CAMBO REPORT

Popup Advertising5 seconds

Galaxy Tab S3 កំពុង​ទទួល​បាន​ការ​ដាក់​អោយ​តម្លើង Android 8.0 Oreo ជា​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Galaxy Tab S3 គឺជាថេប្លេតលំដាប់ថវិកាមួយ របស់ក្រុមហ៊ុន Samsung ដែលត្រូវបានប្រកាសចេញកាលពីអំឡុងខែមេសា ឆ្នាំ 2017 ដោយវាមានលក្ខណៈសម្បត្តិល្អច្រើន ទាំងអេក្រង់, កម្លាំងម៉ាស៊ីន និងមានប្រើប៊ិច Stylus សម្រាប់ប្រើប្រាស់ ឬបញ្ជា ដូច​ស្មាតហ្វូនត្រកូល Note ហើយមួយវិញទៀត ថេប្លេតនេះ គឺដំណើរដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 7.0 Nougat ចេញ​ពី​ប្រអប់ស្រាប់មកផងដែរ។


 


ហើយសម្រាប់នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Samsung ក៏បានប្រាប់នូវដំណឹងល្អ សម្រាប់អ្នកប្រើប្រាស់ ដែលជាម្ចាស់ថេប្លេត ម៉ូឌែល​នេះ​ទាំង​អស់ ចាប់ផ្តើមទទួលបានការដាក់អោយតម្លើងប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ដើម្បីផ្តាច់ខ្លួនពី Nougat ជាផ្លូវការ​ហើយ​។ ចំពោះប្រទេស ដែលនឹងទទួលបានកំណែអាប់ដេត ជាមួយការភ្លក្សរសជាតិ Android ជំនាន់ថ្មី Oreo មុនគេ គឺនៅចក្រភព​អង់គ្លេស និងប្រទេសប៉ែកអ៊ឺរ៉ុប ប៉ុន្តែទោះយ៉ាងណា វាក៏នឹងបន្តទៅកាន់បណ្តាប្រទេសផ្សេងៗ មួយចំនួនទៀត ជាបន្តបន្ទាប់ផងដែរ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android Oreo នេះ វានឹងនាំមកនូវបទពិសោធន៍ប្រើប្រាស់លើ Galaxy Tab S3 កាន់តែប្រសើរ​ជាងមុន ជាមួយនឹងចំនុចពិសេសថ្មីៗ ដោយក្នុងនោះ រួមមានការបង្កើនល្បឿនអោយកាន់តែប្រសើរ កែប្រែ Animation នៃ​ការ​ប្រើប្រាស់​​ទូទៅ អោយកាន់តែមានភាពរលូនជាងមុន ក៏ដូចជាមានផ្ទាំង អ៊ីនធើហ្វេសថ្មី ដើម្បីទាក់ចិត្តអ្នកប្រើប្រាស់ផងដែរ។ ម្យ៉ាង​វិញ​ទៀត វារឹតតែជួយពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ថេប្លេត Galaxy Tab S3 អោយកាន់តែខ្លាំងជាងមុន ពិសេសគឺជួយសន្សំសំចៃថ្ម ថេប្លេតរបស់អុ្នក អោយបានយូរផងដែរ។


ដូច្នេះ នេះគឺជាដំណឹងល្អមួយ ចំពោះអ្នកប្រើប្រាស់ Galaxy Tab S3 អេក្រង់ 9.7 អ៊ីញទាំងអស់ សម្រាប់ការទទួលយកនូវរសជាតិ Android 8.0 Oreo ជាផ្លូវការ ពីក្រុមហ៊ុន Samsung។ យ៉ាងណា យើងនៅមិនទាន់ដឹងថា កំណែនេះ នឹងមកដល់ស្រុកយើង នៅ​ពេល​ណា​នោះដែរ ប៉ុន្តែសម្រាប់ម្ចាស់ Tab S3 ទាំងអស់ អ្នកអាចឧស្សាហ៍សាកចូលពិនិត្យនៅក្នុង Setting នៃថេប្លេតរបស់អ្នកបាន ក្រែងលោវាធ្លាក់មកដល់ អោយអាប់ដេត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: PhoneArena Tag: ថេប្លេត