CAMBO REPORT

Popup Advertising5 seconds

ត្រៀមទស្សនាការ​ផ្សាយ​បន្តផ្ទាល់​ព្រឹត្តិការណ៍ OnePlus 6 ទាំង​អស់​គ្នា​នៅ​យប់​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្ងៃដែលអ្នកគាំទ្រទន្ទឹងរង់ចាំនៅពេលនេះ បានមកដល់ហើយ បន្ទាប់ពីទ្រាំមើលដំណឹងបែកធ្លាយ ជាច្រើនកន្លងមក។ នៅក្នុងថ្ងៃនេះ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ OnePlus ដែលនឹងដាក់បង្ហាញកំពូលស្មាតហ្វូន OnePlus 6 នោះ ត្រៀមប្រព្រឹត្តឡើងនៅម៉ោង 11 យប់ ម៉ោងក្នុងស្រុកយើង រីឯនៅទីក្រុងឡុងដ៍ ត្រូវជាម៉ោង 5 ល្ងាច។ យើងហ៊ាននិយាយថា OnePlus ចាប់តាំងពីម៉ូឌែល OnePlus 3 មក មានអ្នកប្រើប្រាស់គាំទ្រកាន់តែច្រើនឡើងៗ។


 


បន្តថា គ្រាន់តែចេញព័ត៌មានបែកធ្លាយប៉ុណ្ណោះ ក៏យើងអាចដឹងបានថា អ្នកគាំទ្រ ចង់ឃើញស្មាតហ្វូននេះ ដល់កម្រិតណាដែរ ដោយ សារ ចំនួនអ្នកតាមដានព័ត៌មានបែកធ្លាយរបស់ OnePlus 6 ច្រើនមែនទែន។ ក្រោយមក ផ្សារអនឡាញ Amazon បានបង្ហោះនូវរូប OnePlus 6 រួមទាំងតម្លៃផងដែរ តែត្រូវបានលុបទៅវិញ ទើបមានគេដោនឡូដរូបទុកទាន់ពេល ហើយរូបទាំងនោះ ច្បាស់មែនទែន ដូចកាលពីដំណឹងបែកធ្លាយចេញផ្សាយពីមុនៗអញ្ចឹង ទើបយើងអាចជឿបានថា ស្មាតហ្វូននេះ ពិតជាមានរូបភាពបែបនោះមែន។


តាមប្រភព ចេញផ្សាយពីផ្សារ Amazon បានបង្ហាញឲ្យដឹងថា OnePlus 6 នេះ នឹងមានដាក់លក់នៅថ្ងៃទី 22 ខែឧសភា សម្រាប់​ហាង​សាខារបស់ពួកគេនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយតម្លៃ 519 យ៉ូរូ ឬស្មើ 621 ដុល្លារ សម្រាប់អង្គផ្ទុកទិន្នន័យ 64GB និងតម្លៃ 569 យ៉ូរូ ឬស្មើ 680 ដុល្លារ អង្គផ្ទុកទិន្នន័យ 128GB ព្រមទាំងមានជម្រើសពណ៌ Midnight-black និង Mirror Black គឺសុទ្ធតែ​ពណ៌​ខ្មៅតែម្តង នៅមិនទាន់មានបង្ហាញពីវត្តមានពណ៌សនៅឡើយទេ ដោយយើងបានឃើញនាយកប្រតិបត្តិរបស់ OnePlus បាន​កាន់ OnePlus 6 ពណ៌ស ក្នុងរូបបែកធ្លាយកាលពីសប្តាហ៍មុន។


ខាងក្រោមជា YouTube របស់ OnePlus ដែលអ្នកអាចចាំបើកទស្សនាបាន នៅពេលដល់ម៉ោង ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើង ដោយ​នៅ​ពេលនេះ មិនទាន់មានអ្វីបង្ហាញនៅឡើយទេ ឬអ្នកអាចដាក់ជា Reminder ដើម្បីលោត Alert ប្រាប់ដល់ម៉ោងព្រឹត្តិការណ៍​នេះ​ចាប់​ផ្តើមបាន។


 


សរុបមក ព្រឹត្តិការណ៍ដាក់បង្ហាញស្មាតហ្វូន OnePlus 6 នឹងចាប់ផ្តើម នៅក្នុងថ្ងៃនេះ ថ្ងៃទី 16 ខែឧសភា អំឡុងម៉ោង 11 យប់ ដែល​ត្រូវជាម៉ោងក្នុងប្រទេសយើង និងត្រូវជាថ្ងៃទី 16 ខែឧសភា ដូចគ្នា តែត្រូវជាម៉ោង 5 ល្ងាចនៅក្នុងទីក្រុងឡុងដ៏ ដូច្នេះ​យើង​អាច​ទស្សនា​ការផ្សាយបន្តផ្ទាល់បាន តាមរយៈ YouTube របស់ OnePlus ដែលយើងបានដាក់នៅខាងលើនេះ ដោយវីដេអូនឹង​ដំណើរការ​នៅពេលព្រឹត្តិការណ៍ចាប់ផ្តើម។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: OnePlus Channel Tag: ទូរស័ព្ទ