CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​មុខងារ ដែល​នឹង​ធ្វើ​អោយ​ការ​ប្រើ iPhone របស់​អ្នក​កាន់​តែ​ងាយស្រួល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាទូទៅ ក្រុមការងារ ខេមបូរីផត តែងតែធ្វើការចុះផ្សាយមក ជារឿយៗ ពាក់ព័ន្ធនឹងគន្លឹះថ្មីៗ ផ្សេងៗលើស្មាតហ្វូន ទៅដល់ មិត្តអ្នកអាន មួយចំនួនទាំង iOS និង Android ដែលមិនទាន់បានដឹង ពីរបៀបទាំងនោះ។ ហើយថ្ងៃនេះ អ្នកប្រហែល ជាចង់ដឹងហើយមើលទៅ ថាតើយើងនឹងណែនាំអ្វី សម្រាប់ចែករំលែក ទៅដល់អ្នកទាំងអស់គ្នា អោយបានស្គាល់ និង បានប្រើប្រាស់ ម្តងទៀត។

តាមពិតទៅ មុខងារក្នុង Accessibility នៅក្នុង iPhone អាចនឹងមានអ្នក ប្រើមួយចំនួន ប្រហែលជាមិន ធ្លាប់បានដឹង និងធ្លាប់បានសាកល្បង នោះទេ អញ្ចឹងហើយទើប យើងសម្រេចថា នឹងធ្វើការបង្ហាញដល់អ្នក ជាប្រិយមិត្ត iOS ទាំងអស់គ្នា អោយបានដឹង នៅក្នុងពេលនេះ។ មែនហើយ មុខងារក្នុង Accessibility របស់ iPhone គឺវាអនុញ្ញាតអោយអ្នក អាចកំណត់ ភាពងាយស្រួល ជាមួយមុខងារជាច្រើន ទៅបំណងរបស់ខ្លួន សម្រាប់ការប្រើប្រាស់ ហើយដើម្បីចូលទៅមុខងារ ទាំងនោះ សូមចូលតាម Settings > General > Accessibility។ អញ្ចឹង ខ្ញុំនឹងលើកយក 5 ចំនុច មកបង្ហាញដល់ មិត្តអ្នកអានមួយចំនួន ដែលប្រើ iPhone ដោយបានដឹង៖

 

1.    Invert Colors 

 

នៅក្នុង Display Accommodations អ្នកអាចធ្វើការកំណត់ Invert Colors បាន ដូចជា Smart Invert និង Classic Invert ( ស្រដៀង Dark Theme) ដែរ ហើយក៏អាចបិទ ឬបើក Auto Brightness បានថែមទៀត (អ្នកខ្លះ នៅរក កន្លែងកំណត់ពន្លឺអេក្រង់នេះ មិនឃើញផង)។

 

2.    Magnifier

 

អ្នកអាចប្រើកាមេរ៉ា ធ្វើជាកែវពង្រីកបានយ៉ាងងាយស្រួល ដោយគ្រាប់តែចុចប៊ូតុង Power ចំនួន 3 ដង ពេលនោះ វានឹងលោត មុខងារកាមេរ៉ា អោយអ្នកពង្រីក បានហើយ ដោយគ្រាន់តែចុច បើកមុខងារ Magnifier ជាការស្រេច។

 

3.    Larger Text Size

 

អ្នកកំណត់ទំហំអក្សរនៃ App (កម្មវិធីលើ Homescreen) បាន ដោយគ្រាន់តែចុចបើកដំណើរការ ត្រង់កន្លែង Larger Accessibility Size ហើយសម្រាប់ ផ្នែកខាងក្រោមវិញ សម្រាប់កំណត់ទំហំ អក្សរនៅក្នុង កម្មវិធីនីមួយៗ។

 

4.    Siri

 

មុខងារ Siri ប្រៀបដូចជាជំនួយការផ្ទាល់ខ្លួនមួយ សម្រាប់អោយអ្នកប្រើ iOS ទាំងអស់ អាចធ្វើការកំណត់ ឬសួរនាំអ្វីមួយបាន។ ក្នុងនោះអ្នក ក៏អាចកំណត់ Voice Feedback របស់ Siri បានផងដែរ រួមមាន Always On, Control with Ring Switch និង Hands-Free Only។

 

5.    Shake to Undo

 

នៅពេលអ្នកសរសេរអក្សរខុស ហើយចង់ត្រលប់មកក្រោយ ដោយមិនចាំបាច់ចុចលុប គឺគ្រាន់តែក្រឡុក ទូរសព្ទ នោះវានឹងលុបអក្សរ អោយអ្នកដោយ ស្វ័យប្រវត្តិ តែសូមអ្នកចុចបើក ដំណើរការ Shake to Undo ជាមុនសិន។



អញ្ចឹងនេះ គ្រាន់តែជាមុខងារសម្រាប់កំណត់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដែលមាននៅក្នុង Accessibility ស្រាប់ អោយមិត្តអ្នកអាន មួយចំនួន ដែលប្រើ iPhone បានដឹង និងអាចសាកល្បងធ្វើវា ឥលូវនេះបាន។ យ៉ាងណា ចំនុចទាំងនេះ គឺសម្រាប់អ្នក ដែលមិនទាន់ដឹង ប៉ុន្តែបើសម្រាប់អ្នក ដែលបានដឹងហើយ ក៏អាចចែករំលែក គន្លឹះមួយនេះ ទៅកាន់មិត្តភក្តិ របស់អ្នកបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 month ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ