CAMBO REPORT

Popup Advertising5 seconds

Camfone Q2 ទូរសព្ទ​ថ្មី​ស៊ីម 4 មាន​កម្លាំង​ថ្ម​ខ្លាំង​និង​មាន​ពិល​ធំចាំង​បាន​ដល់​ទៅ​ 20 ម៉ែត្រ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្ងៃនេះក្រុមការងារយើង សូមធ្វើការបង្ហាញពីទូរសព្ទមួយគ្រឿង ដែលមានលក្ខណៈពិសេស ទូទៅមួយចំនួនជូន ដល់អ្នកទាំងអស់គ្នា។

វាជាទូរសព្ទដែលមានសមត្ថភាពអាចទ្រទ្រង់ និង Stand-by ស៊ីមកាតបាន ដល់ទៅបួន អាចធ្វើការចាប់សេវាបានខ្លាំង ជាមួយនឹងអង់តែនដ៏ធំ មានពិលធំដែល អាចបញ្ចេញពន្លឺបានច្បាស់ ថែមទាំងអាចចាំងបាន ចម្ងាយដល់ទៅ 20 ម៉ែត្រ និងជាពិសេសនោះវាមានថាមពលថ្មខ្លាំង កាន់បានយូររហូត ដល់ទៅប្រាំថ្ងៃឯណោះ។

 


ទូរសព្ទនេះជាផលិតផលដែល ស្ថិតនៅក្រោមស្លាកសញ្ញា របស់ក្រុមហ៊ុន Camfone ម៉ូឌែល Q2។ ដូចនេះសម្រាប់ប្រិយមិត្ត ដែលជាអ្នកមមាញឹក ខ្លាំងក្នុងការងារ ជាអ្នករកស៊ី ដែលចង់បានទូរសព្ទ មួយគ្រឿងដែលអាចប្រើ ស៊ីមកាតបានច្រើន ក្នុងពេលតែមួយ សេវាចាប់បានខ្លាំង ងាយស្រួលក្នុងនិយាយ ទូរសព្ទបានច្បាស់ល្អ ថ្មកាន់បានយូរ ប្រើបានច្រើនថ្ងៃ និងជាពិសេសនោះ មានពិលធំ ចាំងបានច្បាស់ក្នុងរយៈ ចម្ងាយឆ្ងាយនោះ ខ្ញុំគិតថា ខេមហ្វូន Q2 នេះហើយជាអ្វី ដែលអ្នកត្រូវការ។

សម្រាប់តម្លៃរបស់ Camfone Q2 នេះ គឺ 29$ ដោយរាល់ការជាវ អ្នកនឹងទទួលបានបណ្ណធានារយៈពេលមួយឆ្នាំ និងការថែមជូនអាវភ្លៀងដ៏ ស្រស់ស្អាតមួយ ថែមទៀតផង។ Q2 ក៏មានជម្រើសបីពណ៌ ក្នុងការជ្រើសរើសផងដែរ គឺពណ៌ ខៀវ បៃតង និងពណ៌ក្រហម។

 


ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អ្នកអាចរកជាវវា បាននៅក្រុមហ៊ុន Camfone ឬបណ្តាហាងលក់ ទូរសព្ទដែលជាដៃគូ ចែកចាយបាន។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកក៍អាចទំនាក់ទំនងបាន តាមរយៈលេខទូរសព្ទ 023 636 1116 / 081 557 558 / 076 555 7558។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Camfone Cambodia Tag: ទូរស័ព្ទ