CAMBO REPORT

Popup Advertising5 seconds

Instagram បញ្ជាក់​ថា​នឹង​ចេញ​មុខងារ​តាម​ដាន​រយៈពេល​នៃ​ការ​ប្រើ​ប្រាស់​របស់យើង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើយើងចូលទៅក្នុង Settings និងត្រង់កន្លែងគ្រប់គ្រងរបស់ battery យើងនឹងអាចដឹងថា កម្មវិធីណា ដែលយើងប្រើប្រាស់ ច្រើនជាងគេ និងស៊ីថ្មអស់ប៉ុន្មានភាគរយ តែយើងមិនអាចដឹង រយៈពេលនៃការប្រើប្រាស់ ទៅលើកម្មវិធីនោះទេ ដូច្នេះហើយទើប Instagram កំពុងធ្វើការ លើមុខងារមួយ តាមដានរយៈពេលប្រើប្រាស់ របស់អ្នកប្រើប្រាស់ កម្មវិធីនេះ ទើបពួកគេដឹងថា ពួកគេចំណាយប៉ុន្មាននាទី ឬប៉ុន្មានម៉ោង ប្រើប្រាស់កម្មវិធី ក្នុងមួយថ្ងៃ។

គោលបំណងរបស់ Instagram បង្កើតមុខងារនេះឡើង ដើម្បីចង់ឲ្យអ្នក ប្រើប្រាស់ដឹងខ្លួន និងចែកម៉ោង ប្រើប្រាស់ឲ្យបានសមរម្យ ណាមួយមិនចង់ឲ្យអ្នក ប្រើប្រាស់មានអារម្មណ៍ញៀន ប្រើកម្មវិធីនេះ ជ្រុលពេក និងអាចធ្វើឲ្យពួកគេ ភ្លេចពីការ ទំនាក់ទំនងជាក់ស្តែង ឬជាមួយ មនុស្សខាងក្រៅ។ នេះជាទំនួលខុសត្រូវមួយ ដែលបណ្តាញសង្គមផ្សេងៗ គួរតែយកគំរូតាម ព្រោះបើសិនជា អ្នកញៀនប្រើកម្មវិធីនេះពេក និងអាចធ្វើឲ្យមហាជនរិះគន់ ថាកម្មវិធីនេះ ពង្វក់មនុស្ស។ ដោយមិនទាន់មាន ការរិះគន់នេះកើតឡើង ទើប Instagram ត្រូវមានវិធានការ ទប់ស្កាត់អោយហើយ។ បណ្តាញសង្គមនេះ មិនទាន់បាន បញ្ជាក់ពីថ្ងៃដាក់ឲ្យប្រើប្រាស់ នៅឡើយទេ តែពួកគេបានបញ្ជាក់ថា មុខងារនេះពិតជាមាន។

 

ការចាប់ផ្តើមគិតគូរដល់អ្នកប្រើប្រាស់នេះ យើងឃើញមាននៅលើ YouTube មុនគេ ដោយ YouTube បញ្ចេញមុខងារ កំណត់មិនឲ្យ Notification លោតមករំខាន ពេលសម្រាករបស់អ្នក ប្រើប្រាស់ និងអាចឲ្យអ្នក ប្រើប្រាស់កំណត់នាទី ដើម្បីដាស់តឿន ដល់ម៉ោង សម្រាកទៀតផង ហើយយើងពេញចិត្ត មុខងារបែបនេះ មែនទែន។ យើងក៏សង្ឃឹមថា អ្នកប្រើប្រាស់ អាចចាប់ផ្តើមចាប់អារម្មណ៍ ប្រើមុខងារទាំងនេះ នៅពេលដែលទទួលសិទ្ធិ ឲ្យប្រើប្រាស់។

សរុបមក បណ្តាញសង្គម Instagram កំពុងសិក្សាលើមុខងារមួយ តាមដានរយៈពេលរបស់អ្នក ប្រើប្រាស់ ដែលបានប្រើ កម្មវិធីនេះ និងអាចឲ្យពួកគេ ដឹងខ្លួន ថាចំណាយពេលច្រើននាទី ឬច្រើនម៉ោង ជាមួយកម្មវិធីនេះ ហើយអាចពិចារណា គួរតែកាត់បន្ថយ ឬយ៉ាងណា ដើម្បីកុំឲ្យមានការ ញៀនប្រើប្រាស់ ប្រសិនបើពួកគេ ឃើញថាពួកគេ ប្រើប្រាស់កម្មវិធី ជ្រុលពេកមែននោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: កម្មវិធី-ហ្គេម