CAMBO REPORT

Popup Advertising5 seconds

ទស្សនា​គុណភាព​រូបភាព​ដែល​ថត​ចេញ​ពី​កាមេរ៉ា OnePlus 6 ថា​តើ​វា​ធ្វើ​ការ​បាន​ល្អ​ប៉ុណ្ណា?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តជាអ្នកចូលចិត្តតាមដានពត៌មានបច្ចេកវិទ្យា ប្រហែលជាបានដឹងហើយថា កាលពីយប់មិញ ក្រុមហ៊ុន OnePlus បានធ្វើការ ដាក់បង្ហាញស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លូន នោះគឺទូរស័ព្ទ OnePlus 6 ដោយបង្ហាញអោយ អ្នកទស្សនា បានឃើញពី លក្ខណៈសម្បត្តិ, កម្លាំងម៉ាស៊ីន, រចនាបថរូបរាងថ្មីប្លែក ជាពិសេសគឺចំពោះ កាមេរ៉ានេះតែម្តង ដោយវាមានសមត្ថភាព អាចថតយករូបភាព និងវីដេអូបានច្បាស់ល្អ ជាមួយកែវលែនដល់ទៅ 2 ជាកំណែអាប់ដេតបន្ថែម សម្រាប់ជំនួយដល់ការ ថតរូបឲ្យបាន កាន់តែប្រសើរ មិនចាញ់ស្មាតហ្វូន លំដាប់កាមេរ៉ាមួយចំនួន ប៉ុន្មាននោះទេ។ ចង់ដឹងទេថា រូបភាពដែលថតដោយ កាមេរ៉ាភ្លោះរបស់ OnePlus 6 នេះ អាចថតបានច្បាស់ ដល់កម្រិតណា?

មុននឹងទស្សនារូបភាពទាំងនេះ យើងសូមធ្វើការបង្ហាញនូវ លក្ខណៈសម្បត្តិកាមេរ៉ា អោយប្រិយមិត្តបានដឹងជាមុនថា កាមេរ៉ាភ្លោះ ខាងក្រោយរបស់ OnePlus 6 គឺមានកាមេរ៉ាមួយគ្រាប់ទំហំ 16MP ដែល OnePlus បានពង្រីកទំហំសេនស័រចំនួន 19% ធ្វើឲ្យវាថត បានរហ័ស កាត់បន្ថយគ្រាប់រំខាន ពិសេសធ្វើឲ្យវាថត បានកាន់តែប្រសើរ សម្រាប់ការថត នៅពេលរាត្រី ជាមួយកម្រិត Aperture f/1.7 និងមួយគ្រាប់ទៀត មានទំហំ 20 មេហ្គាភិចសែល ដែលវាជួយច្រើនសម្រាប់ មុខងារថតរូបបែប Portrait អាចបែកចែកផ្ទៃ Foreground និង Background ឲ្យដាច់បានស្អាតល្អ បើកសិទ្ធិឲ្យកាមេរ៉ា ថតរូបបានរហ័ស លែងចាំយូទៀតហើយ។ កាន់តែពិសេសជាងនេះ ទៅទៀតការថតវីដេអូ នឹងកាន់តែរលូនជាងមុន ព្រោះ OnePlus ប្រើប្រាស់សេនស័ របស់ SONY លេខ IMG 519 ថ្មី ដែលមានមុខងារ OIS និងបានអភិវឌ្ឍន៍មុខងារ EIS ជំនួយបន្ថែមទៀត ធ្វើឲ្យការថត វីដេអូកម្រិត 4K ល្បឿន 60fps មានសភាពល្អដាច់ កាត់បន្ថយរំញ័របានប្រសើរ និងថតវីដេអូយឺត បានល្បឿន 480fps ក្នុងកម្រិត HD។ ចំនែកកាមេរ៉ាខាងមុខទំហំ 16 មេហ្គាភិចសែល អាចថតរូបបែប Portrait បានដូចកាមេរ៉ា ខាងក្រោយអញ្ចឹងដែរ ថែមទាំងអាច ប្រើប្រាស់ Mode ដើម្បីលេងស្ទីល Effect ទៀតផង។ តោះ… កុំអោយខាតពេលយូរ សូមទស្សនារូបភាព ដែលត្រូវបាន ថតឡើងដោយ OnePlus 6 ដូចខាងក្រោមនេះ ថាវាអាចថតច្បាស់ ក្នុងកម្រិតណា៖
   

ក្រោយពីបានទស្សនារូបភាពជាច្រើន ដែលត្រូវបានថតឡើងដោយ OnePlus 6 រូចមក តើអ្នកគិតថា រូបភាពទាំងនេះ មានភាពច្បាស់ អាចទទួលយក បានដែរទេ? ហើយតើកាមេរ៉ាភ្លោះ របស់ស្មាតហ្វូនជំនាន់ថ្មីនេះ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការប្រកួតប្រជែង ជាមួយស្មាតហ្វូនកាមេរ៉ាភ្លោះ ជំនាន់ថ្មីៗ របស់ក្រុមហ៊ុនផ្សេងៗ បានដែរ ឬយ៉ាងណា?

សម្រាប់ខ្ញុំ សុំបញ្ចេញមតិយោបល់បន្តិច ចំពោះ OnePlus 6 នេះ ដោយខ្ញុំយល់ថា កាមេរ៉ាភ្លោះ ខាងក្រោយរបស់វា ធ្វើការចាប់ យករូបភាព បានច្បាស់ល្អ ជាពិសេសពណ៌ ដែលផ្តិតចេញមក  គឺជាពណ៌ បែបធម្មជាតិតែម្តង មិនបន្ថែមពណ៌ឲ្យលើស ការពិតឡើយ ប៉ុន្តែចំនុចមួយ ដែលខ្ញុំនៅស្ទើរ ចិត្តបន្តិច គឺថា OnePlus ហាក់នៅមិនទាន់ ឈានជើង ចូលទីផ្សារកាមេរ៉ា ដែលមានមុខងារ AI នៅឡើយ ខណៈស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុនមួយចំនួន បានបំពាក់មុខងារនេះរួច ទៅហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ