CAMBO REPORT

Popup Advertising5 seconds

ប្រកាស​អាសន្ន​ក្ដៅ​ៗ៖ ជម្ងឺ Ebola បាន​កំពុង​រាត​ត្បាត​នៅ​ប្រទេស​កុង​ហ្គោ នៅ​ពេល​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីឆ្នាំ 2014 កន្លងទៅ មហាជនទូទាំងពិភពលោក បានភ្ញាក់ផ្អើល និងមានភ័យព្រួយយ៉ាងខ្លាំង ជាមួយនឹងជម្ងឺ ដ៏កាចសាហាវមួយ មានឈ្មោះហៅថា Ebola ជាជម្ងឺថ្មីមួយប្រភេទ ដែលពិភពលោក មិនដែលជួបប្រទះ។ តាមខ្ញុំចាំ កាលពីឆ្នាំ 2014 កន្លងទៅ Ebola បានឆ្លងរាលដាលខ្លាំង ជាងគេនៅអាហ្វ្រិចខាងលិច ទៅលើជនជាតិអាហ្វ្រិច ប្រមាណជា 28,000 នាក់ ដោយក្នុងនោះ វាបានផ្ដាច់ជីវិត មនុស្សអស់ 11,000 នាក់ ធ្វើឲ្យពិភពលោក ភ័យយ៉ាងខ្លាំង រួមមានស្រុកខ្មែរយើង ផងដែរ ព្រោះថាជម្ងឺនេះ មិនងាយព្យាបាលជានោះទេ បើធ្លាក់ដល់កម្រិតធ្ងន់ ទោះបីប្រើថ្នាំ ឬចាក់វ៉ាក់សាំងក្ដី ថែមទាំងងាយឆ្លង ពីមនុស្សម្នាក់ទៅ កាន់ម្នាក់ទៀត។

មកដល់ពាក់កណ្ដាលឆ្នាំ 2018 នេះ វាគឺជារឿង ដែលគួរឲ្យភ័យខ្លាច បានកើតឡើងសាជាថ្មី ម្ដងទៀត ដោយ Ebola ត្រូវបានគេប្រទះឃើញ កំពុងផ្ទុះរឿងធំ នៅឯប្រទេសកុងហ្គោ (Democratic Republic of the Congo) ដោយអង្គការ សុខភាពពិភពលោក (WHO) បានប្រកាសអាសន្នភ្លាមៗ និងបានចាត់វិធានការ យ៉ាងក្ដៅគគុក ដើម្បីដោះស្រាយបញ្ហាជម្ងឺ Ebola នេះ ដែលបានកើតឡើង នៅក្នុងតំបន់ដាច់ស្រយាលមួយ និងបានឆ្លងរាលដាល មកដល់ទីកុ្រង Mbandaka ដែលនៅទីនោះ មានចំនួនប្រជាជនប្រមាណជា 1.5 លាននាក់ឯណោះ។ ជាក់ស្ដែង យោងតាមសេចក្ដីរាយការណ៍ ចុងក្រោយរបស់ WHO បានប្រាប់ឲ្យដឹងថា មកទល់នឹងពេលនេះ មានអ្នកឆ្លងជម្ងឺ Ebola សាជាថ្មីនេះជាង 45 នាក់ហើយ ដោយក្នុងនោះមាន 25 នាក់ បានបាត់បង់ជីវិត ទៅហើយ។

ក្នុងនោះមានវ៉ាក់សាំងចំនួន 4300 សម្រាប់ ក៏ដូចជាថ្នាំទប់ស្កាត់នានា ត្រូវបានបញ្ជូន ទៅដល់ទីក្រុង Mbandaka នៃប្រទេស កុងហ្គោហើយ និងកំពុងបញ្ជូន បន្តចំនួន 7,540 សម្រាប់ទៀត ដែល WHO អះអាងថា អាចជួយអ្នកកើតជម្ងឺ Ebola នេះបានចំនួន 150 នាក់។ មកទល់នឹងពេលនេះ មានក្រុមគ្រូពេទ្យជំនាញ ជាច្រើននាក់ បានហោះទៅដល់ទីក្រុង Mbandaka ហើយ ហើយបានកំពុងចាត់វិធានការ យ៉ាងរហ័ស ដើម្បីការពារប្រជាជន នៅទីនោះ កុំឲ្យឆ្លងជម្ងឺ Ebola នេះទៀត។ គួរបញ្ជាក់ផងដែរថា Ebola គឺជាជម្ងឺឆ្លងដ៏ កាចសាហាវមួយ ធ្វើឲ្យមនុស្សចេញឈាម ពីក្នុងខ្លួនមកក្រៅ ដោយដំបូងឡើង វាធ្វើឲ្យអ្នកឆ្លងជម្ងឺនេះ ឈឺក្បាលខ្លាំង ក្អួត រាគរុះ ឈឺសន្លាក់ ឈឺសាច់ដុំ ឡើងកម្ដៅខ្លាំង រហូតចេញឈាម។

នេះគឺជាសេចក្ដីជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងអានអត្ថបទ ព័ត៌មាននេះឲ្យទទួលជ្រាប ជាដំណឹង បើមានបងប្អូន ឬសាច់ញាតិ បានធ្វើដំណើរ ឬធ្វើការ នៅទ្វីបអាហ្វ្រិក ឲ្យមានភាពប្រុងប្រយ័ត្ន ឲ្យបានខ្ពស់។ សម្រាប់អ្នកនៅស្រុកខ្មែរ គួរតែបានជ្រាប អំពីដំណឹងនេះ ខណៈកម្រិតរាតត្បាត មកទល់នឹងពេលនេះ កំពុងស្ថិតនៅកម្រិត ទាបនៅឡើយ ដែលមានភាពប្រសើរ ជាងកាលពីឆ្នាំ 2014 កន្លងទៅ។ កុំភ្លេច Share ចែករំលែកឲ្យក្រុមគ្រួសារ និងមិត្តភក្ដិ របស់អ្នកដឹងផង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: BBC News Tag: Lifestyle