CAMBO REPORT

Popup Advertising5 seconds

Facebook ចាប់​ផ្តើម​ដាក់​ឲ្យ​ប្រើ​មុខងារ​ផ្ទុក​ទិន្នន័យ​លើ​ពពក និង​ការ​បង្ហោះ Stories ជាសម្លេង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បណ្តាញសង្គមយក្ស Facebook មានការអាប់ដេតជាប្រចាំ រួមទាំងការបន្ថែម មុខងារថ្មី សម្រាប់ឲ្យអ្នក ប្រើប្រាស់បានប្រើ ដើម្បីចៀសវាង ភាពធុញទ្រាន់ និងពេញចិត្តក្នុងការប្រើប្រាស់ បន្តទៀត។ តាមរបាយការណ៍ថ្មី បានបង្ហាញឲ្យយើង ដឹងថា Facebook ត្រៀមបន្ថែម មុខងារថ្មីចំនួន 3 ដាក់ឲ្យអ្នកប្រើប្រាស់បានប្រើ ក្នុងពេលឆាប់ៗខាងមុខ  ទៅដល់គ្រប់តំបន់ ដែលប្រើ Facebook ។

មុខងារមួយទាក់ទងនឹង Stories ទៅដល់តំបន់ប្រទេសឥណ្ឌាមុនគេ សម្រាប់ឲ្យអ្នកប្រើប្រាស់អាច Save នូវរាល់អ្វីដែលបង្ហោះ នៅក្នុង Stories បាន ដោយរក្សាទុកក្នុងកម្មវិធី Facebook តែម្តង។ មួយទៀត ជាមុខងារបង្ហោះ Stories ជាសម្លេង ដែល Facebook សាកល្បង ជាច្រើនខែមកហើយ ទើបត្រៀមដាក់ឲ្យប្រើប្រាស់ នៅពេលនេះ ដូច្នេះអ្នកលេង Facebook ដែលមិនចង់ សរសេរ Stories អាច ប្តូរមកជាការ និយាយជំនួសវិញបាន។ ចំណែកឯមុខងារមួយ ចុងក្រោយ Facebook នឹងចែកឲ្យអ្នកប្រើប្រាស់នូវ អង្គផ្ទុកទិន្នន័យ Cloud សម្រាប់រក្សារូបភាព និងវីដេអូដែល បានបង្ហោះ នៅក្នុងកម្មវិធី Facebook បាន ដោយពុំចាំបាច់ប្រើ កម្មវិធីផ្សេងទៀត តែបណ្តាញសង្គមនេះ មិនទាន់បានបញ្ជាក់ ពីទំហំនៃការប្រើប្រាស់ នៅឡើយទេ។ មុខងារទាំងនេះ ដាក់ឲ្យអ្នកប្រើប្រាស់ នៅឥណ្ឌា មុនគេ ហើយនឹងបន្តទៅតាម តំបន់ដទៃទៀត ដោយគ្រាន់តែយឺត បន្តិចប៉ុណ្ណោះ។

សរុបមក បណ្តាញសង្គម Facebook បានបញ្ចេញមុខងារចំនួន 3 ដល់អ្នក ប្រើប្រាស់នៅឥណ្ឌាបាន ប្រើមុនគេ ដោយបន្ទាប់នឹងទៅដល់អ្នក ប្រើប្រាស់នៅតំបន់ ផ្សេងទៀត ដោយមុខងារ ទាំងនោះមានដូចជា ការចែកជូនការ ប្រើប្រាស់ អង្គផ្ទុកទិន្នន័យនៅលើ Cloud, ការ Save រាល់រូបភាព និងវីដេអូ ដែលបង្ហោះក្នុង Stories និងការបង្ហោះ Stories ជាសម្លេងជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: iPhone Hacks Tag: កម្មវិធី-ហ្គេម