CAMBO REPORT

Popup Advertising5 seconds

Galaxy S9 & S9+ មាន​ជម្រើ​ស​ពណ៌មាស​ភ្លឺ​ចាំង បន្ទាប់ពី​ពណ៌​ក្រហ​ម​ឆ្អិន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីសប្តាហ៍មុន ប្រិយមិត្តអ្នកអានប្រហែលជាបានដឹងរួចហើយថា ក្រុមហ៊ុន Samsung បានធ្វើការ​បញ្ចេញ​ស្មាតហ្វូន​កំពូល​ជំនាន់​ថ្មី Galaxy S9 & S9+ មាន​បន្ថែមជម្រើសពណ៌ថ្មី គឺពណ៌ក្រហម (Burgundy Red) ដែលបង្កើតមកជាពិសេស សម្រាប់​អ្នក​ស្រលាញ់ និងចូលចិត្តពណ៌ក្រហម។ ចំពោះស្មាតហ្វូនពណ៌ថ្មីនេះ បានចេញលក់ជាផ្លូវការហើយ ដោយវានឹងចរាចរណ៍ សម្រាប់​តែ​នៅ​ក្នុង​ទីផ្សារ ប្រទេសចិន និងកូរ៉េប៉ុណ្ណោះ ខណៈប្រទេសផ្សេងៗ នៅមិនទាន់មានចម្លើយ។


 


យ៉ាងណា នាពេលថ្មីៗនេះ យើងក៏ទទួលបានដំណឹងថ្មីមួយទៀតថា ក្រុមហ៊ុន Samsung ត្រៀមនាំយកស្មាតហ្វូនកំពូលជំនាន់ថ្មី Galaxy S9 & S9+ នេះ ជាមួយជម្រើសពណ៌ថ្មី បន្ទាប់ពីពណ៌ក្រហម (Burgundy Red) នោះគឺពណ៌មាសចាំង (Sunrise Gold)​។ ចំពោះ Galaxy S9 & S9+ ពណ៌ Sunrise Gold នេះ គឺមិនមានអ្វីកែប្រែ ឬបន្ថែមរចនាបថផ្សេងឡើយ ដោយ​នៅផ្នែកខាង​ក្រោយ​របស់វា មានពណ៌មាសភ្លឺចាំង ខណៈដែលនៅផ្នែកខាងមុខ គឺនៅតែមានពណ៌ខ្មៅ ដដែល។ រីឯលក្ខណៈសម្បត្តិ និងរូបរាង គឺ​នៅ​ដដែល ពោលគឺវានៅតែមានលក្ខណៈសម្បត្តិដូចនឹង Galaxy S9 & S9+ ធម្មតាដែរ។ តាមពិតពណ៌ Sunrise Gold គឺស្រដៀង​គ្នា ទៅនឹងពណ៌ Maple Gold ដែលធ្លាប់បានបំពាក់នៅលើ Galaxy S8 ដែរ គ្រាន់តែវារាងភ្លឺចាំងជាងមុន។ ទោះយ៉ាងណា វាក៏ជា​ចំនុច​ល្អមួយផងដែរ សម្រាប់ការបញ្ចេញជម្រើសពណ៌នេះ នៅលើ Galaxy S9 & S9+ បន្ថែមពីលើពណ៌ដែលមានស្រាប់។ គួរ​រំលឹក​បន្តិចថា S9 & S9+ គឺមានជម្រើស 5 ពណ៌ហើយ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ, ពណ៌ស្វាយ, ពណ៌ខៀវ, ពណ៌​ប្រផេះ​ និងពណ៌ក្រហម ចំណែកឯពណ៌មាសនេះ ជាជម្រើសេពណ៌ទី 6 ។

 



សរុបមក ការបញ្ចេញស្មាតហ្វូនកំពូលជំនាន់ថ្មី Galaxy S9 & S9+ មានបន្ថែមជម្រើសពណ៌មាសចាំងនេះ (Sunrise Gold) ដោយបង្កើតមកជាពិសេស សម្រាប់អ្នកស្រលាញ់ និងចូលចិត្តពណ៌មាស ក្រៅពីពណ៌ដែលមានស្រាប់។ Galaxy S9 & S9+ ពណ៌ថ្មីនេះគឺនឹងត្រូវបាន ក្រុមហ៊ុន Samsung ដាក់លក់នៅក្នុងខែមិថុនា ហើយវានឹងចរាចរណ៍នៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ រួមមាន អូស្ត្រាលី, ឈីលី, អាល្លឺម៉ង់, ហុងកុង, កូរ៉េ, មិចស៊ិចកូ, រុស្សី, អេស្បាញ, តៃវ៉ាន់, អារ៉ាប់រួម និងវៀតណាម។ យ៉ាងណា យើងមិនក៏មិនទាន់ដឹងទេថា វានឹងមានលក់នៅទីផ្សារស្រុកយើង រឺក៏អត់នោះដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ