CAMBO REPORT

Popup Advertising5 seconds

ច្បាស់​ហើយ Xiaomi Mi 7 មាន​ក្បាល​ឆក និង​ប្រើ​ស៊េនស័រ​ស្កេន​មុខ 3D ដូច iPhone X អញ្ចឹង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាក្នុងឆ្នាំ ២០១៨ ស្មាតហ្វូនរបស់ Xiaomi ហាក់ដូចជាចេញច្រើនជាងរាល់ដង ហើយ​បង្កើត​នូវ​ត្រកូល​ស្មាត​ហ្វូន​ថ្មីៗ​បន្ថែម​ទៀត​ផង ដែល​មាន​លក្ខណៈ​សម្បត្តិខុស​គ្នា​តែ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ យ៉ាងណាមិញ សម្រាប់ស្មាតហ្វូនលំដាប់កំពូលរបស់ Xiaomi នាក្នុង​ឆ្នាំ​នេះ​គឺ Mi 7 វាហាក់ដូចជាប្លែកពីគេខ្លាំង ដោយសារតែពេលនេះ រូបរាងរបស់វា អាចនឹងត្រូវអភិវឌ្ឍន៍ថ្មីទាំងស្រុង និងបានលេចធ្លាយ​ព័ត៌មាន​ថ្មីមួយទៀតហើយថា វានឹងបំពាក់ស៊េនស័រ 3D ស្កេនទម្រង់មុខដូចជា iPhone X អញ្ចឹង ហើយក៏មានរូបរាង​ស្រដៀង​គ្នា​ទៀត​ផង។



 




បើយោងតាមព័ត៌មាននេះ បានបង្ហាញព្រឹត្តិការណ៍ប្រកាសចេញ Mi 7 នឹងប្រព្រឹត្តិនៅក្នុងទីក្រុងស្ស៊ិនជិន ប្រទេសចិន ថ្ងៃទី ២៣ ឧសភា ប៉ុន្តែមិនទាន់មានព័ត៌មានជាក់លាក់នៅឡើយទេ។ យ៉ាងណាមិញ យើងក៏បានដំណឹងថា ក្នុង​ព្រឹត្តិការណ៍​នោះ​ក៏​អាច​នឹង​មាន​វត្តមាន​ Mi 8 ផងដែរ ដែលជាស្មាតហ្វូនខួប ៨ ឆ្នាំរបស់ Xiaomi ឬក៏អាចយក Mi 7 ទៅជា Mi 8 ក៏ថាបានដែរ។ ប៉ុន្ដែអ្វីដែលយើង​បាន​ដឹងច្បាស់នាពេលនេះគឺ Mi 7 ពិតជាមានក្បាលឆកវែង ដូចនឹង iPhone X ពិតមែន ដោយសារតែក្រុមហ៊ុនបាន​បង្កប់​នូវ​ស៊េន​ស័រ​ជា​ច្រើន ដូចជាស៊េនស័រ Infrared របស់កាមេរ៉ា, កាមេរ៉ា, រន្ធស្ដាប់សម្លេង, និងមានស៊េនស័រមួយចំនួនទៀត ហើយក៏មាន Dot Projector ដែលចាប់ចំណុចមុខមនុស្សដល់ទៅ ៣ ម៉ឺនចំណុចឯណោះ។ ដែលកាមេរ៉ា និងស៊េនស័រស្កេនបែប 3D នេះ Apple ហៅ​ថា TrueDepth Camera ហើយមិនទាន់មាននៅលើស្មាតហ្វូនដទៃឡើយ ដោយការស្កេនរបស់វា មានភាពត្រឹមត្រូវបំផុត បើ​ទោះ​ជា​នៅ​ទីកន្លែងងងឹត ឬបើយើងពាក់ម៉ាសពាក់កណ្ដាលមុខក្រោមច្រមុះក៏អាចស្កេនស្គាល់ដែរ។ ហើយការបង្ហាញរូបរាងឆករបស់ Xiaomi 7 នឹងមានស៊េនស័រ ជាច្រើននៅក្នុងឆកនោះ ព្រមទាំងបង្ហាញនូវផ្ទៃប្រើប្រាស់របស់ MIUI ផងដែរ។





អញ្ចឹងប្រសិនបើ Mi 7 ឬ Mi 8 បំពាក់ TrueDepth Camera នេះពិតមែន វានឹងក្លាយជាស្មាតហ្វូន Android ដំបូងដែលមាន​បច្ចេក​វិទ្យា​នេះហើយ។ ម្យ៉ាងទៀត លោក Lei Jun ដែលជាស្ថាបនិកនៃក្រុមហ៊ុន Xiaomi ក៏បានបង្ហាញតំរុយផងដែរថា Mi 7 នឹងបំពាក់​នូវ​អេក្រង់​ប្រភេទ OLED ថ្មីផងដែរ ថែមទាំងអាចនឹងបង្កប់នូវមុខងារស្កេនម្រាមដៃនៅលើអេក្រង់ទៀតផង គ្រាន់តែពេលនេះ យើង​មិន​ទាន់​អាច​សន្និដ្ឋានបាននៅឡើយ។ ដូចនេះ វាគឺជាលក្ខណៈមុខងារល្អថ្មីទៀតហើយ ពីក្រុមហ៊ុន Xiaom ហើយ​ចង់​ដឹង​ថា​វា​មាន​មុខងារ​​ពិសេសអ្វីខ្លះទៀតនោះ យើងនឹងចាំមើលនាចុងខែនេះទាំងអស់គ្នា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ