CAMBO REPORT

Popup Advertising5 seconds

AMD ចេញ Ryzen Pro ថ្មី ជា CPU ដែល​មាន​ភ្ជាប់​មក ជា​មួយ​នឹង GPU AMD Vega រួច​ជា​ស្រេច!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតឈីប AMD ទើបនឹងប្រកាសចេញ ជាផ្លូវការនូវឈីប CPU សម្រាប់បំពាក់ឲ្យ ប្រើប្រាស់នៅលើម៉ាស៊ីន Laptop ដ៏ទំនើប ជំនាន់ចុងក្រោយគេ បង្អស់របស់ខ្លួន មានឈ្មោះហៅ ជាផ្លូវការថា Ryzen Pro ជាឈីបដេញជំនាន់ មានន័យថា វាពុំមានអ្វីដែលប្លែក គួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះទេ បើធៀបទៅនឹង Ryzen ជំនាន់ទី 1 ដែលពុំមានពាក្យថា Pro បានចេញកាល ខែកុម្ភៈឆ្នាំ 2017 កន្លងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ជំនាន់ទី 2 ថ្មីនេះ AMD ក៏មិនទុកឲ្យឈីប របស់ខ្លួនអន់នោះដែរ ដោយបង្កើនសមត្ថភាពទាំង CPU និង GPU ឲ្យកាន់តែខ្លាំងជាងមុន។


Ryzen Pro នៅតែជាបន្ទះ ឈីបប្រើប្រាស់ Architecture ដូចជំនាន់ទី 1 ដែរគឺ Zen ដោយវាមាន CPU ចំនួន 4 គ្រាប់ និងមាន Threads ចំនួន 6/8 ទៅតាមលេខ សម្គាល់ជាក់ស្ដែង។ ការបន្ថែមពាក្យ Pro នេះ AMD ផ្ដោតសំខាន់ផងដែរ ទៅលើប្រព័ន្ធសុវត្ថិភាព និងអាយុកាល នៃការប្រើប្រាស់ ដោយមានការធានាយ៉ាងត្រឹមត្រូវ សម្រាប់រោងចក្រ ដែលយកឈីបរបស់ខ្លួន ទៅបំពាក់នៅលើ កុំព្យូទ័រយួរដៃ។ ក្នុងនោះឈីបថ្មីនេះ បានបំពាក់មកជាមួយ នឹងក្រាហ្វិច AMD ស៊េរី Vega មកជាមួយផងដែរ មានន័យថា វាអាចជួយបានខ្លះទៅលើមុខងារ ដែលទៀមទារ កម្លាំងក្រាហ្វិច ប្រសើរជាជាងឲ្យ រោងចក្រយក CPU AMD ទៅប្រើ តែប្រើឈីប GPU ដាច់ដោយឡែកទៅវិញ។

 


ឆ្នាំនេះ AMD មិនចង់ឲ្យអតិថិជន របស់ខ្លួនរួមមានដូចជា Dell, HP, Lenovo និងមួយចំនួនទៀត ប្រើប្រាស់ GPU ផ្សេងឡើយ គឺយកឈីបតែ មួយគ្រាប់ទៅ នឹងទទួលបានក្រាហ្វិច AMD Radeon Vega សម្រាប់ម៉ាស៊ីន Laptop មួយរួចជាស្រេច។ ឈីបថ្មីនេះ នឹងចេញលក់ជាមួយ នឹងម៉ាស៊ីន Laptop ទៅតាមម៉ូឌែល ដែលបានផលិត ដូច្នេះប្រិយមិត្តមិន អាចស្វែងរកទិញវា ដើម្បីមកប្រើប្រាស់ ដោយខ្លួនឯងនោះទេ គឺមានតែទិញម៉ាស៊ីន Laptop មកប្រើតែម្ដង ទើបបាន។ សម្រាប់តម្លៃ វាថ្លៃ ឬថោកគឺអាស្រ័យទៅលើកម្លាំង ថាតើអ្នកប្រើប្រាស់ចង់បាន CPU មាន Threads តិច ឬច្រើន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: SlashGear Tag: កុំព្យូទ័រ