CAMBO REPORT

Popup Advertising5 seconds

LG Q7 អាច​នឹង​ប្រើ​ឈីប MediaTek Helio P10 តែ​នៅ​រក្សា RAM ទំហំ 4GB ដូច Q6 ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រៅពីមានស្មាតហ្វូនលំដាប់ថវិកាត្រកូល G និង V ក្នុងនោះក្រុមហ៊ុន LG ក៏មានស្មាតហ្វូនត្រកូល Q ដែលជាស្មាតហ្វូន លំដាប់បង្គួរ សម្រាប់អ្នកមានថវិកាល្មមៗ ទិញយក ទៅប្រើប្រាស់។ រហូតមកដល់ពេលនេះ LG ក៏បានបញ្ចេញ ស្មាតហ្វូនត្រកូល Q បានចំនួន 2 ម៉ូឌែល អោយចរាចរណ៍ លើទីផ្សាររួចហើយ កាលពីចុងឆ្នាំ 2017 ដូចជា LG Q6 និង LG Q8 ជាមួយលក្ខណៈសម្បត្តិល្អ គួរសម អាចទទួល យកបាន។

យ៉ាងណា នៅក្នុងឆ្នាំ 2018 នេះវិញ យើងក៏លេចលឺដំណឹងពី ប្រភពមួយចំនួន បានបង្ហាញថា LG ត្រៀមនឹងនាំយក ស្មាតហ្វូនត្រកូល Q មួយម៉ូឌែលទៀត បន្ទាប់ពី V30 ThinQ និង G7 ThinQ នោះគឺ LG Q7 តែយ៉ាងណា យើងហាក់ដូចជា មិនទាន់មាន ដំណឹងណាមួយ លេចធ្លាយពី លក្ខណៈសម្បត្តិខ្លះៗ លើស្មាតហ្វូននេះ នៅឡើយទេ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានប្រភពមួយ បានបង្ហាញអោយឃើញ ពីការធ្វើតេស្តនៅលើ Geekbench ចំពោះស្មាតហ្វូនមួយ ដែលមានលេខម៉ូដែល LGE LM-Q710.FG ដោយគេសន្មត់ថា វាជា LG Q7។ តាមអ្វីដែលយើងបានឃើញ គឺថាស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប MediaTek Helio P10 មិនមែនប្រើឈីប Snapdragon 435 ដូចទៅនឹង Q6 ទៀតនោះទេ, ជាមួយការប្រើ CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.5GHz ក្នុងនោះ វាទទួលបានពិន្ទុ Single-core 630 និងពិន្ទុ Multi-core 2322 ថែមទៀតផង។ លើសពីនេះ LG Q7 គឺនៅតែរក្សា RAM ទំហំ 4 GB ដូច LG G6 ដដែល ចំនែកឯប្រព័ន្ធ ប្រតិបត្តិការវិញ ស្មាតហ្វូននេះ ដំណើរការដោយ Android 8.1 Oreo ដែលជា កំណែចុងក្រោយបង្អស់ ចេញពីប្រអប់ ស្រាប់តែម្តង។ ក្រៅពីការ មើលឃើញពី Geekbench ក៏មានប្រភពមួយ បានបង្ហាញថា ស្មាតហ្វូននេះ អាចនឹងមានប្រើ ជាមួយប៊ិច Stylus បាន (ជំនួសការចេញ LG Q7 Note នៅឆ្នាំនេះ) អោយកាន់តែប្រើសើរ ទៅលើការ ប្រើប្រាស់។

គួររំលឹកដែរថា Helio P10 គឺជាបន្ទះឈីប ដែលមានស្ថិតក្នុង កម្រិតល្អមួយ របស់ក្រុមហ៊ុន MediaTek មកពីតៃវ៉ាន់ ហើយវាក៏សាកសមដែរ សម្រាប់ការប្រើប្រាស់ ស្មាតហ្វូនលំដាប់បង្គួរ LG Q7 នេះ។ យ៉ាងណា វត្តមានរបស់ LG Q7 ជំនាន់ថ្មីនេះ យើងនៅមិនទាន់ ដឹងទេថា វានឹងធ្វើការបង្ហាញខ្លួន ជាផ្លូវការ នៅពេលណាឡើយ ប៉ុន្តែមានប្រភពមួយចំនួន បាននិយាយថា វាអាចមកដល់ នាពេលឆាប់ៗ ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: Phone Arena Tag: ទូរស័ព្ទ