CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Google News អាប់​ដេត​ថ្មី ព្រម​ទាំង​ប្រើ​បច្ចេកវិទ្យា AI ទៀត​ផង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាការបោះជំហ៊ានមួយធំ ដោយសារ Google ចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យា AI (Artificial Intelligence) មកគ្រប់គ្រង​នូវ​កម្មវិធី​របស់ពួកគេស្ទើរតែទាំងអស់ទៅហើយ រួមមាន Google Photos, Google Assistant, Gmail និងច្រើនទៀត ដោយចុង​ក្រោយ​គេ គឺកម្មវិធី Google News ដែលបង្ហាញពីព័ត៌មានអន្តរជាតិ ក៏មាននូវការប្រើប្រាស់បច្ចេកវិទ្យា AI នេះដែរ ជាមួយការ​អាប់ដេត​ចុងក្រោយនេះ ទាំងនៅលើប្រព័ន្ធដំណើរការ iOS និង Android ។


 


កម្មវិធីនេះ ទើបមានការអាប់ដេតនៅក្នុងថ្ងៃនេះតែម្តង សម្រាប់ប្រព័ន្ធដំណើរការ iOS និងមកជំនួសកម្មវិធី Newsstand នៅលើ​ប្រព័ន្ធដំណើរការ Android ។ ដោយមានជំនួយពីបច្ចេកវិទ្យា AI នេះ កម្មវិធីនេះ នឹងកាន់តែឆ្លាត អាចចាប់អារម្មណ៍​នូវចំណង់​ចំណូល​ចិត្តរបស់អ្នកតាមដានព័ត៌មានតាមកម្មវិធីនេះ ព្រមទាំងព័ត៌មានផ្តល់មកទាន់ហេតុការណ៍ និងអាចកែសម្រួលអត្ថន័យ​នៃ​ព័ត៌មាន ឲ្យងាយស្រួលអាន និងយល់ផងដែរ។ អ្នកប្រើប្រាស់ ក៏អាចកំណត់ប្រភេទនៃព័ត៌មានបាន ដូចជាទាក់ទងនឹង​សហរដ្ឋ​អាមេរិក, ជំនួញ, បច្ចេកវិទ្យា ឬកីឡាបាន ហើយព័ត៌មានប្រភេទណា ដែលមិនចង់ឃើញ ក៏អាចកំណត់បានដែរ ជាពិសេស មាន​នូវ​ព័ត៌មាន​ខ្លះ កម្មវិធីនេះ អាចជួយរកវីដេអូពី YouTube បន្ថែមបានទៀតផង ប្រសិនបើប្រភពព័ត៌មាននោះ មិនមានវីដេអូមកជាមួយ។


សម្រាប់អ្នករវល់ អាចអាច Save អត្ថបទព័ត៌មានណាមួយ ទុកក្នុងមុខងារ Pocket-style reading បាន សម្រាប់អាន​នៅ​ពេល​ក្រោយ។ សម្រាប់មិត្តអ្នកអាន ដែលចូលចិត្តតាមដានព័ត៌មានអន្តរជាតិជាភាសារអង់គ្លេស អាចដោនឡូដកម្មវិធីនេះ យកទៅ​ប្រើ​ប្រាស់​បាន ជាមួយភាពវៃឆ្លាតរបស់បច្ចេកវិទ្យា AI និងធ្វើឲ្យអ្នកកាន់តែចូលចិត្តអានព័ត៌មានតាមកម្មវិធីនេះ។


****ទៅកន្លែងទាញយក សម្រាប់ iOS | Android



សរុបមក កម្មវិធី Google News ទើបតែអាប់ដេតថ្មី ជាមួយការប្រើប្រាស់នូវបច្ចេកវិទ្យា AI មកជួយគ្រប់គ្រង និងតាមដានចំណង់​ចំណូលចិត្ត នៃការប្រើប្រាស់របស់បុគ្គលម្នាក់ៗបាន ដើម្បីផ្តល់ភាពងាយស្រួល និងស្វែងរកព័ត៌មានតម្រូវចិត្តគេបាន រួមទាំងមុខងារ​មានប្រយោជន៍ជាច្រើនទៀត ដែលអ្នកប្រើប្រាស់ចង់បានពីកម្មវិធីនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម