CAMBO REPORT

Popup Advertising5 seconds

នេះ​ជា iPhone X តម្លៃ​រាប់​ពាន់​ដុល្លារ សាក​ថ្ម​តាម​ផ្ទាំង​សូឡា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតគ្រឿងបន្ថែមសម្រាប់ស្មាតហ្វូន Caviar របស់រុស្ស៊ី ដែលយើងធ្លាប់បានឃើញ គេដាក់បង្ហាញ iPhone X ប្រភេទប្រើប្រាស់ ថាមពលព្រះអាទិត្រនេះ តាំងពីខែវិច្ឆិកា ទើបពួកគេចាប់ផ្តើម ដាក់លក់នូវម៉ូឌែល iPhone X នេះ នៅពេលនេះ ជាមួយតម្លៃ 4,500 ដុល្លារ ដែលមានមកជាមួយផ្ទាំងសូឡា នៅពីក្រោយខ្នងវា ឬពួកគេដាក់ឈ្មោះ iPhone នេះថា iPhone X “Tesla” ។

ក្រុមហ៊ុននេះ បានយក iPhone ទៅបំពាក់បន្ថែមនូវបច្ចេកវិទ្យា មួយចំនួនទៀត ឲ្យកាន់តែមើល ទៅលេចធ្លោ និងមានតម្លៃបន្ថែម ដូចជាបំពាក់ ស្រោមការពារ ដែលមានកញ្ចក់សូឡា នៅពីក្រោយ សម្រាប់ស្រូប ថាមពលព្រះអាទិត្យ បញ្ចូលក្នុងស្មាតហ្វូននេះ។ ស្រោម ការពារនេះ អាចការពារមិនឲ្យស្មាតហ្វូន ជ្រាបទឹកចូលម៉ាស៊ីនបាន ជាមួយបច្ចេកវិទ្យា ធន់មិនងាយជ្រាបទឹក កម្រិត IP67 ទោះបីជា ស្មាតហ្វូននេះ មានបច្ចេកវិទ្យានេះ មកស្រាប់ក៏ដោយ ដូច្នេះមានន័យថា ការធន់មិនងាយជ្រាបទឹក ធន់ទ្វេដង។ ការលក់ស្មាតហ្វូននេះ មានតែ 999 គ្រឿងប៉ុណ្ណោះ រួមមានលេខកូដ តំណាងខុសគ្នាទៀតផង ដូច្នេះអ្នកប្រើប្រាស់ អាចមានអារម្មណ៍ថា Unique ក្នុងការប្រើប្រាស់។ ចំពោះតម្លៃ 4,555 ដុល្លារ បានត្រឹម iPhone X ទំហំអង្គផ្ទុកទិន្នន័យ 64GB ឬចង់បានអង្គផ្ទុកទិន្នន័យធំ ជាងនេះដល់ 256GB ត្រូវទិញក្នុងតម្លៃ 4,805 ដុល្លារ។

សរុបមក ក្រុមហ៊ុនផលិតគ្រឿងបន្ថែម នៅប្រទេសរុស្ស៊ី ទើបដាក់លក់នូវ iPhone X ដែលមានបំពាក់មក ជាមួយស្រោមការពារ មានជាកញ្ចក់សូឡា ស្រូបពន្លឺព្រះអាទិត្យសម្រាប់យក ថាមពលបញ្ចូលចូល ស្មាតហ្វូនបាន ហើយស្មាតហ្វូននេះ ត្រូវបានដាក់លក់ក្នុង តម្លៃខ្ទង់ 4,500 ដុល្លារឯណោះ បានត្រឹមអង្គផ្ទុកទិន្នន័យ 64GB ប៉ុណ្ណោះ បើចង់បានដល់ 256GB ត្រូវទិញថ្លៃ ជាងនេះ 300 ដុល្លារទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: The Verge Tag: ទូរស័ព្ទ