CAMBO REPORT

Popup Advertising5 seconds

Galaxy Tab S4 ជំនាន់​ថ្មី អាច​នឹង​ក្លាយ​ជា​គូ​ប្រជែង​របស់ iPad Pro

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើគិតរហូតមកដល់ពេលនេះ ថេប្លេតរបស់ Samsung នៅក្នុងខ្សែ ស្រឡាយ Tab ត្រូវបានប្រកាសចេញ ជាច្រើន ម៉ូឌែលមកហើយ ដោយវាស្ថិត នៅក្នុងត្រកូលខុសគ្នា ដូចជាត្រកូល A, ត្រកូល Active និងត្រកូល S ដោយពួកវា សុទ្ធតែសមត្ថភាពល្អ សម្រាប់ការ ប្រើប្រាស់។ យ៉ាងណា បើនិយាយពី Galaxy ត្រកូល S វិញនោះ Samsung បានបញ្ចេញ ដល់ស៊េរី Tab S3 ហើយ ដោយវត្តមានរបស់វា ត្រូវបានបង្ហាញកាលពីខែមេសា ឆ្នាំ 2017 កន្លងទៅ ជាមួយអេក្រង់ទំហំ 9.7 អ៊ីញ  ជាប្រភេទអេក្រង់ Super AMOLED, បំពាក់មកជាមួយនឹង បន្ទះឈីប Snapdragon របស់ Qualcomm លេខ 820 អមដោយរ៉េមទំហំ 4GB មានអង្គផ្ទុកទិន្នន័យ ទំហំ 32GB ក្នុងម៉ាស៊ីនស្រាប់ និងអាចបន្ថែមមេម៉ូរី ខាងក្រៅ បានថែមទៀត ផងដែរ។

ហើយឥលូវនេះ យើងក៏ទទួលបានដំណឹងថ្មីមួយទៀតថា Samsung កំពុងត្រៀមខ្លួន នាំយកថេប្លេតត្រកូល S ជំនាន់ថ្មី សម្រាប់ឆ្នាំ 2018 នេះ អោយអតិថិជន ទាំងអស់ បានឃើញ និងបានទិញយក ទៅប្រើប្រាស់ នោះគឺ Galaxy Tab S4។ ក្នុងនោះ ក៏មានប្រភពមួយ បានបង្ហើបអោយដឹងពី លក្ខណៈសម្បត្តិខ្លះៗ ពីថេប្លេតមួយ នេះផងដែរ ដោយគេបាននិយាយថា វានឹងមានបំពាក់អេក្រង់ធំ ជាងមុន មានទំហំ 10.5 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត 1600 x 2560 ភិចស៊ែល និងមាន Aspect Ratio 16:9។ ម្លាំងម៉ាស៊ីនវិញ វាអាចនឹងប្រើ បន្ទះឈីប Snapdragon របស់ Qualcomm លេខ 835 អមមកជាមួយ RAM ទំហំ 4GB និងមានអង្គ ផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 64GB និងអាចបន្ថែមមេម៉ូរី MicroSD បន្ថែមពីខាងក្រៅ បានផងដែរ។ Galaxy Tab S4 ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ា ខាងក្រោយទំហំ 12 មេហ្គាភិចសែល ចំណែកកាមេរ៉ាខាងមុខ ទំហំ 5 មេហ្គាភិចសែល និងមានប៉ូតុង ស្កេនម្រាមដៃ ស្ថិតនៅផ្នែក ខាងក្រោមផងដែរ។

ថេប្លេតត្រកូល S ជំនាន់ថ្មីនេះ អាចនឹងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ជំនាន់ថ្មីចេញពីប្រអប់ មកស្រាប់តែម្តង និងអាចប្រើប្រាស់ សេវា 4G LTE បាន។ Galaxy Tab S4 អាចនឹងក្លាយជាគូប្រជែងគ្នា ជាមួយ iPad Pro 10.5 អ៊ីញរបស់ Apple ថែមទៀតផង។ យ៉ាងណា ចំពោះថ្ងៃចេញប្រកាស ជាមួយនឹងតម្លៃ យើងនៅមិនទាន់ បានដឹងច្បាស់ពីវា នៅឡើយទេ ប៉ុន្តែវាអាចនៅ រយៈពេល រាងយូរទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 month ago
ប្រភព: GSM Arena Tag: ថេប្លេត