CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី ទាក់ទង​នឹង iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាមួយរយៈពេលចុងក្រោយនេះ Apple បានធ្វើការបញ្ចេញវីដេអូមកជាបន្តបន្ទាប់ ដោយវីដេអូទាំងនោះរួមមាន ការ​បង្រៀន​ពី​គន្លឹះ​ខ្លីៗ ក្នុង​ការ​ថតរូប ជាមួយរបៀបកែកុនរូបភាពនៅលើ iPhone និងចំនុចដែលអ្នកគួរតែប្តូរមកប្រើ iPhone ជាដើម។ ហើយ​ចំណែក​វីដេអូ​ចុង​ក្រោយ​ដែល Apple បានបង្ហោះមកគឺ ពាក់ព័ន្ធនឹងការថតដោយប្រើមុខងារ Portrait Lighting ចេញពីកាមេរ៉ា iPhone X ដោយមិនចាំបាច់ប្រើប្រាស់ការថតនៅក្នុងស្ទូឌីយ៉ូនោះទេ។



 



មែនហើយ! កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញវីដេអូពាណិជ្ជកម្មមួយថ្មីផ្សេងទៀត នៅលើ Channel YouTube របស់ពួកគេ។ ចង់ដឹងទេថា តើវីដេអូនោះ បានបង្ហាញពីអ្វី? ជាការពិតណាស់ វីដេអូខ្លីមួយនេះមានរយៈពេល 39 វិនាទី មាន​ចំណងជើងថា Studio in your pocket (ស្ទូឌីយ៉ូនៅក្នុងហោប៉ៅរបស់អ្នក) ដោយបង្ហាញលក្ខណៈពិសេស Portrait Lighting របស់​ទូរសព្ទ iPhone X។ តាមរយៈវីដេអូនេះ ជាដំបូង យើងឃើញមនុស្សស្រីម្នាក់ បានដកទូរសព្ទ iPhone X ចេញពីហោប៉ៅ​របស់​នាង ដើម្បីថតរូបជាមួយមុខងារ Portrait Lightning ដោយជ្រើសរើសប្រភេទ Stage Light ដើម្បីទទួលបានរូបភាព​បែបងងឹតផ្ទៃ​ខាង​ក្រោយ ស្រាប់តែពេលនោះ នាងបានឃើញឆ័ត្រសម្រាប់ជះពន្លឺ ពេលថតរូបក្នុងស្ទូឌីយ៉ូ នៅចំពីមុខរបស់នាង។ បន្ទាប់មក នារី​ម្នាក់នោះ បានងាកមើលជុំវិញខ្លួននាង គឺមានលោតនូវប្រព័ន្ធភ្លើង រួមទាំងគ្រប់គ្រងពន្លឺជាច្រើនផ្សេងទៀត ដោយឧបករណ៍ទាំងនោះ សុទ្ធតែ​ជា​របស់សម្រាប់ប្រើ ជំនួយការថតរូប នៅក្នុងស្ទូឌីយ៉ូទាំងអស់។ ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូដូចខាងក្រោម​នេះ៖





តាមពិត ការថតរូបជាមួយមុខងារ Portrait ដែលបំពាក់លើកាមេរ៉ា iPhone X ឬ 8 Plus គឺមានអ្នកដឹងរួចទៅហើយ គ្រាន់តែ Apple បង្កើត​វីដេអូនេះឡើងមក ក្នុងគោលបំណងបង្ហាញពីលក្ខណៈពិសេសនៃការថតរូប Selfie បែប Portrait (Stage Light) ចេញពី​​កាមេរ៉ា iPhone X ជំនាន់ចុងក្រោយរបស់ពួកគេ។ ម្យ៉ាងវិញទៀត វីដេអូនេះចង់បង្ហាញថា បើទោះបីមិនមានស្ទូឌីយ៉ូ ក៏ iPhone X អាច​ធ្វើការជំនួសបានដែរ ត្រឹមរឿងប៉ុណ្ណឹង ហើយក៏មិនចាំបាច់ចំណាយពេលវេលាយូរដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: Apple Tag: ទូរស័ព្ទ