CAMBO REPORT

Popup Advertising5 seconds

នេះគឺជាលក្ខណៈ​មួយ​ចំនួន​របស់ OnePlus 6 តើអាច​ទាក់​ចិត្តរ​បស់​អ្នក​បាន​ប៉ុណ្ណា?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តរបស់ OnePlus ប្រាកដជាកំពុងទន្ទឹងរង់ចាំ OnePlus 6 យ៉ាងអន្ទះសារហើយ ដោយសារតែវានឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​នា​ក្នុងថ្ងៃនេះ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដែលត្រូវនឹងម៉ោង ១១ ពាក់កណ្ដាលអធ្រាតនៅក្នុងប្រទេសកម្ពុជាយើង ហើយ​ក្រុមការងារ​ខេមបូរីផត ក៏នឹងចុះផ្សាយព័ត៌មានលំអិតអំពីវាផ្ទាល់ នាក្នុងរាត្រីនេះផងដែរ។ ប៉ុន្តែជាដំបូងនេះ យើងនឹងមកមើលនូវ​លក្ខណៈ​សម្បត្តិមួយចំនួនរបស់ OnePlus 6 ដែលអ្នកអាចរំពឹងពីវាបាន ជាមុនសិន។


1.    រចនាបថ និងគុណភាពអេក្រង់


 


រូបរាងរបស់ OnePlus 6 មើលទៅទំនងជាស្អាតជាង OnePlus 5T ទៅទៀត ដោយសារតែរូបរាងរបស់​វាត្រូវ​បាន​ស្រោប​ដោយ​កញ្ចក់​ចាំងថ្មី មានការរចនាទម្រង់កាមេរ៉ថ្មី និងស៊េនស័រក៏ថ្មីដែរ។ ចំណែកទម្រង់ខាងមុខកាន់តែស្អាត ដោយសារតែអេក្រង់របស់​វាលាតធំ និងមានក្បាលឆកខាងលើផងដែរ ធ្វើឲ្យអេក្រង់លាតកាន់តែធំល្អ មានទំហំដល់ ៦.២៨ អ៊ីញជាប្រភេទ AMOLED និង​មាន​កម្រិតបង្ហាញរូបភាព Full HD+ (2280 x 1080 ភិចស៊ែល)។ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាសម្រាប់ស្មាតហ្វូន Android គឺវានៅ​សល់​គែមខាងក្រោមដដែល។


2.    អាវក្រោះការពារទឹក



ទីបំផុតទូរសព្ទរបស់ OnePlus បានចូលរួមជាមួយនឹងអាវក្រោះការពារទឹកហើយ ដោយក្រុមហ៊ុនបានបញ្ជាក់រួចមកហើយ នូវការ​បំពាក់​នេះ បើតាមការរំពឹងទុក OnePlus 6 អាចនឹងបំពាក់អាវក្រោះកម្រិត IP68 ឬយ៉ាងហោចណាស់ក៏ IP67 ដែរ។ ដូចនេះវានឹង​អាច​ត្រាំលេងនៅក្នុងទឹកបាន និងជិះកាត់ភ្លៀង ដោយមិនបាច់បារម្ភឡើយ ហើយវាក៏នៅតែរក្សានូវរន្ធដោតកាស ៣.៥ មីលីម៉ែត្រ​ទៀត​ផង។


3.    កាមេរ៉ាថ្មី មុខងារថតថ្មី



ទៅលើកាមេរ៉ា OnePlus 6 មើលទៅ Specs ប្រហាក់ប្រហែលនឹង OnePlus 5T ដែរដោយលោក Carl Pei ដែលជា CEO បាន​ចែកចាយ​រូបភាពដែលបានថតចេញពី OnePlus 6 រួចមកហើយ នៅអត្ថបទដែលខេមបូរីផតបានចុះផ្សាយមុននេះ។ កាមេរ៉ា​ក្រោយ​យើង​ទទួល​បានកាមេរ៉ាភ្លោះ ដែលចាប់រូបភាពបានធំល្អមែនទែន កាមេរ៉ាគោលទំហំ ១៦ មេហ្គាភិចស៊ែល Aperture f/1.75 និង​កាមេរ៉ាជំនួយទំហំ ២០ មេហ្គាភិចស៊ែល Aperture f/1.75 ដូចគ្នា មានមុខងារទប់លំនឹង ហើយកអាចថតវីដេអូ Slo-mo បានដល់​ល្បឿន ៩៦០ ហ្វ្រេមក្នុងមួយវិនាទីផងដែរ។ ចំណែកកាមេរ៉ាមុខវិញ ក៏បានឡើងទៅ ២០ មេហ្គាភិចស៊ែលផងដែរ។


4.    Android P ចេញពីប្រអប់ស្រាប់



អ្វីដែលប្រិយមិត្តសុំឲ្យក្រុមហ៊ុន OnePlus បំពាក់នៅលើ OP6 នេះគឺ Android P ចេញពីប្រអប់ស្រាប់ ដោយសារតែប្រព័ន្ធ​ប្រតិបត្តិការណ៍នេះ កំពុងតែទាក់ទាញមែនទែន ទាំងមុខមាត់ក៏បានផ្លាស់ប្ដូរច្រើន ការបញ្ជាទូទៅក៏មាន Navigation ថ្មី និងត្រៀម​ដាក់​នូវ Google Maps ថ្មី, Google Assistant ថ្មី និងមុខងារជាច្រើនទៀត។


5.    កម្លាំងម៉ាស៊ីនកប់



កម្លាំងម៉ាស៊ីនរបស់ OnePlus 6 យើងសឹងតែមិនបាច់រៀបរាប់ច្រើនឡើយ គ្រាន់តែស្មានក៏ដឹងដែរ ដោយវានឹងប្រើប្រាស់នូវឈីប Snapdragon 845 ដែលមានស៊ីភីយូ ៨ គ្រាប់មានល្បឿន ២.៨ ជីកាហឺត និងអង្គក្រាហ្វិច Adreno 630 ចំណែកឯរ៉េមវិញមាន ២ ជម្រើស​គឺ ៦ ឬ ៨ ជីកាបៃ ហើយអង្គផ្ទុកទិន្នន័យក៏មានច្រើនផងដែរដូចជា ៦៤ ឬ ១២៨ ជីកាបៃ។ ថាមពលថ្ម យើងអាចរំពឹងថា OnePlus នឹងជួយសារ៉េ OnePlus 6 បំពាក់ថាមពលថ្មទំហំ ៣,៤០០ មីលីអំពែបាន ដែលវានឹងគ្រប់គ្រាន់សម្រាប់ការ​ប្រើ​ដល់​ល្ងាច​តែ​ម្ដង មិនឲ្យទាស់ចិត្តដូចជា 5/5T ទៀតទេ ហើយយើងក៏រំពឹងនូវ Dash Charge ជំនាន់ថ្មីផងដែរ។  


6.    តម្លៃឡើងថ្លៃជាងមុន



ទៅលើព័ត៌មានលេចធ្លាយ បានបង្ហាញរួចមកហើយថា OnePlus 6 នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ២២ ឧសភា ពោលគឺត្រឹមតែ ១ សប្ដាហ៍ក្រោយថ្ងៃប្រកាសចេញប៉ុណ្ណោះ ប៉ុន្តែមិនមែនលក់ជាសកលនោះទេ គឺតំបន់បែកអ៊ឺរ៉ុប ឥណ្ឌា និងសហរដ្ឋអាមេរិចនឹង​ទទួល​បាន​មុនគេ ហើយតម្លៃរបស់វាវិញគឺ ម៉ូឌែលរ៉េម ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃមានតម្លៃ ៥១៩ អឺរ៉ូ (ប្រហែល ៦១៤ ដុល្លារ) ចំនែកឯម៉ូឌែលរ៉េម ៨ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃវិញ មានតម្លៃដល់ ៥៦៩ អឺរ៉ូ (ប្រហែល ៦៧៣ ដុល្លារ)។
អញ្ចឹង​ទាំងនេះ គឺជាអ្វីដែលអ្នកអាចរំពឹងបានពី OnePlus 6 ដែលត្រៀមបង្ហាញខ្លួននាក្នុងរាត្រីនេះ ដោយយើងឃើញហើយថា រូបរាង​របស់វាស្អាត មានគុណភាពផលិតល្អ ជាមួយនឹងអាវក្រោះការពារថ្មី, ផ្នែកអេក្រង់កាន់តែលាតបានធំ, ម៉ាស៊ីនខ្លាំង និង​ប្រព័ន្ធដំណើរការល្អប្រសើរ, កាមេរ៉ាខ្លាំងជាមុន ប៉ុន្តែតម្លៃក៏ឡើងថ្លៃជាងមុនច្រើនគួរសមដែរ។ ដូចនេះ សម្រាប់ព័ត៌មានផ្លូវការ និង​លំអិត​របស់ OnePlus 6 សូមតាមដានជាមួយខេមបូរីផត នាក្នុងរាត្រីនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: XEE Tech Care Tag: ទូរស័ព្ទ