CAMBO REPORT

Popup Advertising5 seconds

Google បញ្ចេញ​សេវាកម្ម​ផ្ទុក​ទិន្នន័យ​លើ​មេឃ​មួយ​ទៀត ហៅ​ថា Google One កាន់​តែ​ពិសេសលើស Google Drive!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលដែលយើងនិយាយអំពីអង្គផ្ទុកទិន្នន័យ លើមេឃរបស់ Google យើងប្រាកដជានិយាយ ទៅដល់ Google Drive ជាមិនខាន។ ដោយការបង្កើតនូវគណនី Google Account ម្ដងៗ លោកអ្នកនឹងទទួលបាននូវ ទំហំផ្ទុកទិន្នន័យ ១៥ ជីកាបៃ ដោយឥតគិតថ្លៃ នៅក្នុងសេវាកម្ម Drive ហើយក៏អាច ប្រើប្រាស់ជាមួយនឹង សេវាកម្ម Google Suite ជាច្រើនទៀត ផងដែរ។ Google Drive អាចនិយាយបានថា ជាកន្លែផ្ទុកឯកសារ ដ៏មានប្រយោជន៍ សម្រាប់ការប្រើប្រាស់ទូទៅ របស់យើង ពិសេសគឺឯកសារ សំខាន់ៗតែម្ដង។ យ៉ាងណាមិញ ការប្រើប្រាស់ Google Drive វាក៏នៅមាន កម្រិតផងដែរ ប្រសិនបើយើងចង់ ទទួលបាននូវអង្គផ្ទុក ទិន្នន័យដល់ ១០០ ជីកាបៃបន្ថែម យើងក៏ត្រូវបង់ប្រាក់ ទិញបន្ថែមផងដែរ។ ដូចនេះហើយទើប Google បានព្យាយាម ផ្គាប់ចិត្តបន្ថែម សម្រាប់អ្នកដែលបានទិញនូវ ទំហំផ្ទុកទៅលើ Google Drive និងបានណែនាំនូវ សេវាកម្មផ្ទុកទិន្នន័យថ្មី ហៅថា Google One។

សេវាកម្មផ្ទុកទិន្នន័យលើមេឃ Google One ត្រូវបានបង្កើត យ៉ាងពិសេសសម្រាប់ឆ្នាំ ២០១៨ នេះ ដោយវាមាន អត្ថប្រយោជន៍ច្រើន និងមានរបៀបប្រើប្រាស់ ងាយស្រួលជាង ហើយក៏សុវត្ថិភាពជាង Google Drive ផងដែរ ងាយស្រួល នៅក្នុងការចែករំលែក File ឯកសារ នានារបស់អ្នក ទៅតាមប្រព័ន្ធអ៊ីនធើណេត ដោយមិនបាច់ខ្វល់ អំពីរឿងប្រព័ន្ធការពារ។ ហើយយើងក៏អាចផ្ទុកនូវ វីឌីអូកម្រិតខ្ពស់ 4K ដោយមិនបាត់បង់ គុណភាព រូបទាំងរូបភាព ដែលមានកម្រិតភាពច្បាស់ ខ្ពស់ផងដែរ។ គោលការណ៍របស់ Google One មានចំនួន ៤ ធំៗគឺ៖

 

1.    ទំហំផ្ទុកធំមានច្រើនជម្រើស

 

ជាមួយនឹង Google One លោកអ្នកអាចទិញទំហំផ្ទុកទិន្នន័យបានច្រើនមែនទែន ដោយអាចទិញ ចាប់ពី ១០០ ជីកាបៃ ទៅដល់ ៣០ តេរ៉ាបៃឯណោះ ដោយតម្លៃ របស់វាគឺ៖ 

 

•    ១.៩៩ ដុល្លារក្នុងមួយខែ សម្រាប់ទំហំ ១០០ ជីកាបៃ
•    ២.៩៩ ដុល្លារក្នុងមួយខែ សម្រាប់ទំហំ ២០០ ជីកាបៃ
•    ៩.៩៩ ដុល្លារក្នុងមួយខែ សម្រាប់ទំហំ ២ តេរ៉ាបៃ និងមានជម្រើសជាច្រើនទៀត

 

ដោយទំហំធំច្រើនជម្រើសបែបនេះ ពិតជាងាយស្រួលសម្រាប់អ្នក មែនទែន ដោយយើងអាចទិញ យកដើម្បីរក្សានូវឯកសារ សំខាន់ៗរបស់អ្នកដូចជា File នៅក្នុង Drive, Gmail, លេទូរសព្ទ, Google Photo និងវីឌីអូ បានជាដរាប ដោយមិនបាត់បារម្ភ រឿងបញ្ហាបាត់បង់ ជាយថាហេតុ។

 

2.    ភ្ជាប់ទៅកាន់សេវាកម្មនានារបស់ Google និងទទួលបាននូវអត្ថប្រយោជន៍នានា

 

ដោយសារតែនៅក្នុងសេវាកម្ម Google Suite គឺមានច្រើនមែនទែន ហើយដំណើរការនានា ក៏មានភាពស្មុគស្មាញផងដែរ សម្រាប់អ្នក ប្រើប្រាស់មួយចំនួន អញ្ចឹងហើយសម្រាប់អ្នក ប្រើប្រាស់ Google One អ្នកនឹងមានភាព ងាយស្រួលក្នុងការ ភ្ជាប់ទូទៅ ជាក់ស្ដែងអ្នកអាចភ្ជាប់ Credit របស់អ្នក ទៅកាន់សេវាកម្ម Google Play ដើម្បីទិញនូវ សេវាកម្មនានា ថែមទាំងអាចធ្វើការ កក់សណ្ឋាគារ ដែលយើងបានស្វែងរកឃើញ នៅក្នុង Google Search ឬក៏ Google Maps ផងដែរ។

 

3.    ងាយស្រួលក្នុងការចែករំលែក

 

នៅក្នុងសេវាកម្ម Google One អ្នកនឹងកាន់តែងាយស្រួល ក្នុងការចែករំលែក ដោយក្នុងនោះ យើងតែងតែធ្វើការផ្ទុកនូវ រូបភាព ក៏ដូចជាវីឌីអូ អនុស្សាវរីយ៍ជាដើម ដូចនេះទើប Google One អនុញ្ញាតឲ្យយើងបង្កើតជា Private Storage សម្រាប់បើកឲ្យ សមាជិក ៥ នាក់ ក្នុងគ្រួសាររបស់អ្នក អាចធ្វើការ Access មើល និងទាញយកបាន ដោយសេរី ដែលវាដំណើរការដូចជា ការកំណត់ Map Network Drive នៅលើកុំព្យូទ័រ យើងអញ្ចឹងដែរ។

 

4.    សម្រាប់តែអ្នកដែលភ្ជាប់គម្រោងបង់ថ្លៃរបស់ Google Drive ប៉ុណ្ណោះ

 

ដូចអ្វីដែលខ្ញុំបានបញ្ជាក់ពីខាងលើអញ្ចឹងថា សេវាកម្ម Google One នេះវានឹងត្រូវបើកដំណើរការ សម្រាប់អ្នកដែលបានទិញ ទំហំផ្ទុកទិន្នន័យនៅលើ Google Drive ប៉ុណ្ណោះ។ ដូចនេះប្រសិនបើ អ្នកជាកំពូលអ្នកផ្ទុកទិន្នន័យ នៅលើ Drive ដែលធ្លាប់បានទិញ អង្គផ្ទុកទិន្នន័យនោះ អ្នកនឹងទទួលការ Upgrade ឡើងទៅ Google One ដោយស្វ័យប្រវត្តិ នាពេលខាងមុខនេះ (ចាប់ផ្ដើមពី សហរដ្ឋអាមេរិច) ប៉ុន្តែសម្រាប់អ្នក ប្រើប្រាស់ធម្មតា គឺយើងនៅតែ ប្រើប្រាស់ Google Drive តាមទម្លាប់ ចាស់ដដែល។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Google Tag: Lifestyle