CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​កាស​ត្រចៀក​ឥត​ខ្សែ​របស់ OnePlus ដែល​បាន​បង្ហាញ​វត្តមាន​ជាមួយ OnePlus 6

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់មិត្តអ្នកអាន ដែលបានទស្សនាព្រឹត្តិការណ៍របស់ OnePlus កាលពីយប់មិញ អាចមានអារម្មណ៍ រំភើបបន្តិចដែរ នៅពេលដែលស្ថាបនិក របស់ក្រុមហ៊ុននេះ លោក Carl Pei បាននិយាយថា នឹងមានផលិតផលចំនួន 2 ដាក់បង្ហាញក្នុង ព្រឹត្តិការណ៍នេះ ដោយមាន ដូចជា កាសត្រចៀក The Bullet Wireless និងកំពូលស្មាតហ្វូន OnePlus 6 ព្រោះដំបូង គ្រប់គ្នាគិតថា មានតែស្មាតហ្វូនប៉ុណ្ណោះ ដែលដាក់បង្ហាញក្នុងព្រឹត្តិការណ៍នេះ។

បើនិយាយពីកាសត្រចៀកឥតខ្សែនេះ មានមកជាមួយ ចំនុចទាក់ទាញច្រើន ដូចជារន្ធសាកថ្ម Type C ខុសពីកាសដទៃ ប្រើត្រឹមរន្ធដោត សាកថ្ម Micro USB ដូច្នេះការសាកបញ្ចូលថាមពលបាន ដោយប្រើប្រាស់ខ្សែ និងអាចប្រើ ដុំសាក Dash Charge របស់ស្មាតហ្វូន OnePlus បានផងដែរ ឯការសាកបញ្ចូល ថាមពលម្តងៗ ចំណាយពេលត្រឹមតែ 25 នាទីប៉ុណ្ណោះ និងអាចស្តាប់បាន ដល់ទៅ 8 ម៉ោង, បើប្រើសម្រាប់និយាយទូរសព្ទ បាន 10.5 ម៉ោង និងទុកចោលបានដល់ 255 ម៉ោងផងដែរ។
កាសនេះប្រើប្រាស់បច្ចេកវិទ្យាប្លូធុសជំនាន់ 4.1 សម្រាប់ភ្ជាប់ជាមួយស្មាតហ្វូន និងកុំព្យូទ័រ និងនៅឆ្ងាយពីគ្នា បានចម្ងាយ 10 ម៉ែត្រ, ការប្រើប្រាស់ដោយ ពុំខ្លាចទឹក ដោយកាសនេះ ប្រើប្រាស់បច្ចេកវិទ្យា Water Resistant អាចប្រើកាត់ភ្លៀង ត្រូវញើស ឬត្រូវទឹកតិចតួចបាន ប៉ុន្តែមិនអាចយក ទៅហែលទឹកបានទេ។ ក្នុងកាសនេះ OnePlus បានជ្រើសរើស ប្រើប្រាស់ឈីប Qualcomm aptXTM ដើម្បីធ្វើឲ្យការគ្រប់គ្រង និងសម្រួលសម្លេង បានពិរោះរណ្តំ, ប្រើបច្ចេកវិទ្យា Energy Tube ជួយរក្សារលកសម្លេង បានល្អ និងការប្រើ Driver ទំហំ 9.2mm ដើម្បីបន្លឺសម្លេង ចូលត្រចៀក។

 

ការប្រើប្រាស់ក៏ងាយស្រួល ដោយអ្នកប្រើប្រាស់អាចបញ្ជាកាសនេះ បានដោយការនិយាយ ព្រោះកាសនេះ អាចប្រើជាមួយជំនួយ ការសម្លេង Google Assistant បាន ដូច្នេះអ្នកប្រើប្រាស់ ងាយស្រួល ក្នុងការបញ្ជាប្តូរ បទចម្រៀង ឬខលទៅកាន់ នរណាម្នាក់បានដោយ ពុំចាំបាច់ចុចបញ្ជា។ វាមានតែជម្រើសពណ៌ខ្មៅ តែមួយគត់ ហើយក្នុងប្រអប់មានមក ជាមួយកាសមួយ, ទ្រនាប់ញ៉ុកត្រចៀកចំនួន 3 ទំហំ, ទ្រនាប់ទប់ត្រចៀកចំនួន 3 ខ្នាត, ថង់សម្រាប់ដាក់កាស 1, សៀវភៅណែនាំ, កាតធានា និងខ្សែសាកមួយ។ កាសនេះ ដាក់លក់ក្នុងតម្លៃ 69 ដុល្លារ និងត្រូវចាំដល់ថ្ងៃទី 5 ខែមិថុនា ទើបមានលក់ នៅលើទីផ្សារ។

 

វីដេអូខាងក្រោម៖

 

 

 

សរុបមក កាសត្រចៀកឥតខ្សែ The Bullet Wireless បានបង្ហាញខ្លួន កាលពីយប់មិញ ជាមួយស្មាតហ្វូន OnePlus 6 ដោយធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលបន្តិចដែរ ព្រោះគ្មាននរណា នឹកស្មានដល់ថា OnePlus នៅមានផលិតមួយទៀត ត្រូវដាក់បង្ហាញ បែបនេះ ណាមួយ មុនព្រឹត្តិការណ៍នេះ ចាប់ផ្តើម មហាជនភាគច្រើន គិតថា មានតែស្មាតហ្វូន OnePlus 6 ប៉ុណ្ណោះ ដែលនឹងបង្ហាញខ្លួន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 4 days ago
ប្រភព: OnePlus Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ