CAMBO REPORT

Popup Advertising5 seconds

មនុស្ស​យន្ត​កាន់​តែ​ឆ្លាត ដោយ​អាច​ដើរ​លេង​ក្រៅ​ផ្ទះ​បាន​និង​ជៀស​ឧបសគ្គ​ដោយ​ខ្លួន​ឯង​បានទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Boston Dynamics ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1992 ដែលជាក្រុមហ៊ុនរបស់ សហរដ្ឋអាមេរិក ផលិតនូវគ្រឿងយន្ត និងមនុស្សយន្តផ្សេងៗ។ ក្នុងចំណោមគំរោងជាច្រើន មានគំរោង ផលិតមនុស្ស 2 ដែលមានការ ចាប់អារម្មណ៍ច្រើន អំឡុងពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដូចជាគំរោងផលិត មនុស្សយន្តរត់លឿន និងឆ្កែយន្ត ដែលមានភាពវៃឆ្លាត និងមានចលនា ដូចទៅនឹងឆ្កែមែនទែន។ មានវីដេអូចំនួន 2 ក្រុមហ៊ុននេះទើបបង្ហោះ នឹងចង់បង្ហាញដល់មហាជន ឲ្យបានឃើញពីការវិវត្តន៍ របស់មនុស្សទាំង 2 គ្រឿងនេះ រួមជាមួយ សមត្ថភាពថ្មីៗ។

មនុស្សយន្តគេហៅថា Atlas ដែលវាមានចលនា ដើរ ឬរត់បាន ដូចទៅនឹងមនុស្សធម្មតា រហ័សរហួន មិនមែនមាន ចលនាស្កុបៗ ដូចកាលពីមុនទេ លើសពីនេះ វាអាចលោតរំលង ឬគេចពីឧបករណ៍ ដែលនៅខាងមុខវា បានយ៉ាងស្ទាត់ជំនាញ ផងដែរ។ មកដល់ពេលនេះ គេបានឲ្យវារត់លេង នៅទីធ្លាខាងក្រៅហើយ ថែមទាំងការដើរ ឬរត់ ទៅគោលដៅនីមួយៗ ដោយមិនត្រូវការ អ្នកបញ្ជាឡើយ។

 

 

ឆ្កែយន្តមួយទៀត គេហៅថា SpotMini ដែលវាមានជើង 4 អាចធ្វើចលនាដើរ ឬរត់បានដូចគ្នា និងការធ្វើដំណើរ របស់វា មានរបៀបណាស់ មិនមែនចេះតែ ដើរនោះទេ ទាំងនៅក្នុងអាគារ និងក្រៅអាគារ ហើយវាក៏អាចដើរបាន ដោយគ្មានអ្នកបញ្ជា រួមទាំងការឡើងចុះជណ្តើរ ក៏រហ័សដែរ។ នាពេលអនាគត អ្នកវិទ្យាសាស្រ្ត នឹងប្រើប្រាស់ បច្ចេកវិទ្យានេះ ឲ្យកាន់តែមាន ប្រយោជន៍ដល់ មនុស្សជាតិ។

 



សរុបមក ក្រុមហ៊ុនផលិតមនុស្សយន្ត ឬគ្រឿងយន្ត Boston Dynamics ទើបបានបង្ហោះវីដេអូ 2 ដែលបង្ហាញពី ភាពឆ្លាតវៃ របស់មនុស្សយន្ត និងឆ្កែយន្ត របស់ពួកគេ ជាមួយការ វិវត្តន៍ថ្មី ដោយការធ្វើដំណើរ របស់គ្រឿងយន្តទាំង 2 នោះ កាន់តែមានរបៀប ទាំងនៅក្រៅ និងក្នុងអាគារ ដោយគ្មានអ្នកបញ្ជា ជាពិសេសវាអាចគេច ពីឧបសគ្គបានដោយខ្លួនឯង ទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ