CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ឧទ្ធម្ភាគ​ចក្រ​ខ្នាត​តូច​របស់​ណាសា ដែល​ត្រៀម​បង្ហោះ​លើ​ភព​ព្រះ​អង្គារ​នៅ​ឆ្នាំ ២០២០!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ភពព្រះអង្គារ គឺជាភពតូចមួយដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមានសង្ឃឹម ខ្ពស់ជាងគេ ក្នុងការអាចស្វែងរក នូវប្រភពទឹក ក៏ដូចជាឧស្ម័នអុកស៊ីស៊ែន សម្រាប់ផ្គត់ផ្គង់ ដល់ការចិញ្ចឹមជីវិត របស់ភាវរស់នានា អាចរស់រានមានជីវិត នៅទីនោះបាន។ ដូចនេះវាជាគោលដៅ សំខាន់ជាងគេ របស់អ្នកវិទ្យាសាស្ដ្រ នៅលើភពផែនដី របស់យើង ដើម្បីស្រាវជ្រាវ សិក្សាបន្ថែម ពីភពនោះឲ្យកាន់តែច្បាស់។ ដើម្បីឲ្យការ សិក្សាស្រាវជ្រាវ ដំណើរទៅបាន យើងពិតជាត្រូវការ នូវឧបករណ៍ប្រើប្រាស់ គ្រប់គ្រាន់ និងពេលវេលា ច្រើនណាស់ ដើម្បីប្រមូលទិន្នន័យ ហេតុនេះហើយទើប អង្គការណាសា និងក្រុមអ្នកវិទ្យាសាស្ដ្រនានា ដូចជា APL (JHU Applied Physics Lab) និងមាន មន្ទីរវិទ្យាសាស្ត្រ ជាច្រើនរបស់ប្រទេសជឿនលឿន ព្យាយាមខ្លាំងដើម្បី បង្កើតនូវឧបករណ៍ សម្រាប់ធ្វើការ នៅទីនោះ។

ជាក់ស្ដែង អង្គការណាសា បានចេញនូវឧបករណ៍ថ្មីរបស់ខ្លួន មួយទៀតហើយ ដែលនេះគឺជា ឧទ្ធម្ភាគចក្រខ្នាតតូចមួយ ប្រហាក់ប្រហែលនឹង Drone ខ្នាតធំមួយ មានទម្ងន់ត្រឹមតែ ១.៨ គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែវាមាន កម្លាំងខ្លាំង និងផ្ទុកនូវទម្ងន់របស់ម៉ាស៊ីន បានច្រើនជាង Drone ហើយក៏មានល្បឿនលឿន ផងដែរ ដោយកម្លាំងបង្វិល របស់វាគឺ ៣,០០០ rpm (Revolutions Per Minute) ជាមួយនឹងស្លាបចក្រចំនួន ៤ គឺ ២ ខាងលើ និង ២ ខាងក្រោម ដែលធ្វើការបង្វិល បញ្ច្រាស់គ្នា ដើម្បីបង្កើតនូវកម្លាំង ហោះហើរ បានយ៉ាងខ្លាំង និងខ្ពស់ល្អ ងាយស្រួលនៅក្នុងការ ហោះហើរ លើបរិយាកាស នៃភពព្រះអង្គារបានយ៉ាងល្អ។ គួរបញ្ជាក់ផងដែរថា សម្រាប់រយៈកម្ពស់ របស់ស្រទាប់អាកាស នៅលើភពផែនដីយើង ដែលយាន្ដអាចហោះ បានគឺត្រឹមតែ ៤០,០០០ ហ្វីតប៉ុណ្ណោះ (ប្រហែល ១២,០០០ ម៉ែត្រ) ដោយសារតែសុញអាកាស របស់ផែនដី យើងមានភាពពិបាក និងមានទំនាញ ខ្លាំងផងដែរ។ ដោយឡែក ស្រទាប់បរិយាកាស របស់ភពព្រះអង្គារវិញ វាគឺជាបរិយាកាសស្ងប់ ឬហៅថាដង់ស៊ីតេ បរិយាកាសទាប បើប្រៀបធៀបជាមួយនឹង ដង់ស៊ីតេស្រទាប់អាកាស របស់ភពផែនដី គឺវាត្រឹមតែ ១ នៃ ១០០ ប៉ុណ្ណោះ។ ហើយភពនេះ ក៏មានទំហំតូចជាង ភពផែនដី ច្រើនផងដែរ ដូចនេះទំនាញរបស់វា គឹមិនខ្លាំង ដូចជាផែនដីនោះទេ (យោងតាមទ្រឹស្ដីទំនាញ ក្នុងមេរៀនរូបវិទ្យា “មានម៉ាស គឺមានទំនាញ”) អញ្ចឹងហើយ ទើបនៅលើភពព្រះអង្គារ គេអាចបង្ហោះនូវ យាន្ដនានា បានរយៈកម្ពស់ខ្ពស់ ដល់ទៅ ១០០,០០០ ហ្វីតឯណោះ (ប្រហែល ៣០,០០០ ម៉ែត្រ) អញ្ចឹងការហោះហើរ ឧទ្ធម្ភាគចក្រ ដែលអង្គការណាសា បានបង្កើតឡើងនេះ វានឹងធ្វើការបាន យ៉ាងប្រសើរតែម្ដង។ ហើយគេក៏បានធ្លាប់ ធ្វើតេស្ដវា រួចមកកហើយ នៅឯមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសា។

នៅក្នុងបេសកកម្មបង្ហោះ ឧទ្ធម្ភាគចក្រ ថ្មីនេះដែរ គេគ្រោងនឹងធ្វើការហោះ ទៅភពអង្គារនៅក្នុងឆ្នាំ ២០២០ ដែលមានគោលដៅចេញ ពីស្ថានីយ៍អាវកាស Cape Canaveral ស្ថិតនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិច ដែលប្រើប្រាស់ នូវអាប៉ូឡូ Complex 41 ដែលរំពឹងថា នឹងទៅដល់ភពព្រះអង្គារ នៅឆ្នាំ ២០២១ នៅខែកុម្ភៈ។ នៅក្នុងនោះ គេក៏ត្រូវការនូវ យានយន្ដពពួក Rover មួយគ្រឿងដែរ ដើម្បីភ្ជាប់ទំនាក់ទំនងបញ្ជា ជាមួយនឹងឧទ្ធម្ភាគចក្រ មួយនេះ ដោយយើងមិនចាំបាច់ ប្រើប្រាស់ដៃបញ្ជា ដូចជា Drone នោះទេ ពោលការគ្រប់គ្រង គឺនៅលើយានយន្ដនោះ ហើយយានយន្ដ នឹងគ្រប់គ្រងទៅលើ ឧទ្ធម្ភាគចក្រ។

 

ទស្សនាវីឌីអូខាងក្រោម៖

 

 

អញ្ចឹងទាំងនេះគឺជាអ្វីដែលអង្គការណាសា កំពុងតែធ្វើព្យាយាមធ្វើ នឹងត្រៀមបង្ហោះវា ទៅលើភពព្រះអង្គារ និងធ្វើការហោះហើរ នៅលើនោះ ដើម្បីធ្វើការថត ប្រើប្រាស់ស៊េនស័រមើល និងប្រមូលទិន្នន័យបន្ថែម ក្នុងការសិក្សារស្រាវជ្រាវ អំពីភពព្រះអង្គារ ក្នុងឆ្នាំ ២០២០ ខាងមុខនេះ ដែលនេះអាចជាមធ្យោបាយ ល្អមួយ ក្នុងការស្រាវជ្រាវ ដោយសារ ឧបករណ៍ហោះ វាធ្វើការបានរហ័ស និងប្រសើរជាងឧបករណ៍ បើកបរនៅលើផ្ទៃ ដោយផ្ទាល់ ថ្វីត្បិតតែវាមិនបាន ប៉ះផ្ទៃដោយផ្ទាល់ ប៉ុន្តែវាមានស៊េនស័រ ចាប់សម្គាល់ពីចំងាយ និងអាចស្វែងយល់ផ្ទៃ ខាងក្រោមផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: វិទ្យាសាស្ត្រ