CAMBO REPORT

Popup Advertising5 seconds

Vivo បញ្ចេញ X21 FIFA World Cup Edition ជាមួយ​ជម្រើស​ពណ៌​ថ្មី 2 ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Vivo X21 ជាស្មាតហ្វូនអេក្រង់លាតទី 1 ដែលមានរំលេចនូវថ្ងាសឆក ដ៏ពេញនិយម តាមគេតាមឯង របស់ក្រុមហ៊ុន Vivo ហើយរចនាបថ រូបរាងមុខក្រោយរបស់វា គឺខុសគ្នាច្រើនពី Vivo X20 ប៉ុន្តែស្រដៀងគ្នា ទៅនឹង iPhone X របស់ក្រុមហ៊ុន Apple ឯណោះវិញ។ ស្មាតហ្វូននេះ គឺមានជម្រើស 3 ពណ៌ រួមមាន ពណ៌ខ្មៅ, ពណ៌ស និងពណ៌ក្រហម ដោយអ្នកអាចពិចារណា ដើម្បីជ្រើសរើសបាន ថាពណ៌មួយណា ដែលអ្នកពេញចិត្ត។

គួររំលឹកដែរថា កាលពីដើមឆ្នាំ 2017 កន្លងទៅ ក្រុមហ៊ុន Vivo ធ្លាប់បានប្រកាសម្តងហើយ អំពីភាពជាដៃគូ ជាមួយ FIFA ក្នុងរយៈពេល ប្រាំមួយឆ្នាំបន្ទាប់ សម្រាប់ការបង្ហាញខ្លូន ជាមួយកម្មវិធីប្រកួត World Cup នៅក្នុងប្រទេសរុស្ស៊ី 2018 និង Qatar 2022 ផងដែរ។ ហើយជាមួយ កិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Vivo ក៏បានបង្ហាញ អោយឃើញនូវទូរសព្ទ Edition ថ្មីមួយគឺ X20 FIFA World Cup Edition ដោយវាតំណាងអោយ ការប្រកួតបាល់ទាត់ដ៏ធំនេះ។ យ៉ាងណា នៅក្នុងឆ្នាំ 2018 នេះ Vivo បានបញ្ចេញនូវ ស្មាតហ្វូន X21 ប្រភេទ Edition ជាថ្មីម្តងទៀត ឈ្មោះថា Vivo X21 FIFA World Cup Edition ជាមួយនឹងការ បន្ថែមជម្រើស 2 ពណ៌គឺ Tibetian Blue (ពណ៌ខៀវដិត) និង Victory Red (ពណ៌ក្រហមដិត)។ សម្រាប់ពណ៌ទាំង 2 នេះ គឺបង្កើតមក អោយស៊ីគ្នា ទៅនឹងទង់ជាតិ របស់ប្រទេសរុស្ស៊ី និងដើម្បីអបអរ ដល់ការធ្វើជាម្ចាស់ផ្ទះ នៅក្នុងការប្រកួតនេះ ផងដែរ។ ចំពោះរចនាបថវិញ វាមិនខុសគ្នាពី X21 ប៉ុន្មានទេ គ្រាន់តែនៅផ្នែកខាងក្រោយ នៃស្មាតហ្វូន គឺមានបន្ថែមនៅរូបឡូហ្គូ តំណាងរបស់ FIFA ជាមួយអក្សរ FIFA World Cup Russian 2018 ស្ថិតនៅផ្នែក ខាងក្រោមឡូហ្គូ Vivo ក្នុងនោះ វាក៏មានក្បូរក្បាច់ រចនារំលេច ពាសពេញផ្នែកខាងក្រោយ ហ្នឹងផងដែរ។

ចំពោះ Vivo X21 FIFA World Cup Edition នេះ នៅតែរក្សាទំហំអេក្រង់ 6.28 អ៊ីង ជាប្រភេទ Super AMOLED, មានបំពាក់នូវបន្ទះឈីប Snapdragon 660, RAM ទំហំ 6GB និងទំហំអង្គចងចាំ 64GB & 128GB (អាចបន្ថែមមេម៉ូរី ដល់ទៅ 256GB) ដដែល ឯលក្ខណៈសម្បត្តិកាមេរ៉ា និងចំនុចផ្សេងៗទៀត គឺនៅដូច មុនអញ្ចឹង។  សម្រាប់ចំនុច ដែលខុសគ្នាពី Vivo X21 ធម្មតានោះគឺ គ្រាន់តែវាមាន LOGO ការប្រកួតបាល់ទាត់ FIFA នៅខាងក្រោយ ខ្នងប៉ុណ្ណោះ។ យ៉ាងណា ស្មាតហ្វូន Edition ពណ៌ថ្មីទាំង 2 នេះ ត្រូវបានគេដាក់លក់ ក្នុងតម្លៃប្រហែល 57០ ដុល្លារ ហើយយើងនៅ មិនទាន់ដឹងថា វានឹងមានលក់នៅ ទូទាំងពិភពលោក ឬអត់នោះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ