CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ការ​ប្រៀប​ធៀប​ទំហំ​តួ​ខ្លួន​របស់ OnePlus 6 និង​ស្មាតហ្វូន​កំពូល​ដទៃ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទៅទីបំផុត ការដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មី OnePlus 6 របស់ក្រុមហ៊ុន OnePlus ត្រូវបានបញ្ចប់ រួចរាល់ជាស្ថាពរ ជាមួយនឹង រូបរាងប្លែកមួយបែប តែមានកន្លែងស្រដៀងគេ ដោយលើកនេះ OnePlus 6 មានអេក្រង់លាតទ្រវែង ជាមួយការ បន្ថយគែមលើក្រោម អោយនៅសល់តិចជាងមុន និងមានរំលេចថ្ងាសឆក ផងដែរ។  មិនតែប៉ុណ្ណោះ ចំពោះល្បឿនកម្លាំងម៉ាស៊ីន គឺនៅតែលឿន មិនណយអញ្ចឹង រីឯសមត្ថភាពកាមេរ៉ាភ្លោះ ខាងក្រោយ នៃស្មាតហ្វូននេះ ក៏មិនធម្មតាប៉ុន្មានដែរ បើធៀបទៅនឹងស្មាតហ្វូន លំដាប់កាមេរ៉ា ផ្សេងៗទៀត។

សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ វាជាការបោះជំហ៊ានថ្មីមួយទៀត របស់ក្រុមហ៊ុន OnePlus ដោយ OnePlus 6 គឺមានអេក្រង់លាតធំ ជាមួយទំហំដល់ទៅ 6.28 អ៊ីញ ធំជាង OnePlus 5T បន្តិច (6.01 អ៊ីញ) ជាមួយ Aspect Ratio 19:9 ហើយវាក៏មានថ្ងាសឆក ដ៏សែនពេញនិយម ផងដែរ។ គួរបញ្ជាក់ថា ចំពោះ OnePlus 6 លើកនេះ គឺមានវិមាត្រ បណ្ដោយ 155.7mm ទទឹង 75.4mm និងកម្រាស់ 7.75mm ដែលប៉ុនគ្នាទៅនឹង OnePlus 5T ដែរ ចំណែកឯទម្ងន់របស់វាវិញគឺ 177 ក្រាម ហើយអ្នក ក៏អាចមើលការ ប្រៀបធៀបទំហំតួខ្លួន របស់ OnePlus 6 ជំនាន់ថ្មីនេះ ជាមួយនឹងស្មាតហ្វូន កំពូលផ្សេងៗទៀត របស់ក្រុមហ៊ុនល្បីៗ បាននៅខាងក្រោម៖

 

•    OnePlus 6  ធៀបជាមួយ Galaxy S9+, S9 និង Note 8

•    OnePlus 6 ធៀបជាមួយ iPhone X, 8 Plus  និង iPhone 8

•    OnePlus 6 ធៀបជាមួយ G7 ThinQ, Pixel 2 XL និង Huawei P20 Pro

•    OnePlus 6 ធៀបជាមួយ OnePlus 5T, Nokia 7 Plus និង Xperia XZ2 Premium

សរុបមកវិញ អាចនិយាយបានថា OnePlus 6 មានទំហំតួខ្លួន មិនចាញ់គេប៉ុន្មានទេ បើធៀបទៅនឹង ស្មាតហ្វូនកំពូលផ្សេងៗ របស់ក្រុមហ៊ុនល្បីៗ ដែលយើងបានបង្ហាញ ពីខាងលើនោះ។ យ៉ាងណា សព្វថ្ងៃនេះ មនុស្សភាគច្រើន គឺសុទ្ធតែមាន ស្មាតហ្វូនកាន់នៅក្នុងដៃ សម្រាប់ការ ប្រើប្រាស់ប្រចាំថ្ងៃ និង លម្អភាពស៊ីវីល័យ របស់ខ្លួន។ ប៉ុន្តែយ៉ាងណា រូបរាង ខាងក្រៅ និងទំហំ ក៏ជាផ្នែកមួយ ដ៏សំខាន់ផងដែរ អញ្ចឹងអ្នកគួរតែ គិតគូរអោយហើយ មុននឹងធ្វើការ សម្រេចចិត្ត ក្នុងការជ្រើសរើស យកទំហំទូរស័ព្ទមួយណា ដើម្បីអោយសាកសមនឹង ប្រអប់ដៃរបស់អ្នក ហើយវាក៏មិនជា បញ្ហាអ្វីដែរ ប្រសិនបើអ្នកមានលុយ សម្រាប់ទិញ ស្មាតហ្វូនស៊េរីថ្មីៗប្រើ ដើម្បីបន្ថែមនូវភាព ទាន់សម័យនោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ