដែរ។ ប៉ុន្តែបច្ចុប្បន្នេះ គេនៅតែព្យាយាម ធ្វើឲ្យយ៉ាងណា ឲ្យក្រុមហ៊ុន LG ដំណើរការបានស្រួល និងរលូនល្អទៅមុខ និងព្យាយាមសហការ ជាមួយនឹងក្រុមហ៊ុន នានាផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: Lifestyle