CAMBO REPORT

Popup Advertising5 seconds

នេះជាទូរសព្ទដំបូង​លើ​លោក ដែល​មាន​អង្គផ្ទុក​ទិន្នន័យ​ដល់ 1TB មាន​អេក្រង់​លាត​ស្អាត និងមានតម្លៃថ្លៃខ្លាំង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អង្គផ្ទុកទិន្នន័យក៏យើងអាចរាប់ថា ជាគ្រឿង Components សំខាន់មួយដែរនៅក្នុងស្មាតហ្វូន ដោយវា​គឺ​សម្រាប់​ផ្ទុកនូវ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ និងផ្ទុកនូវទិន្នន័យនានា ហើយអង្គផ្ទុកទិន្នន័យទាំងអស់ក៏មិនដូចគ្នាដែរ ដោយសារតែទូរសព្ទលំដាប់កណ្ដាល និង​លំដាប់​បង្គួរប្រើប្រាស់នូវអង្គផ្ទុកទិន្នន័យប្រភេទ eMMC Flash ដែលបច្ចុប្បន្ននេះ មានដល់ជំនាន់ 5.1 ហើយដោយ​វា​មាន​ល្បឿន​មធ្យម​សម្រាប់​ការ​ប្រើប្រាស់ទូទៅ។ ចំណែកឯស្មាតហ្វូនលំដាប់កំពូលវិញ គេប្រើប្រាស់នូវអង្គផ្ទុកទិន្នន័យប្រភេទ UFS ដែលបច្ចុប្បន្ននេះមានដល់ជំនាន់ 3.0 ដែលមានល្បឿនបញ្ចូនទិន្នន័យ Bandwidth អតិបរមាដល់ ២,៩០០ មេហ្គាបៃ​ក្នុង​មួយ​វិនាទី​ឯណោះ​។ ចំណែកទូរសព្ទមួយគ្រឿងនេះស្ថិតនៅក្នុងក្រុមហ៊ុន Smartisan ជាក្រុមហ៊ុនទូរសព្ទចិន មានឈ្មោះថា Smartisan R1 ដែលមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនធំបំផុតលើលោក។


 


ទៅលើរូបរាងរបស់ Smartisan R1 វាស្រដៀងនឹងទូរសព្ទ Essential Phone ដែរ​ដោយផ្នែកខាងមុខ​មាន​បំពាក់​នូវ​អេក្រង់លាតដល់​គែម​ខាងលើកប់ និងមាន Notch មូលមួយនៅចំកណ្ដាលសម្រាប់ដាក់កាមេរ៉ា និងរន្ធសម្រាប់សម្លេងនិយាយទូរសព្ទ។ ចំណែកខាង​ក្រោយ​ក៏​ជាកញ្ចក់ដែរ តែវាជាកញ្ចក់ 3D ដូចជា HTC U11 មានឡូហ្គោនៅកណ្ដាល និងកាមេរ៉ាភ្លោះនៅខាងលើ និងមានស៊ុមជា​អាលុយមីញ៉ូម ៧ ស៊េរី។ នៅខាងមុននេះគឺជាអេក្រង់ទំហំ ៦.១៧ អ៊ីញ កម្រិតបង្ហាញរូបភាព Full HD+ (2,242 x 1080 ភិចស៊ែល) ដែលមានកម្រិត Aspect Ratio 18:7:9 កម្រិត Contrast 1500:1 និងមានកម្រិតពណ៌ Color Gamut ៩៦% (DCI-P3) ហើយក៏មានកញ្ចក់ Gorilla Glass 3 ការពារផងដែរ។



ផ្នែកកាមេរ៉ាក៏ខ្លាំងដែរ ដោយ Smartisan R1 នេះបំពាក់មកនូវកាមេរ៉ាភ្លោះខាងក្រោយ មួយគ្រាប់ទំហំ ១២ មេហ្គាភិចស៊ែល ជា​ស៊េនស័រ IMX363 របស់ Sony ចាប់រូបភាពក្នុងទំហំ ១.៤ មីក្រូនភិចស៊ែល Dual Pixel Extreme focus មានកម្រិត Aperture f/1.8 ហើយក៏មានមុខងារទប់លំនឹង OIS ផងដែរ។ និងមួយគ្រាប់ទៀត មានទំហំ ២០ មេហ្គាភិចស៊ែល ចាប់កម្រិតភាពច្បាស់ ១ មីក្រូភិចស៊ែល ជាស៊េនស័ររបស់ Sony IMX350 និងប្រើប្រាស់លេន ៦ ស្រទាប់ Aperture f/1.75។ ហើយកាមេរ៉ាខាងមុខក៏​ធំ​ដែរ​ដល់​ទៅ ២៤ មេហ្គាភិចស៊ែលឯណោះ ដែលមានកម្រិត Aperture f/2.0 ហើយក៏ជាកាមេរ៉ាវៃឆ្លាត AI ផងដែរ ថែមទាំង​មុខងារ​ជំនួយ​សម្រស់ទៀត។



អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតពីទូរសព្ទនេះគឺម៉ាស៊ីនខាងក្នុងរបស់វាតែម្ដង ដោយវាប្រើប្រាស់នូវឈីប Snapdragon 845 ដែល​ដូចកំពូល​ទូរសព្ទទូទៅដែរ ជាមួយនឹងស៊ីភីយូ Octa-Core មានល្បឿនដល់ ២.៨ ជីកាហឺត និងអង្គក្រាហ្វិច Adreno 630 ចំណែក​ឯរ៉េម និងអង្គផ្ទុកទិន្នន័យត្រូវបានបែកចែកចេញជាច្រើប្រភេទដូចជា៖


•    រ៉េម ៦ ជីកាបៃអង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ (តម្លៃប្រហែល ៥៤៩ ដុល្លារ)
•    រ៉េម ៦ ជីកាបៃអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ (តម្លៃប្រហែល ៦២៧ ដុល្លារ)
•    រ៉េម ៨ ជីកាបៃអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ (តម្លៃប្រហែល ៧០៥ ដុល្លារ)
•    រ៉េម ៨ ជីកាបៃអង្គផ្ទុកទិន្នន័យ ១,០០០ ជីកាបៃ (តម្លៃប្រហែល ១,៣៨៨ ដុល្លារ)


ប៉ុន្តែគួរឲ្យស្ដាយ ដែលពេលនេះអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.0 មិនទាន់ចេញដល់ ១,០០០ ជីកាបៃនោះទេ ដូចនេះក្រុមហ៊ុន​បាន​បំពាក់​នូវប្រភេទ UFS 2.1 ប៉ុណ្ណោះ និងរ៉េមប្រភេទ LPDDR4។ លើស​ពីនេះទៅទៀតវាក៏បានផ្ទុកមកនូវថាមពលថ្ម ៣,៦០០ មីលីអំពែ​ម៉ោង ថែមទាំងអាចទ្រទ្រង់នូវច្ចេកវិទ្យាសាកថ្មលឿន Quick Charge 4+ ទៀតផង។ ប៉ុន្តែគួរឲ្យស្ដាយ​ដែលទូរសព្ទនេះ​មិន​មាន​រន្ធដោតកាស ៣.៥ មីលីម៉ែត្រនោះទេ ហើយក៏មិនមានអាវក្រោះការពារកម្រិត IP ដែរ។

Smartisan R1 នេះត្រូវបានដាក់លក់នៅលើទីផ្សារអនឡាញប្រទេសចិនហើយ ដូចជា JD.com ជាដើម ដោយតម្លៃបានបញ្ជាក់​នៅ​ខាង​លើ ជាមួយនឹងជម្រើសពណ៌ស និងពណ៌ខ្មៅ ហើយនៅក្នុងប្រអប់លោកអ្នកនឹងទទួលបាននូវទូរសព្ទមួយគ្រឿង, USB-C, ក្បាល​ឆ្នាំង​​សាក Quick Charge 4+, ដុយបំបែក USB-C ទៅរន្ធដោតកាស, ម្ចុលចាក់ស៊ីម ហើយប្រសិនបើចង់បានស្រោមការពារ​បន្ថែម លោកអ្នកក៏អាចកុម្ម៉ង់បានដែរ ដោយមានតម្លៃប្រហែល ១៥ ដុល្លារថែមទៀត។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ