CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​រូបភាព​​គម្រូ ដែល​​ថត​​ចេញ​ពី​កាមេរ៉ា OnePlus 6 មុន​កា​រ​ប្រកាស​ខិត​ជិត​មក​ដល់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

OnePlus 6 គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលក្រុមហ៊ុន OnePlus កំពុងត្រៀមនាំយកមក​បង្ហាញ អោយ​ពិភពលោក​បាន​ឃើញ នៅ​ក្នុង​រាត្រី​យប់​នេះ ថាតើវាមានលក្ខណៈពិសេស និងចំនុចទាក់ចិត្ត អ្នកទស្សនាបានច្រើនប៉ុណ្ណា? ហើយរហូតពេលនេះ ព័ត៌មាន​លេចធ្លាយពី ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏ត្រូវបានប្រភពមួយចំនួន ចុះផ្សាយ​ច្រើនគួរសមដែរហើយ ម្យ៉ាងវិញទៀត ខាងក្រុមហ៊ុនក៏បា​ន​បង្ហើប​ពីតម្រុយខ្លះៗ ទៅដល់អ្នកគាំទ្រ OnePlus ទាំងអស់អោយបានដឹងមុនថែមទៀត ជាហេតុធ្វើអោយពួកគេ កាន់តែមាន​អារម្មណ៍​អន្ទះសារ ចង់ឃើញស្មាតហ្វូននេះ កាន់តែឆាប់ផងដែរ។


 


ជាការពិតណាស់ កាលពីប៉ុន្មានថ្ងៃមុន គណនី Facebook Page ផ្លូវការ របស់ក្រុមហ៊ុន OnePlus បានធ្វើការបង្ហោះរូបភាពចំនួន 4 សន្លឹក ដោយរូបទាំងនោះ គឺថតចេញពីកាមេរ៉ាភ្លោះស្មាតហ្វូន OnePlus 6 ធៀបជាមួយស្មាតហ្វូនលំដាប់កាមេរ៉ាចំនួន 3 នៃក្រុមហ៊ុន​យក្ស 3 ផ្សេងគ្នា រួមមាន iPhone X របស់ Apple, Galaxy S9+ របស់ Samsung និង Pixel 2 របស់ក្រុមហ៊ុន Google ដោយមិន​បាន​បញ្ជាក់ថា មួយសន្លឹកណា ថតចេញពី OnePlus 6 ឡើយ។ ក្នុងនោះ OnePlus ក៏បានដាក់ជាសំនួរមួយ អោយប្រិយ​មិត្តទាយ​លេង​ផង​ដែរ ថាតើរូបមួយណា ថតចេញពីកាមេរ៉ាភ្លោះ OnePlus 6? ហើយនៅពេលថ្មីៗនេះ យើងក៏បានឃើញរូបភាពចំនួន 4 សន្លឹក​ថ្មីទៀត នៅលើវេបសាយ weibo របស់ចិន ហើយត្រូវបានគេសន្មត់ថា វាជារូបភាព ដែលថតចេញពីកាមេរ៉ាភ្លោះ OnePlus 6 ម្យ៉ាងវិញនោះ វាអាចជាតម្រុយគម្រូរូបភាព ដែលលោក Pete Lau ជា CEO  របស់ OnePlus ចង់ចែករំលែក និងបង្ហើបអោយ អ្នកគ្រប់គ្នាដឹងខ្លះៗផងដែរ។ តោះ ចង់ដឹងថា តើរូបភាពទាំងនោះ មានលក្ខណៈយ៉ាងណា សូមទស្សនាដូចខាងក្រោម ទាំងអស់គ្នា៖



ក្រោយពីបានទស្សនារូបភាពនេះរួចហើយ យើងអាចពិចារណាមួយបានថា ប្រសិនបើរូបទាំងនោះ ថតចេញពីកាមេរ៉ាភ្លោះ OnePlus 6 ពិតមែន មានន័យថា ក្រុមហ៊ុន OnePlus អាចនឹងបង្កើនគុណភាព HDR អោយកាន់តែល្អជាងមុន បើធៀបនឹង OnePlus 5T ចំណែក​រូបភាព នៅកន្លែងដែលមានពន្លឺទាប ក៏វាហាក់ធ្វើការបានប្រសើរជាងមុនផងដែរ។ ចុះមិត្តអ្នកអាន យល់យ៉ាងណាដែរ លើ​រូបភាព​​ទាំង 4 សន្លឹកនេះ ប្រសិនបើវាថតចេញពីកាមេរ៉ា OnePlus 6 មែននោះ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ