CAMBO REPORT

Popup Advertising5 seconds

Xiaomi បាន​រៀប​ចំ​បញ្ចេញ​ផលិត​ផល​ជា​ច្រើន ក្នុង​ព្រឹត្តិការណ៍​ខាង​មុខនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ព្រឹត្តិការណ៍ប្រកាសចេញនូវផលិតផលថ្មីប្រចាំឆ្នាំ របស់ក្រុមហ៊ុន Xiaomi នឹងត្រូវប្រព្រឹត្តិនៅក្នុង ពេលឆាប់ៗ ខាងមុខនេះហើយ ដោយអាចនៅខែក្រោយនេះ និងយកទីតាំងធ្វើនៅ ក្នុងទីក្រុងស្ស៊ិនជិន ប្រទេសចិន។ ក្នុងព្រឹត្តិការណ៍នោះ គឺជាខួប ៨ ឆ្នាំរបស់ក្រុមហ៊ុន Xiaomi បើកដំណើរការ ហើយក៏ជាព្រឹត្តិការណ៍សំខាន់ផងដែរ ដូចនេះយើងរំពឹងថា ផលិតផលល្បីៗរបស់ Xiaomi ជាច្រើន នឹងត្រូវបង្ហាញខ្លួន ជាក់ស្ដែងគេរំពឹង យ៉ាងមុតមាំថា វត្តមានរបស់ Mi 7 ឬ Mi 8 នឹងប្រកាសចេញ ហើយនឹងមានផលិតផល ជាច្រើនទៀតផងដែរ។

កាលពីម្សិលមិញនេះ លោក Lei Jun ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Xiaomi បានធ្វើការបង្ហោះនូវព័ត៌មាន នៅលើគណនី Weibo របស់គាត់ផ្ទាល់ថា ក្នុងព្រឹត្តិការណ៍ធំ ប្រចាំឆ្នាំរបស់ Xiaomi នាពេលខាងមុខនេះ លោកនឹងពាំនាំមកនូវ ផលិតផលជាច្រើន ដូចនេះប្រិយមិត្ត អាចរង់ចាំបាន។

ផលិតផលដែលប្រិយមិត្តរបស់ Xiaomi កំពុងទន្ទឹងរង់ចាំបំផុតគឺ Mi 7 ឬ Mi 8 ដោយឆ្នាំនេះ វានឹងមានរូបរាង យ៉ាងថ្មីស្រឡាងតែម្ដង ដោយមានមនុស្សជាច្រើន នៅក្នុងប្រទេសចិន ធ្លាប់បានឃើញ គេដាក់បង្ហាញរូបរាងនៅលើ Mi Store App រួចមកហើយ ប៉ុន្តែត្រូវបាន លុបចោលទៅវិញ ដោយវាត្រូវបំពាក់នូវ អេក្រង់ឆក និងលាតធំ នៅផ្ទៃខាងមុខ ប្រហែលជាជិត ៩០% ឯណោះ។ ហើយអ្វីដែលទាក់ទាញ គឺស៊េនស័រ និង កាមេរ៉ា Depth Effect ដែលនឹងធ្វើការ ស្កេនមុខដោះសោរបែប 3D ដូចជា iPhone X អញ្ចឹង ហើយក៏អាចនឹងមាន មុខងារស្កេនម្រាមដៃ លើអេក្រង់ផងដែរ។

លើសពីនេះ វត្តមាននូវផលិតផលល្បីៗរបស់ Xiaomi ជាច្រើនទៀត ក៏នឹងត្រូវបង្ហាញខ្លួនដែរ ជាក់ស្ដែងទៅលើ ផលិតផល Mi Band 3 ដែលជានាឡិកា សុខភាពដ៏ពេញនិយម កាលពីជំនាន់ Mi Band 2 និងត្រូវលក់ដាច់ បានច្រើនជាងនាឡិកា របស់ក្រុមហ៊ុនដទៃផងដែរ ដោយសារ តែតម្លៃទាប។ ហើយក្នុងឆ្នាំនេះ Mi Band 3 នឹងបំពាក់នូវ OLED ដដែល ដោយយើងអាច ប៉ះបញ្ជាផងដែរ ហើយក៏មានដំណឹង លេចធ្លាយថា វានឹងបំពាក់នូវអាវក្រោះ ការពារកម្រិត IP67 និងមានបច្ចេកវិទ្យា NFC កាន់តែងាយស្រួលដល់ការភ្ជាប់ ទំនាក់ទំនង ទៅកាន់ឧបករណ៍ដទៃ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: Gizmo China Tag: Lifestyle