CAMBO REPORT

Popup Advertising5 seconds

HMD Global បាន​ប្រកាស​ថ្ងៃ​ដាក់​បង្ហាញ​ផលិតផល Nokia ស៊េរី​ថ្មី​ក្នុង​ខែនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន HMD Global ដែលសព្វថ្ងៃ គ្រប់គ្រងលើផលិតផលម៉ាក Nokia បានប្រកាសក្តែងៗ ជាផ្លូវការ ពីការដាក់បង្ហាញផលិតផលថ្មី ដែលអាចជាស្មាតហ្វូន Nokia ស៊េរីថ្មី នៅក្នុងថ្ងៃទី 29 ខែឧសភានេះ តែម្សិលមិញនេះ Nokia X6 ទើបតែបង្ហាញខ្លួននៅលើ ទីផ្សារចិន ទើបមានគេរំពឹងទុកថា នៅថ្ងៃទី 29 នោះ អាចជាការដាក់ បង្ហាញស្មាតហ្វូន Nokia X។ ដោយព្រឹត្តិការណ៍នេះ តាំងទីនៅ ទីក្រុង Moscow ប្រទេសរុស្ស៊ី ព្រោះនេះ ជាព្រឹត្តិការណ៍ធំ ដូច្នេះផលិតផល ដែលត្រូវបង្ហាញ ក៏អាចអស្ចារ្យដែរ។

ព្រឹត្តិការណ៍នេះចាប់ផ្តើមពីម៉ោង 7 យប់ដល់ម៉ោង 9 យប់ គិតតាមម៉ោង នៅប្រទេសរុស្ស៊ី។ នៅក្នុងព្រឹត្តិការណ៍ មានការឡើងថ្លែងសុន្ទរកថា ដោយនាយកប្រតិបត្តិ លោក Florian Seiche, ប្រធានផ្នែកទីផ្សារ លោក Pekka Rantala និងប្រធានផ្នែក រៀបចំបុគ្គលិក លោក Juho Sarvikas ។ លើសពីនេះទៅទៀត តាមការសន្និដ្ឋាន គេគិតថា មិនមែនតែ ស្មាតហ្វូនមួយនោះទេ ដែលគ្រោងនឹងដាក់ បង្ហាញនៅក្នុងព្រឹត្តិការណ៍នោះ ព្រោះមានគេ គិតថាអាចមាន Nokia 2, Nokia 3 និង Nokia 5 ស៊េរីឆ្នាំ 2018 ផងដែរ តែអ្វីដែល សំខាន់ជាងគេ គឺអាចជា Nokia X ។ តាមការដាក់បង្ហាញ Nokia X6 ម្សិលមិញ សម្រាប់ទីផ្សារចិន គេក៏រំពឹងថានឹងមាន Nokia X5 និង Nokia X7 សម្រាប់ទីផ្សាររុស្ស៊ីដែរ ដូច្នេះកុំទាន់អាល គិតច្រើនអី មានតែរង់ចាំតាមដាន ព្រឹត្តិការណ៍នោះ ទាំងអស់គ្នា នៅពេលខាងមុខ។

សរុបមក ក្រុមហ៊ុន HMD Global បានប្រកាសជាផ្លូវការ ថាពួកគេ នឹងមានព្រឹត្តិការណ៍មួយ ដាក់បង្ហាញផលិតថ្មី នៅក្នុងថ្ងៃទី 29 ខែឧសភា ក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី ដោយមិនទាន់មាន ការបញ្ជាក់ថា ជាផលិតអ្វីនោះទេ តែតាមការសន្និដ្ឋាន ពីមហាជនគិតថា ភាគច្រើនជា Nokia X និងស្មាតហ្វូនធុនមធ្យម ប៉ុន្មានម៉ូឌែលទៀត ដូច្នេះមានតែរង់ចាំតាមដាន ព្រឹត្តិការណ៍នោះតែម្តង ទើបដឹងច្បាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Nokia Mob Tag: ទូរស័ព្ទ