CAMBO REPORT

Popup Advertising5 seconds

Galaxy S9 និង Galaxy S9+ លក់​បាន​ដល់​ខ្ទង់​លាន​​គ្រឿង​​ក្នុង​​ទឹក​​​ដី​​​កំណើត​របស់​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Samsung បានទទួលស្គាល់ និងបញ្ជាក់ពីចំនួនពិត ដែលក្រុមហ៊ុនលក់ Galaxy S9 និង Galaxy S9+ បានចាប់​តាំង​ពី​ថ្ងៃដាក់លក់អំឡុងខែមីនា រហូតមកដល់ពេលនេះ ចន្លោះពេលជិត 2 ខែ បានខ្ទង់ 1 លានគ្រឿង គិតតែការលក់ក្នុងទឹក​ដីកំណើត​របស់​ខ្លួន កូរ៉េខាងត្បូង ដោយមិនទាន់គិតពីការលក់ទៅកាន់ប្រទេសផ្សេងៗនៅឡើយទេ តែចំនួននេះ ជាការថយចុះទៅវិញ បើ​ប្រៀបធៀបជាមួយ ការលក់ Galaxy S8 កាលពីឆ្នាំមុន ព្រោះកាលលក់ Galaxy S8 ត្រឹមតែ 37 ថ្ងៃប៉ុណ្ណោះ លក់បានដល់ខ្ទង់ 1 លានគ្រឿងទៅហើយ និងកាលពីឆ្នាំ 2011 ម៉ូឌែល Galaxy S2 ក៏លក់បានដល់ខ្ទង់ 1 លានគ្រឿងដែរ ត្រឹមតែរយៈពេល 40 ថ្ងៃ។



 



ទោះជាសន្ទុះនៃការលក់នេះ មិនលឿនក៏ដោយ តែចំនួនលក់នេះ អាចរកចំណូលឲ្យក្រុមហ៊ុនបានច្រើនជាងការលក់ពីមុន ដោយសារ Galaxy S9 និង Galaxy S9+ ចេញឆ្នាំនេះ មានតម្លៃថ្លៃជាង Galaxy S8 និង Galaxy S8+ ចេញដំបូងទៅទៀត ដូច្នេះសន្ទុះនៃ​ការ​លក់​យឺតជាងបន្តិច ក៏គ្មានបញ្ហាដែរ។ Samsung ក៏មិនបានបង្ហាញពីការសោកស្តាយនៃសន្ទុះលក់ថតចុះដែរ ព្រោះសន្ទុះគ្រាន់​តែ​ថយ​ចុះបន្តិចប៉ុណ្ណោះ ណាមួយ Galaxy S9 មានតម្លៃថ្លៃជាង Galaxy S8 កាលចេញដំបូង ដូច្នេះលក់បានយឺតជាង​ប៉ុន្មានថ្ងៃ​ក៏​គ្មាន​បញ្ហាដែរ។ ក្រុមហ៊ុននេះ កំពុងផ្តោតខ្លាំងវាយយកចំណែកទីផ្សារក្នុងប្រទេសចិន ដោយសារនៅពេលនេះ ក្រុមហ៊ុនផលិត​ស្មាតហ្វូន​ចិន មានការគាំទ្រខ្លាំងពីប្រជាជនរបស់ពួកគេ ដោយសារតែតម្លៃនិងគុណភាព កាន់តែប្រសើរឡើងៗ មិនមែនដូច​ផលិតផល​ចិនកាលពីមុនឡើយ។




សរុបមក ក្រុមហ៊ុន Samsung បានបញ្ជាក់ និងទទួលស្គាល់ថា ចំនួនលក់របស់ Galaxy S9 និង Galaxy S9+ គិតតាំងពីថ្ងៃដាក់​លក់អំឡុងខែមីនា រហូតមកដល់ពេលនេះ លក់បានដល់ខ្ទង់ 1 លានគ្រឿងហើយ នៅក្នុងកូរ៉េខាងត្បូង ដោយចំនួននេះ មិនបូករួម ការលក់ទៅតាមប្រទេសផ្សេងៗឡើយ ដោយចំនួននេះ ជាសន្ទុះយឺត ជាងបន្តិចរវាងការលក់ Galaxy S8 នៅឆ្នាំមុន ណាមួយ តម្លៃ Galaxy S9 ថ្លៃជាង Galaxy S8 តែក្រុមហ៊ុនមិនមានការអ៉ាក់អន់ចិត្តអ្វីឡើយ និងរីករាយដែលរកប្រាក់ចំណូល​បាន​ច្រើន​ជាង​មុន​ផង​ដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: The Investor Tag: ទូរស័ព្ទ