CAMBO REPORT

Popup Advertising5 seconds

បើ iPhone SE 2 មានរាង​ដដែល​តែ​អេក្រង់​លាត​បែប​នេះ​ច្បាស់​ជា​អាច មាន​ការ​ចា​ប់​អារម្មណ៍​ច្រើន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីមុន បើរាងស្មាតហ្វូនតូចហើយ អេក្រង់ក៏តូចតាមហ្នឹងដែរ តែពេលនេះ ទោះបីជារាងតិចបន្តិច ក៏អាចដាក់អេក្រង់លាតធំបាន ដូចទៅនឹង iPhone X ដែលមានរាងប្រហាក់ប្រហែល iPhone 8 ប៉ុន្តែអេក្រង់របស់ iPhone X ដល់ទៅទំហំ 5.8 អ៊ីញ និង iPhone 8 បានត្រឹម 4.7 អ៊ីញប៉ុណ្ណោះ នេះហើយជាឥទ្ធពលនៃអេក្រង់លាតសម័យថ្មីនេះ លើសពីនេះ ស្មាតហ្វូនដែលមានអេក្រង់លាត ក៏​មើល​ឃើញស្អាតជាង ស្មាតហ្វូនអេក្រង់ធម្មតាផងដែរ។


 


ងាកមកនិយាយពី ដំណឹងបែកធ្លាយ និងរូបគំរូ របស់ iPhone SE ជំនាន់ទី 2 ជាច្រើន ដែលគេគិតថា ស្មាតហ្វូននឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ។ ដោយប្រភពមួយចំនួន ថាស្មាតហ្វូនអាចមានរូបរាងដដែល មានគែមជ្រុង ផ្នែកខាងក្រោយមានកាមេរ៉ាមួយ ដោយ​គ្រាន់​តែ​ប្តូរ​មកប្រើអេក្រង់លាត និងថ្ងាស់ឆកបន្តិច ស្រដៀងទៅនឹង iPhone X ដែរ រីឯដំណឹងមួយទៀតរៀបរាប់ថា ស្មាតហ្វូន​នេះ គ្មានទ្រនាប់ស្កេនសម្រាមដៃ និងរន្ធដោតកាសទេ។


ណាមួយគេ សន្និដ្ឋានថា វាមានកម្លាំងម៉ាស៊ីនដូចទៅនឹង iPhone 8 ដែរ ដូចកាលពីប៉ុន្មានឆ្នាំ ចេញជំនាន់ដំបូងរបស់ iPhone SE នេះ វាយកឈីប និងកាមេរ៉ារបស់ iPhone 6s មកប្រើដែរ ព្រោះគំរោងផលិតស្មាតហ្វូននេះឡើង ដោយយក​សំណេះសំណល់​គ្រឿង​ក្នុងរបស់ iPhone ជំនាន់មុន ដែលនៅល្អ មកប្រើឡើងវិញម្តងទៀត ដើម្បីចូលរួមថែរក្សាបរិស្ថាន។ យើងអាចមើលរូបដែល Render ចេញមកបាននៅខាងក្រោម ដោយយើងមិនអាចបញ្ជាក់ថា វាជារូបផ្លូវការទេ តែយើងអាចមើលលេងបាន ហើយបើសិនជាវាមាន​រូបរាង​បែបនេះមែន ក៏ស្អាតម៉្យាងដែរ។



សរុបមក មានរូបភាពគេ Render ថ្មី បង្ហាញពីអនាគតស្មាតហ្វូន iPhone SE ជំនាន់ទី 2 ដែលនេះមិនមែនជារូបភាពផ្លូវការទេ តែយើងអាចមើលលេងកម្សាន្តភ្នែកបាន ដោយសាររូបទាំងនេះ មើលទៅស្អាតម៉្យាងដែរតើ សម្រាប់អ្នកមានប្រអប់ដៃតូចល្មម អាច​ប្រើប្រាស់​បានដោយក្តីរីករាយ ជាពិសេសសុភាពនារី កាន់ប្រើ អមជាមួយតួខ្លួនពណ៌ផ្កាឈូកទៀត កាន់តែសាកសម។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ទូរស័ព្ទ