CAMBO REPORT

Popup Advertising5 seconds

Google Duplex នឹង​ប្រាប់​ពី​អត្តសញ្ញាណ​ខ្លួន​ឯង ពេល​ខល​ទៅ​នរណា​ម្នាក់​ជំនួស​ឲ្យម្ចាស់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

គួររំលឹកដែរថា Google Duplex ជាមុខងារមួយ ដែលស្ថិតក្រោមជំនួយការសម្លេង Google Assistant ដូច្នេះអ្នកប្រើប្រាស់ ត្រូវប្រើ Google Assistant ដើម្បីប្រើមុខងារ Google Duplex បាន ស្របពេលដែលមាន បច្ចេកវិទ្យា AI (Artificial Intelligence) ជំនួយទៀត ធ្វើឲ្យការសន្ទនា កាន់តែដូចមនុស្សពិត រួមមានការ អាប់ដេត ដោយមានសម្លេងថ្មីចំនួន 6 បែបបន្ថែម ដូច្នេះអ្នកនិយាយជាមួយ មុខងារនេះ អាចគិតថាមនុស្សពិត កំពុងនិយាយ ក៏ថាបាន។

អ្នកប្រើប្រាស់អាចធ្វើការកំណត់លេខទូរសព្ទ ដើម្បីឲ្យមុខងារនេះ ទាក់ទងទៅបាន ដើម្បីនិយាយទំនាក់ទំនង ជាមួយមនុស្សពិត បង្កើតជាការណាត់ជួបគ្នា ជំនួសយើងបាន ឬខលទៅកក់តុ នៅភោជនីយដ្ឋាន។ ដោយសារតែសម្លេងថ្មី របស់ជំនួយការសម្លេងនេះ មិនដូចជាម្ចាស់ ដើមទេ ទើប Google មានគំនិត និងកំណត់ឲ្យ មុខងារនេះ បញ្ជាក់ពីអត្តសញ្ញាណខ្លួនឯង ថាជាជំនួយការសម្លេង នៅពេលខលទៅកាន់ នរណាម្នាក់ ដើម្បីកុំឲ្យអ្នកម្ខាងទៀត មានការយល់ច្រឡំ គិតថាមនុស្សផ្សេង សម្លេងផ្សេង លួចយកលេខទូរសព្ទរបស់យើង ទៅប្រើប្រាស់។

 

Google បានដាក់បង្ហាញណែនាំពីមុខងារនេះ នៅក្នុងព្រឹត្តិការណ៍ ជួបជុំក្រុម Developer កាលពីសប្តាហ៍មុន ហើយយើងបានឃើញថា មុខងារនេះ ពិតជាឆ្លាតវៃមែនទែន ដោយការនិយាយឆ្លើយឆ្លង ជាមួយមនុស្សបាន យ៉ាងល្អ និងសម្តីនិយាយចេញមក រលូន ដូចជាមនុស្សធម្មតា និយាយអញ្ចឹង អាចធ្វើឲ្យអ្នកម្ខាងទៀត គិតថានិយាយជាមួយ មនុស្សពិត។

សរុបមក ការបង្កើតការខលដោយ Google Duplex នឹងមានការរាយការណ៍ ពីអត្តសញ្ញាណ របស់ខ្លួនវា ដូចនេះអ្នកម្ខាងទៀត បានដឹងថាលេខទូរសព្ទយើង ខលទៅមែន តែក៏ដឹងដែរថា នេះជាជំនួយការសម្លេង អ្នកនិយាយ មិនមែនមនុស្សពិតនោះទេ ទើបមិនធ្វើឲ្យពួកគេ មានការភាន់ច្រឡំ ព្រោះសម្លេងខុស ពីម្ចាស់ដើម។ ការនិយាយទូរសព្ទជំនួសអ្នក ប្រើប្រាស់បាននេះ អាចធ្វើទៅបាន បន្ទាប់ពីអ្នក ប្រើប្រាស់បញ្ជា ឬកំណត់លេខទូរសព្ទ ឲ្យមុខងារនេះ ខលទៅ ដើម្បីនិយាយកក់តុ ឬបង្កើតការណាត់ជួប បាន ដោយគ្មានការ យល់ច្រឡំឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle