CAMBO REPORT

Popup Advertising5 seconds

Nokia 7 ចាប់​ផ្តើម​ទទួល​បាន Android 8.1 Oreo ជំនាន់​ចុង​ក្រោយ​ជា​ផ្លូវ​ការ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា កាលពីកន្លងទៅ  ក្រុមហ៊ុន HDM Global បានធ្វើការបញ្ចេញ កំណែអាប់ដេត ដាក់អោយតម្លើង នូវប្រព័ន្ធប្រតិបត្តិការណ៍ Android ជំនាន់ចុងក្រោយ 8.1 Oreo ទៅលើស្មាតហ្វូន របស់ខ្លួន ចំនួន 3 ម៉ូឌែល ជាបន្តបន្ទាប់ រួមមាន Nokia 8, Nokia 6 និង Nokia 5 ដើម្បីបាន ភ្លក្សរសជាតិថ្មី ជាមួយមុខងារថ្មីៗ និងធ្វើអោយ ស្មាតហ្វូនទាំងនោះ កាន់តែទាន់សម័យ មួយកម្រិតទៀត។ បន្ថែមពីនេះ ខាងក្រុមហ៊ុន ក៏បានសន្យាថា នឹងនាំយកស្មាតហ្វូន ម៉ូឌែលផ្សេងៗ មកទទួលយក Android Oreo ជំនាន់ 8.1 ជាបន្តបន្ទាប់ផងដែរ។

យ៉ាងណា ដំណឹងល្អមួយនោះ ក៏បានមកដល់ ព្រោះថាពេលនេះ ក្រុមហ៊ុន HDM Global បានចាប់ផ្តើមបញ្ចេញនូវ ប្រព័ន្ធប្រតិបត្តិ Android 8.1 Oreo ផ្លូវការ សម្រាប់ស្មាតហ្វូនរបស់ខ្លូន មួយម៉ូឌែលទៀត នោះគឺ Nokia 7 ដើម្បីផ្តាច់ខ្លួនពី Nougat ជំនាន់ 7.1.1 ជាផ្លូវការហើយ។ វាជាដំណឹង ពិសេសមួយ ចំពោះម្ចាស់ស្មាតហ្វូន Nokia 7 ទាំងអស់ ដើម្បីទទួលបាននូវ ភាពរីករាយ ក្នុងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ ចុងក្រោយនេះ ព្រោះថារាល់ថ្ងៃ មានម្ចាស់ ស្មាតហ្វូន Android មិនតិចនោះទេ ដែលចង់ប្រើ Android Oreo ជំនាន់ 8.1។ ម្យ៉ាងវិញទៀត វារឹតតែជួយពង្រឹង ប្រព័ន្ធសុវត្ថិភាពរបស់ Nokia 7 ឲ្យកាន់តែខ្លាំងជាងមុន ពិសេសគឺជួយ សន្សំសំចៃថ្ម ទូរសព្ទរបស់អ្នកបានយូរជាងមុន។

 

លើសពីនេះ វានឹងនាំមកនូវបទពិសោធន៍ ប្រើប្រាស់ លើស្មាតហ្វូនមួយនេះ ឲ្យកាន់តែប្រសើរ បន្ថែម ជាមួយនឹង មុខងារ Pro Mode នៃកាមេរ៉ា, មុខងារដោះសោរ Face Recognition Unlock, ការ Support សម្រាប់ការប្រើស៊ីម 2 ក្នុងកម្រិត 4G VoLTE ថែមទៀត។ ក្នុងនោះ វាក៏មាន ការផ្លាស់ប្តូរផ្ទាំង អ៊ីនធើហ្វេសថ្មី ដើម្បីទាក់ចិត្តអ្នកប្រើ, ការបង្កើនល្បឿន អោយកាន់តែប្រសើរ សម្រាប់ការ ប្រើប្រាស់ទូទៅ និងចំនុចផ្សេងៗ មួយចំនួនទៀតផងដែរ។ សូមរំលឹក ផងដែរថា Nokia 7 នេះ ត្រូវបានក្រុមហ៊ុន HMD ប្រកាសចេញកាល ពីខែតុលា ឆ្នាំ 2017 ដើរដោយ Android Nougat ចេញពីប្រអប់ និងមានលក្ខណៈសម្បត្តិល្អ ដែលអ្នកអាច ពិចារណាបាន។

សរុបមក ការដាក់ឲ្យតម្លើងកំណែអាប់ដេត Android 8.1 Oreo លើ Nokia 7 នេះ វាគឺជាដំណឹងល្អមួយ ចំពោះម្ចាស់ ស្មាតហ្វូននេះទាំងអស់ ក្នុងការទទួលយក។ យ៉ាងណា អ្នកនៅក្នុងស្រុកយើង ក៏អាចឧស្សាហ៍សាក ចូលពិនិត្យនៅក្នុង Setting នៃស្មាតហ្វូន របស់អ្នកបាន ក្រែងកំណែអាប់ដេតនេះ ធ្លាក់មកដល់ អោយធ្វើការតម្លើង។ សម្រាប់ទំហំ នៃកំណែថ្មីនេះ ចំពោះ Nokia 7 មានទំហំជិត 700MB។ យ៉ាងណា ត្រូវចំណាំថា មុននឹងអ្នក ចុចអាប់ដេតតម្លើង សូមធ្វើការភ្ជាប់ Wifi ជាមុនសិន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ