CAMBO REPORT

Popup Advertising5 seconds

ដំណឹងក្ដៅៗ​ចេញ​ផ្សាយ​ថា Apple កំពុង​សម្ងំ​អភិវឌ្ឍន៍​អេក្រង់​ ដែល​អាច​ស្កេន​ម្រាម​ដៃ​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំទៅមិញមានព័ត៌មានជាតិ និងអន្តរជាតិមិនតិចនោះទេ ដែលបានចេញផ្សាយ អំពីគម្រោងដ៏ធំមួយរបស់ Apple គឺ ការបង្កើតអេក្រង់ ដែលមានសមត្ថភាព ពិសេសហួសពីការស្មាន អាចស្កេនម្រាមដៃបាន ដោយពុំចាំបាច់ប្រើប្រាស់ សេនស័រដាច់ដោយឡែក។ គម្រោងនោះ យ៉ាងណាក៏ដោយ មិនអាចទទួលបាន ជោគជ័យនោះទេ អាចថា Apple នៅមិនទាន់មាន បច្ចេកវិទ្យាគ្រប់គ្រាន់ ឬវានៅមិនទាន់មាន សុវត្ថិភាពខ្ពស់នៅឡើយ និងអាចថាគម្រោងនោះ ត្រូវបានបរាជ័យ ដែលតម្រូវឲ្យ Apple ជ្រើសរើសយក ការស្កេនផ្ទៃមុខ ដើម្បីដោះសោរ ទូរស័ព្ទនៅលើ iPhone X វិញ។

 


ទោះជាយ៉ាងណាក៏ដោយ ដំណឹងចុងក្រោយ ដែលបានចេញផ្សាយ ពីគេហទំព័រ PhoneArena បានចេញផ្សាយឲ្យដឹងថា សារព័ត៌មានពីកូរ៉េ ខាងត្បូងបានចេញផ្សាយថា Apple បានកំពុងសម្ងំអភិវឌ្ឍន៍ អេក្រង់ ដែលមានសមត្ថភាព អាចដោះសោរបាន ដូចទៅនឹងស្មាតហ្វូន របស់ចិនដែរហើយ។ ប្រភពដដែល បានបញ្ជាក់ថា អេក្រង់ កំពុងស្ថិតនៅក្នុងការ អភិវឌ្ឍន៍ឲ្យក្លាយទៅជា ការពិតឆាប់ៗខាងមុខនេះ ជាអេក្រង់បែប Ultrasonic in-display ជាប្រភេទអេក្រង់ ប្រើប្រាស់ពន្លឺ ដើម្បីសម្គាល់ស្នាម ម្រាមដៃរបស់មនុស្សយើង វាអាចសម្គាល់ម្រាមដៃ មនុស្សបានល្អ និងប្រសើរជាង សេនស័រទូទៅ ដែលកំពុងបំពាក់ នៅលើស្មាតហ្វូនបច្ចុប្បន្នជាច្រើន។

 


អេក្រង់នោះទៀតសោត នឹងកាន់តែមានតម្លៃថ្លៃ ហើយបើ Apple ត្រៀមយកទៅ បំពាក់នៅលើ iPhone 11 ដែលត្រៀមចេញ ក្បែរចុងឆ្នាំ 2018 វាប្រហែលជា នឹងមានតម្លៃថ្លៃ មិនធម្មតានោះទេ ព្រោះអេក្រង់នោះ នឹងប្រើប្រាស់សន្លឹក OLED ដើម្បីបង្ហាញរូបភាព ដែលធ្វើឲ្យវារឹងតែថ្លៃខ្លាំង។ យ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍នេះ នឹងទៅជាយ៉ាងណានោះ ក៏មិនមានប្រភពណា បញ្ជាក់ឲ្យដឹងនៅឡើយដែរ ដូច្នេះតើ iPhone 11 នឹងមានអេក្រង់ស្កេន ម្រាមដៃបានដូចទៅនឹង ស្មាតហ្វូនរបស់ចិន ឬពុំមាន និងដោយបន្តប្រើមុខងារស្កេន ផ្ទៃមុខដដែល?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ទូរស័ព្ទ