CAMBO REPORT

Popup Advertising5 seconds

Vivo X21i ទូរស័ព្ទ​ចេញ​ថ្មី មាន​អេក្រង់​លាត និង​កាមេរ៉ា​ខាង​មុខ​ទំហំ 24 មេហ្គា​ភិច​សែល!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Vivo បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ខ្លួនហើយ ដែលមានឈ្មោះហៅជាផ្លូវការថា X21i ជាស្មាតហ្វូនមាន រចនាបទទាក់ទាញ កម្លាំងស្ថិតនៅ កម្រិតមធ្យម តែមានកាមេរ៉ាមិនធម្មតា ដែលវាជាបងប្អូន ជាមួយនឹងម៉ូឌែល X21 ចេញកាលពី ពេលកន្លងទៅ។ រចនាបទផ្នែកខាងក្រោយរបស់ X21i ពុំមានអ្វីប្លែកនោះទេ វាស្រដៀងទៅនឹង ម៉ូឌែលចេញកាល ពីពេលកន្លងទៅដែរ ការពារដោយជ័រស្វិតបែប ភ្លឺរលើបរលោង មានប៊ូតុងចុចនៅ ខាងស្ដាំទាំងអស់ដូច ជាប៊ូតុង Power និងសម្លេងជាដើម។

 


លក្ខណៈពិសេសដែលធ្វើឲ្យ Vivo X21i លេចធ្លោក្នុងទីផ្សារ នោះគឺអេក្រង់ មានទំហំ 6.28 អ៊ីញ ដែលមានសមត្ថភាពបង្ហាញ រូបភាពកម្រិត Full HD+ ប្រើប្រាស់ផ្ទាំង បង្ហាញជាប្រភេទ Super AMOLED ជាអេក្រង់ល្អ ដែលអាចស្វែងរក បានតែនៅលើកំពូល ស្មាតហ្វូនប៉ុណ្ណោះ។ ស្មាតហ្វូននេះមាន អេក្រង់លាត បើគិតជាភាគរយគឺ 90.3% ទៅហើយជាផ្ទៃអេក្រង់ ដោយមានក្បាល ឆកបន្តិចសម្រាប់ ដាក់រន្ធសម្លេង និងកាមេរ៉ា ដែលកាមេរ៉ាខាងមុខនេះ គឺមិនធម្មតានោះទេ វាមានទំហំដល់ទៅ 24 មេហ្គាភិចសែល ល្អបំផុតសម្រាប់ការថតរូប Selfie និងថតវីដេអូ ជាមួយនឹង Mode ជំនួយបន្ថែមពី Vivo។

 


X21i មានវិមាត្រសរុប 154.73 x 74.98 មីលីម៉ែត្រ ជាមួយកម្រាស់ 6.99 មីលីម៉ែត្រ អមមកជាមួយទម្ងន់សរុប 159 ក្រាម ល្មមសម្រាប់ទុកដាក់ ស្រាលស្រួលកាន់ ដែលមានគែម ការពារដោយលោហៈ មានសេនស័រស្កេនម្រាមដៃ នៅខាងក្រោយ ក្បែកាមេរ៉ាបញ្ឈរភ្លោះ ទំហំ 12 មេហ្គាភិចសែលទាំង 2 អាចថតរូបបានកម្រិតល្អ ពិសេសមានជំនួយ បន្ថែមពីមុខងារ AI Scene Detection ដែលជួយកំណត់ មុខងារកាមេរ៉ាឲ្យថតសកម្មភាព ទៅតាមស្ថានការជាក់ស្ដែង ដោយកំណត់ដោយ ប្រាជ្ញាសិប្បនិមិត្ត (AI)។ X21i ប្រើប្រាស់ CPU ធុនកណ្ដាលរបស់ MediaTek លេខ Helio P60 ថ្មី អមមកជាមួយ RAM ទំហំ 4/6GB តាមការជ្រើសរើស ជាមួយអង្គផ្ទុកទិន្នន័យ 64/128GB អាចបន្ថែមមេម៉ូរីកាតពីខាងក្រៅបាន។

 


Vivo X21i ដំណើរការដោយ Android 8.1 ចេញពីប្រអប់តែម្ដង ដោយស្រោបខ្លួន ដោយស្បែក FunTouch OS ជំនាន់ 4.0 ថ្មី ផ្គត់ផ្គង់ដោយកម្លាំងថ្ម 3425mAh មាន 3ពណ៌សម្រាប់ជ្រើសរើសគឺ ស ខ្មៅ និងក្រហម។ ស្មាតហ្វូននេះ នឹងចេញលក់ជាលើក ដំបូងតែនៅទីផ្សារស្រុក ចិនសិនប៉ុណ្ណោះ នៅក្នុងតម្លៃប្រហាក់ប្រហែល 425$ ចាប់ពីថ្ងៃទី 19 ខែឧសភានេះតទៅ ហើយអាចនឹងបន្ត ចេញលក់នៅក្នុងទីផ្សារអន្តរជាតិផ្សេងៗ ទៀតឆាប់ៗខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: GSMArena Tag: ទូរស័ព្ទ