CAMBO REPORT

Popup Advertising5 seconds

ខែ​ក្រោយ Lenovo ចេញ​ស្មាតហ្វូន​អេក្រង់​លាត​កប់​ពេញ​ផ្ទៃ​ខាង​មុខ និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ដល់ 4TB ឯណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Lenovo គឹជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយរបស់ប្រទេសចិន ហើយភាពល្បីល្បាញរបស់ Lenovo គឺភាគច្រើន ស្ថិតនៅវិស័យកុំព្យូទ័រ ចំណែកស្មាតហ្វូនក៏មានដែរ ប៉ុន្តែក្រុមហ៊ុននេះ មិនសូវជាប្រឡូកខ្លាំងនោះទេ។ យ៉ាងណាមិញ សម្រាប់ឆ្នាំ ២០១៨ នេះក្រុមហ៊ុន Lenovo បានលូកដៃចូល វិស័យស្មាតហ្វូនជ្រៅមែនទែន ដែលអាច និយាយបានថា និងបង្កើតប្រវត្តិសាស្ត្រតែម្ដង ទៅលើវិស័យស្មាតហ្វូន គឺនឹងបញ្ចេញនូវទូរសព្ទ ដែលមានអេក្រង់លាត ពេញផ្ទៃខាងមុខតែម្ដង ដើម្បីបំបាក់មុខ Vivo Apex និង Mi Mix ក៏ដូចជា ក្រុមហ៊ុននានាផងដែរ ថែមទាំងបំពាក់នូវ អង្គផ្ទុកទិន្នន័យដល់ ៤ តេរ៉ាបៃ ដែលធំជាង អង្គផ្ទុកទិន្នន័យ របស់កុំព្យូទ័រមួយចំនួនធំ ហើយប្រៀបធៀប ជាមួយទូរសព្ទធម្មតា គឺវាស៊ីដាច់តែម្ដង។ 

សម្រាប់ព័ត៌មានលេចធ្លាយរបស់ Lenovo Z5 នេះត្រូវបានចេញត្រឹមតែ ប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ប៉ុន្ដែពេលនេះលោក Chang Cheng ជាអគ្គនាយករង នៃក្រុមហ៊ុន Lenovo (Vice President) បង្ហាញនៅលើគណនី Weibo របស់គាត់ផ្ទាល់ ថាវត្តមានរបស់ Lenovo Z5 នឹងបង្ហាញខ្លួន ខែក្រោយនេះហើយ គឺខែមិថុនា ដែលវានឹងស្ថិតនៅក្នុង កម្លាំងម៉ាស៊ីន លំដាប់កំពូលតែម្ដង ជាមួយនឹងឈីប ចុងក្រោយ ប៉ុន្តែនៅមិនទាន់មាន ប្រភពច្បាស់នៅឡើយទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ បន្ថែមពីទូរសព្ទនេះ គេបង្ហាញថាអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីនរបស់វា មានទំហំដល់ ៤ តេរ៉ាបៃ ខុសពីស្មាតហ្វូននានា ដែលកំពុងមាន អង្គផ្ទុកទិន្នន័យចាប់ពី ១៦ ទៅដល់ ២៥៦ ជីកាបៃប៉ុណ្ណោះ ដែលនេះពិតជាទំហំធំ ហួសនិស្ស័យតែម្ដង អាចផ្ទុកឯកសារ និងខ្សែភាពយន្ដហូលីវូដ បានដល់រាប់ពាន់ រឿងឯណោះ ហើយវាអាចនឹងជាអង្គផ្ទុកទិន្នន័យ ដ៏ពិសេស សម្រាប់ទ្រង់នូវការ រត់ហ្គេមបានល្អ ប៉ុន្ដែសម្រាប់ការបន្ថែមមេម៉ូរីកាត ខាងក្រៅនៅមិនទាន់ ដឹងនៅឡើយ ប្រសិនបើអត់ ក៏មិនចោទ ជាបញ្ហាឡើយ។

គោលការណ៍ធំរបស់ទូរសព្ទនេះគឺអេក្រង់ ហើយបើតាមព័ត៌មាន លេចធ្លាយកន្លងមកនេះ បង្ហាញថា Lenovo Z5 នឹងប្រើប្រាស់នូវ អេក្រង់លាតធំ និងរចនាលែងមានគែមអេក្រង់ ខាងមុខតែម្ដង គេហៅថា Bezel-less Design ដោយវារូបរាងរបស់វា គឺកាន់តែច្បាស់ហើយ ដូចនេះវាក៏ធ្វើឲ្យក្រុមហ៊ុន ទូរសព្ទនានា ភ្លឺភ្នែកផងដែរ ដោយការ ប្រកាសរបស់ Lenovo Z5 នឹងចេញមុន Vivo APEX ដែលមនុស្ស គ្រប់គ្នាកំពុងទន្ទឹងរង់ចាំ ទៅទៀត ដូចនេះវាក៏នឹងធ្វើឲ្យ ស្មាតហ្វូនគម្រូរបស់ Vivo ចាប់ផ្ដើមសាបឈ្មោះ ផងដែរ ហើយក្រុមហ៊ុនដទៃ ក៏នឹងព្យាយាមតាម Lenovo វិញម្ដង។

អញ្ចឹង ទាំងនេះគឺជាព័ត៌មានលេចធ្លាយរបស់ទូរសព្ទអេក្រង់លាតពេញផ្ទៃខាងមុខ គ្មានគែម ពីក្រុមហ៊ុន Lenovo ដែលបានបង្ហាញនូវ អេក្រង់ដ៏ឡូយរបស់វា ហើយក៏រំពឹងខ្ពស់ថា ក្រុមហ៊ុននឹងជ្រើសរើស អេក្រង់ថ្លៃ AMOLED ផងដែរ ព្រោះមានព័ត៌មាន លេចធ្លាយបន្ថែមថា វាអាចនឹងបង្កប់នូវស៊េនស័រ ស្កេនម្រាមដៃនៅលើ អេក្រង់តែម្ដង មិនឲ្យចាញ់ក្រុមហ៊ុន Vivo នោះទេ។ ដូចនេះ យើងនឹងរង់ចាំមើល ព័ត៌មានលេចធ្លាយ ជាបន្ដទៀត ដល់ថ្ងៃ ដែលវាប្រកាសចេញ នៅខែក្រោយនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ទូរស័ព្ទ