CAMBO REPORT

Popup Advertising5 seconds

Galaxy S9 និង​ S9+ ជាស្មាតហ្វូនមានល្បឿន​ដោនឡូដ​លឿន​ជាង​គេ​នៅក្នុង​ពេល​បច្ចុប្បន្ន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សង្ឃឹមថា មិត្តអ្នកអាន មួយចំនួន កុំមានការច្រឡំ ថាយើងចេញផ្សាយលម្អៀងទៅខាងណា ឬជាការលើក អួតពីម៉ាក​របស់​ផលិត​ណា​មួយ​អី ដោយ​យើង​​គ្រាន់តែ​សសេរ​តាមប្រភពព័ត៌​មាន​ដែលអាចជឿជាក់ បានចេញផ្សាយប៉ុណ្ណោះ។ មិត្តអ្នកអាន មួយចំនួន​ប្រហែល​ជា​បាន​ស្គាល់ Ookla ជាវេបសាយ តេស្តល្បឿនអ៊ីនធើណេត រួមទាំងមានកម្មវិធី សម្រាប់ប្រើតេស្តល្បឿនអ៊ីនធើណេតនៅ​លើស្មាតហ្វូនផងដែរ។


 


តាមការតេស្តរកល្បឿនដោនឡូដរបស់ស្មាតហ្វូនកំពូលនាពេលនេះ តាមរយៈកម្មវិធី Ookla បានឲ្យដឹងថា Samsung Galaxy S9 និង Galaxy S9+ មានល្បឿនដោនឡូដលឿនជាងគេបង្អស់នៅបច្ចុប្បន្ននេះ ជាមួយការប្រើប្រាស់អ៊ីនធើណេតស៊ីមកាត 4G LTE ដោយល្បឿនឡើងដល់ 1.2Gbps ដែលជាល្បឿនមួយលឿនបំផុត គឺលឿនជាង iPhone X ប្រមាណ 37 ភាគរយ, លឿនជាង Google Pixel 2 ប្រមាណ 17 ភាគរយ និងលឿនជាង Galaxy S7 ប្រមាណ 38 ភាគរយឯណោះ។ យើងដឹង ថាល្បឿន​របស់​អ៊ីនធើណេត វាអាស្រ័យលើប្រព័ន្ធរបស់ស៊ីមកាត ទៅតាមតំបន់នីមួយៗ អាចលឿនអាចយឺត តែការធ្វើតេស្តនេះ នៅតំបន់តែមួយ និងការប្រើប្រាស់ស៊ីមកាតប្រព័ន្ធតែមួយ ដូច្នេះយើងអាចដឹងបានថា Galaxy S9 មានល្បឿនដោនឡូដលឿនដោយសារ ស្មាតហ្វូន​នេះ ប្រើប្រាស់ម៉ូឌឹម LTE CAT 18 ។



សរុបមក អ្នកជំនាញ តេស្តល្បឿនអ៊ីនធើណេត របស់ស្មាតហ្វូនកំពូលៗ របស់ក្រុមហ៊ុនទាំងឡាយ និងបានបង្ហាញឲ្យមហាជនដឹងថា Galaxy S9 និង Galaxy S9+ មានល្បឿនដោនឡូដលឿនជាងគេបង្អស់ ជាមួយល្បឿនដោនឡូដដល់ 1.2Gbps ដោយសារស្មាត​ហ្វូន​ទាំង 2 ប្រើប្រាស់នូវម៉ូឌឹម LTE CAT 18 ដោយឡែក iPhone X ប្រើត្រឹមម៉ូឌឹម LTE CAT 12 ប៉ុណ្ណោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Ookla Tag: ទូរស័ព្ទ